សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យល់ដឹង

មកដឹងពីចរិតលក្ខណៈរបស់មនុស្សប្រុស តាមរយៈពុកមាត់ ពុកចង្ការបស់ពួកគេ

By Shield

July 20, 2023

មិនមែនបុរសទាំងអស់សុទ្ធតែមានពុកចង្កាដូចគ្នាទេ។ ភាពខុសគ្នាបង្ហាញពីភាពជាបុរសក៏ដូចជាបុគ្គលិកលក្ខណៈ និងសមត្ថភាពខុសគ្នានៅក្នុងខ្លួនមនុស្សម្នាក់ៗ។ ដូច្នេះ តោះ! យើងមកដឹងពីប្រភេទ និងអត្ថន័យ នៃពុកមាត់ ឬពុកចង្ការបស់ពួកគេទាំងអស់គ្នា ចង់ដឹងថា តើគេជាមនុស្សបែបណា ឬប្រភេទណាដែរ?

១. រោមពុកមាត់ដុះច្រើនរញ៉េរញ៉ៃ

ពុកចង្កានេះ គឺជាពុកចង្កាទូទៅរបស់បុរសរឹងមាំ ក្លាហាន មានចិត្តតស៊ូ និងពូកែអត់ធ្មត់បំផុត។ ពេលខ្លះបុគ្គលនេះធ្វើការដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនយកចិត្តទុកដាក់លើរឿងតូចតាចនោះឡើយ។ ម្យ៉ាងទៀត មនុស្សប្រភេទនេះ ក៏មានចិត្តប្រែប្រួលផ្លាស់ប្ដូរឆាប់រហ័សផងដែរ គឺមានន័យថា ពួកគេងាយនឹងចាប់អារម្មណ៍ ហើយក៏ឆាប់ធុញទ្រាន់នឹងរឿងគ្រប់យ៉ាងដូចគ្នា។

២. ពុកមាត់ខាងលើ

យោងទៅតាមចិនសែបានឱ្យដឹងថា មនុស្សប្រភេទនេះមើលទៅឆើតឆាយពីខាងក្រៅ។ ចរិតរបស់ពួកគេគឺដូចជាសុភាពបុរសពិតៗអ៊ីចឹង។ ហើយមនុស្សប្រភេទនេះ ក៏ជាក្ដីប្រាថ្នារបស់មនុស្សស្រីជាច្រើនផងដែរ តែយ៉ាងណា មនុស្សនេះ គឺមានភាពស្ងប់ស្ងាត់ខ្លាំង។ មនុស្សម្នាក់នេះមានមោទកភាពផ្ទាល់ខ្លួនតែម្តង ហើយបើស្រឡាញ់ គឺស្រឡាញ់អស់ពីចិត្ត មានចិត្តស្ម័គ្រស្មោះខ្លាំងណាស់។

៣. ពុកមាត់ដុះលើ និងក្រោមបបូរមាត់

នៅលើផ្ទៃខាងលើនេះ គឺជាបុរសម្នាក់ដែលនាំមកនូវការចាប់អារម្មណ៍ ចំណង់ចំណូលចិត្ត និងមានភាពទាក់ទាញ ប៉ុន្តែតាមពិតពួកគេមានចិត្តសុភាពរាបសារ កក់ក្តៅ និងមានភាពស្មោះត្រង់ចំពោះមនុស្សដែលគេស្រឡាញ់ខ្លាំងណាស់។

៤. ពុកមាត់ពពែ

នេះគឺជាប្រភេទស្ងប់ស្ងាត់ អារម្មណ៍ងាយប្រែប្រួល។ អ្វីដែលមនុស្សផ្សេងទៀតនិយាយ ឬគិតពួកគេយកចិត្តទុកដាក់ខ្លាំង។ ប៉ុន្តែពួកគេរក្សាអារម្មណ៍នៅក្នុងដួងចិត្តរបស់ពួកគេ ដោយកម្រនឹងទុកចិត្តនរណាម្នាក់។ មនុស្សទាំងនេះភាគច្រើនជាមេដឹកនាំ ឬអ្នកនយោបាយ។

៥. ពុកចង្កា ពុកមាត់ដុះច្រើនដល់ជើងសក់

បុរសដែលមានស្ទីលពុកចង្កាបែបនេះ ច្រើនតែស្រឡាញ់ខ្លួនឯង ចាត់ទុកខ្លួនឯងថាពូកែជាងអ្វីទាំងអស់។ មនុស្សទាំងនេះមានទំនោរទៅរកភាពមិនស្មោះត្រង់ក្នុងសេចក្តីស្នេហា លុះត្រាតែពួកគេកំណត់ទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងស្ថិតស្ថេរ ឬអាចរកបានមនុស្សស្រីដែលគេស្រឡាញ់ខ្លាំង ទើបជីវិតស្នេហារបស់គេ អាចឈប់នៅនឹងថ្កល់បាន។

៦. ពុកចង្កាវែងនៅជុំវិញចង្កា និងគែមបបូរមាត់

មនុស្សប្រភេទនេះ ងាយជឿទុកចិត្តបានណាស់ សូម្បីតែមនុស្សចម្លែកពេលជួបគ្នាលើកដំបូងក៏ដោយ។ ដូច្នេះពួកគេងាយប្រែក្លាយមិត្តភាពទៅជាស្នេហា ធ្លាក់ក្នុងអន្លង់ស្នេហ៍ងាយ ហើយបំភ្លេចស្នេហាមួយដោយងាយដូចគ្នាដែរ។

៧. ពុកចង្ការាយប៉ាយ

បុរសដែលមានពុកចង្កានេះ ច្រើនតែជាមនុស្សឆ្លាតណាស់ ចរិតរហ័សរហួន និងងាយរំជើបរំជួលចិត្ត។ ពួកគេឆ្លាតគ្រប់គ្រាន់ដើម្បីដឹងពីគ្រោះថ្នាក់ដែលអាចកើតឡើង។ ភាពឆ្លាតរបស់មនុស្សប្រភេទនេះ គឺមិនអាក្រក់ទេ គឺគេដឹងច្បាស់ថារឿងណាគួរ និងមិនគួរ ហើយគេក៏មិនដែលប្រើភាពឆ្លាតរបស់ខ្លួន ទៅបង្កបញ្ហា និងធ្វើឱ្យអ្នកណាអាក់អន់ចិត្តនឹងគេដែរ។

៨. គ្មានពុកចង្ការ ឬពុកមាត់ទេ តែងតែកោរស្អាតៗជានិច្ច

បុរសភាគច្រើនដែលមានពុកចង្កាបែបនេះ គឺរមែងដាក់ការទាមទារខ្ពស់លើខ្លួនឯង និងអ្នកដែលនៅជុំវិញខ្លួន ទាក់ទងនឹងកិត្យានុភាព និងអារម្មណ៍នៃការទទួលខុសត្រូវ។ ពួកគេតែងតែស្វែងរកទំនាក់ទំនងដ៏ធ្ងន់ធ្ងរដោះស្រាយយ៉ាងឆាប់រហ័សនៅក្នុងសេចក្តីស្រឡាញ់ និងជីវិត។ លើសពីនេះទៀត មនុស្សនេះមិនខ្លាចការបរាជ័យទេ ត្រៀមខ្លួនចាប់ផ្តើមដៃទទេម្តងទៀត ដោយសារតែឆន្ទៈដ៏មុតមាំរបស់គាត់៕

ប្រភព ៖ lichvansu/Knongsrok