សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មនុស្សយើងពេលដែលហត់ខ្លាំងហើយទ្រាំមិនបានហើយត្រូវតែសំរាកហើយត្រូវចេះស្រលាញ់ខ្លួនឯង

By Shield

February 04, 2024

រស់នៅក្នុងសង្គមសព្វថ្ងៃនេះអ្នកណាដែលមិនមានសម្ពោធនោះ?

សម្ពោធគ្រួសារ សម្ពោធស្នេហា សម្ពោធការងារ!ម្នាក់ៗសុទ្ធតែមានសម្ពោធតែអ្វីដែលធ្វើបាននោះគឺជាការនៅមុខគេធ្វើជាញញឹមក្លែងក្លាយដើម្បីអោយគេគិតថាយើងមិនអីយើងរឹងមាំ។

ពេលមានទុកលំបាកយើងតែងទ្រាំ!

ពេលមានរឿងពិបាកចិត្តយើងលាក់ទុក!

ព្រោះថាម្នាក់ៗមិនចង់បង្ហាញនៅលើផ្ទៃមុខអោយនរណាម្នាក់បានឃើញ!

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គ្រប់យ៉ាងគឺធ្វើពុត!ធ្វើពុតមិនកើតអី!ធ្វើពុតខ្លួនមិនហត់!ធ្វើពុតថាសប្បាយរីករាយទាំងដែលខ្លួនមិនរីករាយមិនសប្បាយទាល់តែសោះ។

តែបើនៅពេលយើងពិបាកចិត្តខ្លាំងហើយមានស្មាមួយអោយយើងកើយហើយនិយាយរឿងក្នុងចិត្តចេញមកមិនដឹងជាល្អយ៉ាងណានោះទេ!

នៅក្នុងចិត្តមានរឿងជាច្រើនសួរថាមានអ្នកណាដឹងទេ?មានអ្នកណាចាប់អារម្មណ៏ទេ?មានអ្នកណាខ្វល់ទេ?មានអ្នកសួរនាំទេ?ចម្លើយគឺគ្មានទេ!មានតែយើងខ្លួនឯងប៉ុណ្ណោះដែលដឹងថាមានរឿងអីហើយត្រូវដោះស្រាយយ៉ាងម៉េច។

ឈប់ក្លែងធ្វើជាសើចនៅមុខអ្នកដទៃទៅទាំងដែលខ្លួនហត់ចង់ស្លាប់ឈឺចង់ស្លាប់កើតទុក្ខចង់ស្លាប់!

ខ្លួនឯងត្រូវចេះស្រលាញ់ខ្លួនឯង!បើហត់ហើយត្រូវសម្រាក!បើឃ្លានត្រូវរកអីញុំ!ហើយត្រូវចាំថាខ្លួនយើងត្រូវស្រលាញ់ខ្លួនយើងអោយបានច្រើន!បើយើងមិនស្រលាញ់ខ្លួនយើងមានអ្នកណាមកស្រលាញ់ខ្លួនយើងទៅ៕

កុំរស់នៅហត់នឿយពេក!គ្មានអ្នកណាស្រលាញ់យើងស្រលាញ់ខ្លួនឯង!គ្មានអ្នកណាយល់ពីយើងយើងត្រូវយល់ខ្លួនឯង!គ្មានអ្នកណាម្នាក់ដឹងពីចិត្តយើងគិតអីនោះទេ៕

អត្ថបទ៖Calvin

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព