ម៉ូតសម្លៀកបំពាក់ពេញនិយមទាំង ១១ សម្រាប់រដូវរងារ ដែលចាប់ផ្តើមហួសសម័យពេលនាបច្ចុប្បន្ន

ម៉ូដសម្លៀកបំពាក់ទាន់សម័យកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សហើយសូម្បីតែរបស់ដែលពេញនិយមទើបតែចេញដ៏ដោយក៏សាបទៅវិញក្នុងមួយពព្រិចភ្នែក។ នេះគឺជាមូលហេតុដែល វិធីងាយស្រួលបំផុតដើម្បីរក្សាភាពទាន់សម័យ និងមិនខ្ជះខ្ជាយលុយកាក់អ្នកគឺត្រូវប្រាកដថាអ្នកមានមូលដ្ឋានគ្រឹះទាំងអស់ដែលតែងតែមានម៉ូតទាន់សម័យ និងរបស់ថ្មីស្រឡាង ដែលអ្នកធ្វើការផ្លាស់ប្តូរពីរ បីដងក្នុងមួយឆ្នាំ។

យើង បានពិគ្រោះជាមួយប្រភពម៉ូដដែលអាចជឿជាក់បាន ហើយយើងបានរកឃើញថាតើរបស់ណាដែលមិនមានភាពទាន់សម័យនៅឆ្នាំ ២០១៩-២០២០ សម្រាប់រដូវរងារនិងថាត្រូវជំនួសវាដោយម៉ូតអ្វីវិញ ។

អាវធំធ្វើពីរោមសត្វ វែង

អាវរោមសត្វទាំងនេះដែលច្រើនតែហៅថា ឡាម៉ាមានរោមវែង និងរលោងដែលធ្វើអោយអ្នកពាក់មើលទៅដូចជាចម្លែក ។ ប៉ុន្តែឥលូវនេះដោយសារហេតុផលខ្លះក្រុមហ៊ុនផលិតសម្លៀកបំពាក់ទាន់សម័យកំពុងឈប់ផលិត អាវធំទាំងនេះ។ ពួកវាកំពុងត្រូវបានជំនួសដោយអាវរោមខ្លាឃ្មុំដែលគេហៅថា ធេឌី ប៊ែរ។ អាវទាំងនេះទន់ហើយវាមានពណ៌ច្រើនសម្រាប់លោកអ្នកជ្រើសរើស - របស់កាន់តែប្លែកគឺ កាន់តែប្រសើរ។

អាវរងារធំសំពោង

អាវរងារធំសំពោង គឺជាទីពេញនិយមយ៉ាងខ្លាំង ប៉ុន្តែឥឡូវនេះពួកវាកំពុងបាត់បង់ប្រជាប្រិយភាព ។ បើទោះបីជាប្រភេទអាវធំសំពោង នៅតែមានអ្នកចូលចិត្តច្រើន ក៏ដោយក៏វា កំពុងតែហួសសម័យកាលរបស់វា។ ម៉ូតចាស់ៗ ជាច្រើនទៀតត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយម្តងទៀត។

អាវរងារមួយតួខ្លួនមានខ្សែក្រវ៉ាត់

អ្នកនៅតែឃើញនារីជាច្រើនពាក់អាវធំដែលវែងដល់ជង្គង់ ប្រភេទនេះ ជាញឹកញាប់ វា មានខ្សែក្រវ៉ាត់យឺត និងក្រណាត់ធ្វើពីរោមធម្មជាតិ។ ទោះជាយ៉ាងណាក៏ដោយម៉ូតមួយក្នុងចំណោមម៉ូតពេញនិយមបំផុត ដែលគេចូលចិត្តពាក់ ក្នុងពេលថ្មីៗនេះគឺអាវធំពណ៍ខ្មៅស្រដៀងគ្នានេះដែរ ដែលធ្វើឱ្យផ្នែកខាងលើនៃរាងរបស់យើងមើលទៅធំជាងមុន។ នេះហើយជាមូលហេតុដែលអាវធំកាន់តែទូលាយ រឺកាន់តែត្រង់ ជាជំរើសល្អជាងមុនក្នុងពេលបច្ចុប្បន្ន។

អាវក្រៅមានមួកជាមួយរោមសត្វ

ប្រហែលជា ២ ឆ្នាំមុនមនុស្សស្ទើរតែគ្រប់គ្នាមានអាវធំ ប្រភេទនេះហើយរោមសត្វពណ៌ធម្មជាតិ គឺជាលក្ខណៈពិសេសបំផុតរបស់វា។ ហើយអាវដែលមានរោមសត្វកាន់តែច្រើនមានតំលៃកាន់តែថ្លៃ។ ប៉ុន្តែបច្ចុប្បន្ននេះ ការច្នៃអាវធំមានមួកដែលមានរោមសត្វនៅលើ គឺជារឿងអតីតកាល។ ឥលូវនេះ អាវប្រភេទអ្នកបើកយានអាវកាស និងអាវធំវែងមានលក្ខណៈទាន់សម័យ - ពួកគេបានជំនួសអាវធំមានមួកនិងរោមសត្វទាំងស្រុង។

អាវកាក់រោមសត្វដែលមើលទៅដូចជាដង្កូវ

អាវនេះមិន មិនមែនប្រើរោមសត្វធម្មជាតិប៉ុណ្ណោះទេ - ព្រោះសូម្បីតែរោមសត្វ ក៏ត្រូវបានប្រើតិចជាងមុនដែរ។ អាវកាក់រោមសត្វនេះ គឺមើលទៅទំនងកាលណាវាមិនមានស្ទីលដង្កូវនេះ។ អ្នកផលិតម៉ូតខោអាវជាច្រើន ផ្តល់យោបល់កុំអោយវាហើយ អាវកាក់ទាំងនេះត្រូវបានជំនួសដោយអាវកាក់ គ្មានដៃអាវនិងអាវក្រៅផ្សេងទៀតដែលមានពណ៌ និងសាច់ក្រណាត់ច្រើនប្រភេទ ផ្សេងៗគ្នា។

មួកកន្តឹបដែលមានកំប៉ូយនៅលើ ឬមួកប៉ាក់ដែលមានរចនាបថផ្សេងៗ


ក្រុមហ៊ុនផលិតម៉ូតខោអាវ Fashion houses បានរកឃើញគំនិតច្នៃមួកប្រភេទថ្មីដែល នឹងជាទីពេញនិយមនៅប៉ុន្មានរដូវកាលក្រោយនេះ ហើយវាមិនមាន ប៉ាក់នឹងកំប៉ូយធំពីលើទេ។ វាដូចគ្នាទៅនឹងមួកដែលរចនាមានអង្កាំ ផ្កា និងការតុបតែងគួរឱ្យស្រឡាញ់ផ្សេងទៀត។ ផ្ទុយទៅវិញអ្នករចនាម៉ូត គូសបញ្ជាក់ ម៉ូដែលចាស់ៗ បន្ថែមទៀតសូម្បីតែមួកប្រភេទ ហ្វែតឌឺរឺ (មួករបស់កំពូលចម្រៀង Michael Jackson ត្រលប់មកវិញដែរ។ ក្នុងអំឡុងពេលនៃការបង្ហាញម៉ូតចុងក្រោយបង្អស់ ពួកគេបានស្នើឱ្យជំនួសមួកទាំងស្រុង និងពាក់ប្រភេទមួកតូចល្មមក្បាល ប៉ុន្តែវាមិនមែនជាគំនិតល្អបំផុតទេសម្រាប់អ្នករស់នៅតំបន់ត្រជាក់។

មួកប្រភេទ ប៊ីនី (មួកសម្រាប់អ្នកមានផ្ទៃពោះជាឧទាហរណ៍) មានលក្ខណៈទាន់សម័យជាងមុន ក្នុងពេលឥឡូវនេះ។ ម៉ូតនេះគឺសមជាមួយទម្រង់មុខគ្រប់ប្រភេទ និងសាកសម សម្រាប់សម្លៀកបំពាក់រដូវរងារក្នុងតំបន់ណាមួយក៏ដោយលើពិភពលោក - ហើយវាអាចត្រូវបានពាក់ជាមួយ នឹង អាវរងារ អាវធំនិងអាវរោមសត្វ។

រ៉ូបរោមចៀមខ្លី និងរ៉ូបប៉ាក់

ម៉ូតទាន់សម័យមួយនេះគឺរាងចម្លែកបន្តិចប៉ុន្តែមានប្រជាប្រិយភាពខ្លាំង និងមានការគាំទ្រពីអ្នកលក់រាយជាច្រើន អ្នកអាចរកឃើញសម្លៀកបំពាក់ទាំងនេះស្ទើរតែគ្រប់ហាង - ជាទូទៅពួកវាមានពណ៌ប្រផេះ ខ្មៅ ឬ ស។ ពួកវាត្រូវបានផលិតចេញពីក្រណាត់ប៉ាក់ - ជាទូទៅពីរោមចៀម ឬ សារធាតុសិប្បនិម្មិតផ្សេងៗ។ វាមិនច្បាស់ទេថាតើយើងត្រូវពាក់វាយ៉ាងដូចម្តេចនៅរដូវត្រជាក់៖ ដៃអាវអាចវែង ប៉ុន្តែជើងរ៉ូបនៅរាងឆែក ហើយអាចយើងអាចពាក់ស្រោមជើងវែង ឬស្រោមបាជាមួយបាន។ ឥឡូវនេះរ៉ូបប្រភេទនេះគឺមានភាពទាន់សម័យជាងមុន - ពួកវាមានទាំងភាពកក់ក្តៅ ហើយ មើលទៅសមណាស់។

ស្រោមបាជាមួយការរចនាម៉ូត និងស្លាកសញ្ញា

ម៉ូដ ពេញនិយមបំផុតដែលមានរូបភាព ឡូហ្គូ និងរូបភាពផ្កា គឺមិនមែនជាម៉ូតទាន់សម័យទៀតទេ។ វាពិបាកណាស់ក្នុងការពាក់អោយស៊ីជាមួយសម្លៀកបំពាក់ដែលផ្សេងៗ: រូបភាពនិងពណ៌ របស់វាមើលទៅមិនសមជាមួយ ផ្នែកផ្សេងទៀតឡើយ។ ឥឡូវនេះស្រោមបា ដែលមានពណ៌តែមួយមានភាពទាន់សម័យ។ ពួកវាអាចជាពណ៌ណាមួយ - ក្រហម ខ្មៅខៀវ ប្រផេះ ឬ ពណ៌ផ្កាឈូក។ លើសពីនេះទៅទៀត ស្រោមបាទាំងនេះធ្វើឱ្យជើងអ្នកមើលទៅគួរអោយទាក់ទាញជាងមុន។

ខោខូវប៊យរឹបជាមួយ ស្បែកជើងកវែង ឬខោសាច់ក្រណាត់ និងខោខូវប៊យលើស្បែកជើងកវែង

កាលពីពេលមុន មនុស្សម្នាជឿថាការ កោស៊កខោខូវប៊យចូលទៅក្នុងស្បែកជើងកវែង (ជាពិសេសស្បែកជើងកវែងខ្ពស់) គឺមើលទៅដូចគ្មានរសជាតិ ៖ ទាំងខោខូវប៊យគួរតែត្រូវបានគ្របលើស្បែកជើង ឬអ្នកគួរតែស្លៀកសំពត់ និងរ៉ូប។ ប៉ុន្តែយើងអាចលេងស្ទីលម៉ូដទាន់សម័យមួយបែបទៀតគឺ ការស៊កជើងខោសាច់ក្រណាត់ ឬខោខូវប៊យរឹបជើងចូលក្នុងស្បែកជើងកវែង គឺពិតជាមិនអីទេ។ ចូរគ្រាន់តែប្រាកដថាខោសាច់ក្រណាត់ ឬខោខូវប៊យមិនតូចពេក។

ស្បែកជើងស្រោមជើង

ស្បែកជើងកវែងដែលមានសាច់យឺតផ្នែកខាងលើ ប្រភេទនេះ ត្រូវបានគេពេញនិយមក្នុងចំណោមស្ត្រីទាន់សម័យភាគច្រើន ប៉ុន្តែឥឡូវនេះដល់ពេលដែលត្រូវឈប់ពាក់វាហើយ។ ប៉ុន្តែអ្នកមិនចាំបាច់បោះវាចោលទាំងស្រុងទេ វានឹងមានឱកាសដែលស្បែកជើងកវែងរបស់អ្នកនេះ នឹងក្លាយជាម៉ូតថ្មីម្តងទៀត។ ប៉ុន្តែស្បែកជើងកវែងទាំងនេះមិនត្រូវបានរចនាឡើងដើម្បីប្រើក្នុងអាកាសធាតុត្រជាក់ទេវាល្អសម្រាប់តែរដូវស្លឹកឈើជ្រុះនិងរដូវផ្ការីកប៉ុណ្ណោះ។ ដូច្នេះ សម្រាប់ឥឡូវនេះអ្នករចនាស្បែកជើង បានត្រលប់ផលិតម៉ូត ស្បែកជើងកវែងស៊េរីចាស់ ដែលមានផ្នែកខាងលើត្រង់ហើយ អ្នករចនាម៉ូដណែនាំឱ្យពាក់នូវអាវរងារ និងអាវធំសំពោង ជាមួយនឹងស្បែកជើងកវែងនេះ។

ស្បែកជើងកីឡាដែលមើលទៅកខ្វក់

ម៉ូតពេញនិយមនេះបានលេចឡើងរដូវរងារចុងក្រោយបន្ទាប់ក្រុមហ៊ុន Gucci បានចាប់ផ្តើមលក់ស្បែកជើងប៉ាតាដែលមើលទៅចាស់។ មិនយូរប៉ុន្មានក្រុមហ៊ុនម៉ាកល្បី ៗ ផ្សេងទៀតបានចាប់ផ្តើមផលិតស្បែកជើងបែបនេះហើយបន្ទាប់មកស្បែកជើងប៉ាតាទាំងនេះគឺមាននៅគ្រប់ទីកន្លែងគ្រប់រដូវកាល។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តពាក់ស្បែកជើងប្រភេតនេះទេ ដូច្នេះវាចាប់ផ្តើមសាបទៅៗ។ ស្បែកជើងប៉ាតាដែលមើលទៅសាមញ្ញនៅតែមានប្រជាប្រិយភាព ដូច្នេះវាជាការប្រសើរក្នុងការទិញស្បែកជើងទាំងនោះដើម្បីចៀសវាងហានិភ័យណាមួយ។

តើម៉ូតទាន់សម័យបែបណាដែលអ្នកចូលចិត្តបំផុត? តើសម្លៀកបំពាក់អ្វីដែលអ្នកមិនទាន់បានបោះបង់ចោលនៅឡើយទេ?

Preview photo credit Depositphotos, laplandia.de / Instagram