សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គន្លឹះ

មកស្គាល់ពីចរិតពិតរបស់មនុស្សស្រីក្រោយរៀបការរួច ទៅតាមប្រភេទក្រុមឈាមទាំង៤

By Shield

May 21, 2023

មុនពេលរៀបការ អ្នកអាចលេងបានច្រើនតាមដែលអ្នកចង់បាន បន្ទាប់ពីធ្វើការ ប៉ុន្តែមនុស្សមួយចំនួនអាចនឹងស្ងប់ស្ងាត់ភ្លាមៗនៅពេលដែលពួកគេក្លាយជាស្ត្រីមេផ្ទះ។ ម៉្យាងវិញទៀត ស្ត្រីមួយចំនួនប្រកាន់ខ្ជាប់នូវស្ទីលផ្ទាល់ខ្លួនរបស់ពួកគេ សូម្បីតែក្រោយពេលរៀបការក៏ដោយ។ លើកនេះខ្ញុំនឹងប្រាប់អ្នកពីប្រភេទឈាមដែលមិនផ្លាស់ប្តូរទោះបីជាអ្នករៀបការហើយក៏ដោយក្នុងទម្រង់ចំណាត់ថ្នាក់។

រូបភាពដំណាង

# ក្រុម​ឈាម A៖ ដើរតួ​ជា​​ឧត្តមភរិយា

ស្ត្រីក្រុមឈាមប្រភេទ A គឺជាប្រភេទមនុស្សដែលពូកែយកចិត្តទុកដាក់ចំពោះអ្នកដទៃ និងជាទីស្រលាញ់របស់មនុស្សជុំវិញខ្លួនផងដែរ។ ដោយសារ​នាង​មាន​ការ​យល់​ដឹង​ខ្លាំង​ក្នុង​ការ​ធ្វើ​ជា​ស្ត្រី​មេផ្ទះ នាងក៏តែងតែគិតពី​គ្រួសារ​ដូច​ជា​ប្តី​ និង​កូន​របស់​នាង។ តែបញ្ហានោះ គឺអ្នកនឹងចាប់ផ្តើមឃ្លាតឆ្ងាយពីមិត្តភក្តិរបស់អ្នក ហើយអាកប្បកិរិយារបស់អ្នកនឹងផ្លាស់ប្តូរពីការនៅលីវទាំងស្រុង។

រូបភាពដំណាង

# ក្រុម​ឈាម B ៖ សេរីភាពកាន់តែច្រើនបន្ទាប់ពីរៀបការ

ស្ត្រីប្រភេទ B តែងតែធ្វើអ្វីៗតាមអារម្មណ៍ផ្ទាល់ខ្លួន ហើយនឹងជ្រើសរើសអាពាហ៍ពិពាហ៍ ដែលនឹងផ្តល់ឱ្យអ្នកនូវសេរីភាពកាន់តែច្រើន និងការរីកចម្រើនក្នុងជីវិតកាន់តែច្រើន។

អាចថានៅពេលនៅលីវអ្នកមានរឿងជាច្រើនដែលចង់ធ្វើ តែមិនអាចធ្វើបាន ដូច្នេះអ្នកចង់បានមនុស្សម្នាក់ដែលអាចជួយជ្រោមជ្រែង លើកទឹកចិត្ត​ និងណែនាំឱ្យជីវិត និងអាចពង្រឹងការងាររបស់អ្នកកាន់តែជោគជ័យ។ ចំពោះការរាប់អានមិត្តភក្តិ អ្នកនៅតែមានទំនាក់ទំនងធម្មតា តែអ្នកនឹងណែនាំឱ្យស្វាមីរបស់អ្នកចូលរួមសង្គមមិត្តភក្តិរបស់អ្នកដោយរីករាយផងដែរ។

រូបភាពដំណាង

# ក្រុម​ឈាម AB ៖ ស្ត្រីមានសមត្ថភាព

ប្រភេទ AB គឺជាប្រភេទដែលអាចបែងចែកបានពីជីវិតឯកជន និងការងារ។ ដូច្នេះហើយ អ្នក​នឹង​មិន​ឃើញ​មាន​ការ​ប្រែប្រួល​ច្រើន​ទេ​បន្ទាប់​ពី​រៀបការ​រួច។ មានមនុស្សជាច្រើន​​ដែល​មនុស្ស​គិត​ថា​អ្នក​នៅ​លីវ​ព្រោះ​អ្នក​មិន​លើក​យក​រឿង​ក្នុងផ្ទះ​មក​ក្រៅឡើយ។ ស្ត្រីខ្លះរៀបការហើយប្រែប្រែរូបរាង និងមុខមាត់មិនចេះចេះស្លាញ់ខ្លួនឯង ប៉ុន្តែប្រភេទ AB គឺល្អឥតខ្ចោះ។ នាង​មិន​ភ្លេច​គិតពីខ្លួនឯងនោះទេទោះជាមានគ្រួសារ មានប្តី មានកូនក្តី ហើយ​នាង​នៅ​មាន​ជីវិតល្អ និង​មាន​សុខភាព​ល្អ។ ជាការពិតណាស់ ជាពិសេសនឹងមិនសូវខ្វល់ខ្វាយពីបុរសខ្លាំងពេកនោះទេ ព្រោះនាងជាមនុស្សមានសមត្ថភាពខ្ពស់។

រូបភាពដំណាង

# ក្រុម​ឈាម O ៖  ក្លាយជាសសរស្តម្ភសំខាន់នៃគ្រួសារ

ប្រភេទឈាម O​ ជាជនដែលមានទំនួលខុសត្រូវខ្ពស់នៅក្នុងជីវិត ឬសូម្បីតែនៅពេលមានគ្រួសារ។  នៅពេលដែលអ្នកគិតថាចង់មានផ្ទះខ្លួនឯង អ្នកនឹងប្រឹងរកលុយ ប្រឹងសន្សំលុយ ដើម្បីជម្នះទិញទាល់តែបាន​ទោះដៃគូម្ខាងទៀតមិនទាន់មានលទ្ធភាពក្តី។ ហើយគេក៏ជាប្រភេទមនុស្សដែលពូកែសន្សំសំចៃ និងរិះថាំខ្លាំងណាស់ដែរ។ ជាងនេះទៅទៀត នៅពេលដែលពួកគេមានកូន គេនឹងមើលថែទាំ និងចិញ្ចឹមបីបាច់កូនបានល្អផងដែរ៕

រូបភាពដំណាង