សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

គេសួរថាម៉េចបានជាខ្ញុំគ្មានសង្សារ ខ្ញុំតបថាមិនខ្វះអ្នកសុំធ្វើសង្សារទេ តែខ្ញុំត្រូវការមនុស្សច្បាស់លាស់ជាមួយខ្ញុំ ជាជាងសង្សារមួយខែពីរខែ

By Shield

February 04, 2024

មនុស្សស្រី តែងតែត្រូវបានមតិក្នុងសង្គមខណៈបើនាងមាន ឬគ្មានសង្សារ សុទ្ធតែត្រូវគេវាយតម្លៃ ឬនិយាយពីក្រោយខ្នងជានិច្ចកាល។ នៅពេលឃើញនាងមានសង្សារ បណ្ដើរទៅណាមកណារហូត មនុស្សខ្លះចូលចិត្តវាយតម្លៃថានាងមានសង្សារ បណ្ដើរគ្នា មិនគោរពប្រពៃណី ។ល។ តែដល់ពេលនាង នៅគ្មានសង្សារយូរពេក គេក៏អាចនិយាយថា នាងគ្មានអ្នកស្រលាញ់ ឬរើសច្រើនពេក ទៅវិញ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ហេតុអ្វីគេចូលចិត្តសួរនាងថា ហេតុអ្វីក៏នាងមិនព្រមយកសង្សារ ឬយកប្ដីទៅ? នារីម្នាក់បានឆ្លើយតបទៅវិញថា «ខ្ញុំមិនខ្វះទេអ្នកដែលសុំខ្ញុំធ្វើសង្សារ ឬមកតាមចែរចង់ខ្ញុំនោះ តែសម្រស់ខ្ញុំប៉ុណ្ណឹង ហើយខ្ញុំមានការងារធ្វើ រកចំណូលបានសមរម្យប៉ុណ្ណឹង ហេតុអ្វីខ្ញុំត្រូវទៅយកមនុស្សដែលតាមញ៉ែ គ្មានគោលដៅច្បាស់លាស់ ដើម្បីត្រឹមធ្វើជាសង្សារ មួយខែពីរខែនោះ? គ្មានអ្នកណាចង់នៅព្រៅ ឬក៏ចង់នៅម្នាក់ឯងនោះទេ តែមកពីយើងមិនទាន់ជួបអ្នកច្បាស់លាស់នឹងយើង ដូច្នេះបើយកសង្សារគ្រាន់តែបែកគ្នាដដែល អ៊ីចឹង យើងនៅម្នាក់ឯងវិញវាប្រសើរជាង»។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខាងលើនេះ គ្រាន់ជាការលើកឡើងរបស់នារីម្នាក់ប៉ុណ្ណោះ ខណៈយើងមិនអាចលើកបង្ហាញថា នារីៗទាំងអស់ សុទ្ធតែមានការគិតដូចនាងនោះឡើយ ប៉ុន្តែចំណុចល្អក្នុងសម្ដីខាងលើរបស់នាងគឺ នាងចង់​លើកបង្ហាញថា ការដែលយកសង្សារត្រឹមតែកំដរមួយពេល មួយខែពីរខែ វាគ្មានតម្លៃទេ គួរស្វែងរកអ្នកដែលច្បាស់លាស់នឹងខ្លួន ហើយអាចដឹកដៃទៅជួបគ្រួសារ ទើបជារឿងប្រសើរ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទដកស្រង់