អ្នកណាទប់អារម្មណ៍ទប់ចិត្តបានលោកអេីយ!! ចេះតែឆ្ងល់ មុិចភ្ញៀវស្រីម្នាក់នេះសួរនាំរឿងច្រើនម្លេះ ដល់ចុងក្រោយទើបដឹងថាជា សង្សារចាស់ទើបយំឈឺខ្សឹបខ្សួលចាប់រៀបរាប់កាលដែលម្តាយឪពុកបំបែកគ្នាព្រោះតែ…

ក្នុងស្រុក ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍រឿងរ៉ាវបុរសដែលជាអ្នករត់កង់បីម្នាក់ បើកបរប៉ះចំសង្សារចាស់របស់ខ្លួន កាលពីជាង២០ ឆ្នាំមុន ជារឿងដែលនឹកស្មានមិនដល់ ខណៈនារីរូបនោះបន្សល់ត្រឹមការឱបហើយនិយាយសួរសុខទុក្ខ ថែមជាមួយនឹងប្រាក់ ២០០ ដុល្លារក្នុងហោប៉ៅអ្នកបើកបរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះរឿងនេះ បើតាមសាមីខ្លួន ដែលមានគណនីឈ្មោះ ម៉ា លីហេង បានបង្ហោះរឿងរ៉ាវលម្អិតឱ្យបានដឹងថា ដើមឡើយខ្លួនបានដឹកភ្ញៀវស្រីហាយសូរម្នាក់ អាយុ ៣៨ ឆ្នាំ ស្អាត ចេញពីពិភពថ្មីឈូកមាស ទៅប៉េងហួតបឹងស្នោរ the star rosato ហៅតាម grab។ នៅតាមផ្លូវ ស្ត្រីជាភ្ញៀវបានសួរខ្លួនថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥ (1)

«បងសុខសប្បាយអត់? រស់នៅណាដែរ? មានកូនម៉ាននាក់ហើយ?» ទើបបុរសខាងលើឆ្លើយឆ្លងជាមួយគ្នាធម្មតាហូរហែតាមផ្លូវ។ លុះជិតដល់ផ្លូវបត់ចូលបូរី ស្ត្រីជាភ្ញៀវក៏បានអង្អែលក្បាលបុរសដែលជាអ្នកបើកបរកង់បី ទើបគេសួរភ្លាមៗថា ៖ «ម៉េចលេងក្បាលអ៊ីចឹង?» ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈនារីរូបនោះអត់មាត់ ហើយនិយាយថាសូមទោស ទើបសួរថា ៖ «បងមានប្រើ ABA អត់? ខ្ញុំអត់មានលុយរាយជាប់ខ្លួនទេ» ទើបអ្នកបើកបរឱ្យលេខ ABA ទៅ។ បុរសដែលជាអ្នករត់កង់បី បានរៀបរាប់រឿងរ៉ាវជាមួយស្ត្រីជាភ្ញៀវ បន្តឱ្យបានដឹងថា ៖ «លុះពេលមកដល់មុខផ្ទះវីឡាគាត់ គាត់ក៏យកលុយដាក់ចូលហោប៉ៅខោខ្ញុំ ហើយឱបខ្ញុំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥ (2)


ខ្ញុំមានអារម្មណ៍ដូចរាងភ័យខ្លាចគេធ្វើស៊ី បន្ទាប់មកគាត់សួរខ្ញុំថា បងអត់ចាំខ្ញុំទេ? ខ្ញុំសួរថាណាគេ? គាត់ដោះម៉ាស់ចេញ ហើយប្រាប់ខ្ញុំថា គាត់គឺ ណារី រៀនថ្នាក់ទី ១២ នៅទួលទំពូង ជាមួយបងនឹង។ ព្រះជាម្ចាស់ តាមពិតគាត់ជាមនុស្សស្រី ដែលជាសង្សារខ្ញុំកាលពីជាង ២០ ឆ្នាំមុន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលពួកយើងស្រឡាញ់គ្នាខ្លាំង តែត្រូវបែកគ្នាដោយគ្រួសារគាត់មិនឱ្យទាក់ទងគ្នា។ មិននឹកស្មានថាគាត់នៅចាំមុខខ្ញុំសោះ ។ ក្រោយដឹងបែបនេះ បុរសជាអ្នកបើកកង់បីបានស្រឡាំងកាំង មិនដឹងនិយាយអី មានអារម្មណ៍ថាខ្មាសខ្លាំង ទើបពោលពាក្យអរគុណ ហើយក៏ជិះចេញមកក្រៅតែម្ដង ។ ពេលចេញផុត រូបគេក៏បានឈប់ ហើយយកលុយចេញពីហោប៉ៅ ឃើញលុយ ២០០ ដុល្លារ ដែលភ្ញៀវដាក់ឱ្យ រួចបិទអេប ហើយអង្គុយនឹកដល់រឿងរបស់ខ្លួន កាលពីជាង ២០ ឆ្នាំមុនក៏ទឹកភ្នែករលីងរលោង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥ (3)

៥ (4)

៣៣