ពី អាមស្ទឺដាម មកកម្ពុជា ស្រាបៀរ Heineken®  ប្រើវិធីបិតស្រាលំដាប់ផ្កាយ៥ ជម្រើសដំបូងសម្រាប់រាត្រីនេះ!

ភ្នំពេញ, ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ - នៅខែមេសានេះ ស្រាបៀរ Heineken® សូមអញ្ជើញ ប្រជាជនកម្ពុជា មកដកពិសោធន៍ធាតុផ្សំស្រាបៀរលំដាប់ផ្កាយ៥របស់ខ្លួន ដែលនាំមកនូវរសជាតិ ប្លែក និងស្រស់ស្រាយ បែបស្រាលស្រទន់។ លោកអ្នកមួយចំនួននឹងមានឱកាសទៅលេងទឹកដីកំណើតរបស់ស្រាបៀរ Heineken® និងភ្លក់ស្រាបៀរ Heineken® ប្រចាំស្រុក នៅទីក្រុងអាមស្ទឺដាមផងដែរ។

[KH] HNK_Credential_Artwork

ដំណើរការទាំងអស់នេះឆ្លងកាត់ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញបិតស្រាបៀររបស់យើង។ លោកស្រី Susanne Bose អ្នកជំនាញបិតស្រាបៀរនៃក្រុមហ៊ុន​ហ៊ិននីគែនខេមបូឌា មានប្រសាសន៍ថា៖ «ដើម្បីក្លាយជាអ្នកជំនាញបិតស្រាបៀរម្នាក់ ត្រូវការពេល១០ឆ្នាំ ហើយយើងខ្ញុំជក់ចិត្ត ខ្លាំងក្នុងការបិតស្រាឱ្យបានគុណភាពល្អបំផុត ដល់ស្រាបៀរ Heineken® ឱ្យបានជាប់លាប់ និង ស្ថិតស្ថេរផង។ ស្តង់ដារគុណភាពខ្ពស់ទាំងនេះត្រូវបានអនុវត្តជាអន្តរជាតិ ហើយនៅកម្ពុជានេះ យើងខ្ញុំមានមោទនភាពនឹងប្រាប់ថា យើងខ្ញុំមានរោងចក្រស្រាបៀរស្តង់ដារអន្តរជាតិដែលផលិត ស្រាបៀរ Heineken® មានគុណភាពខ្ពស់ ជាមួយរសជាតិដូចគ្នាទៅនឹងស្រាបៀរ Heineken® នៅទីក្រុងអាមស្ទឺដាមដែរ»។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «ចាប់តាំងពីឆ្នាំ១៨៧៣មក ស្រាបៀរ Heineken® បានច្នៃការផលិតស្រាបៀរតាមវិធីលំដាប់ផ្កាយ៥ របស់ខ្លួនឱ្យមានភាពល្អឥតខ្ចោះ ដើម្បីបំពេញចិត្តអ្នកចូលចិត្តស្រាបៀរនៅទូទាំងពិភពលោក។​ យើងទន្ទឹងរង់ចាំចែករំលែកនូវធាតុផ្សំដែលធ្វើឱ្យស្រាបៀរ Heineken® មានរសជាតិស្រស់ស្រាយ ប្លែកពីគេ ជាមួយប្រជាជនកម្ពុជាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។»

ឆាប់ៗនេះ ចាំតាមដានបទពិសោធន៍ដ៏គួរឱ្យរំភើបជូន ដោយសារស្រាបៀរ Heineken® នឹងបើក បង្ហាញរឿងរ៉ាវប្រវត្តិរបស់ខ្លួនឱ្យស្គាល់ជាក់ស្ដែង។ សូមរង់ចាំតាមដាន ស្វែងរកបទពិសោធន៍បារចល័ត (pop- up bar) ដ៏ប្លែក នៅរាជធានីភ្នំពេញ ហើយមានឱកាសឈ្នះដំណើរកម្សាន្ត ទៅកាន់ទឹកដី កំណើតរបស់ស្រាបៀរ Heineken® គឺទីក្រុងអាមស្ទឺដាម។ សូមចាំតាមដាននូវកម្មវិធីផ្សាយដ៏គួរឱ្យ រំភើបនានា នៅតាមបារដែលលោកអ្នកចូលចិត្តទៅ តាមហាងដែលជ្រើសរើសរួច និងតាមផ្សារ អនឡាញធំៗនៅខែមេសា និងឧសភាខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ Heineken® ដូចខាងក្រោម៖

Facebook: https://www.facebook.com/heineken

Instagram: https://www.instagram.com/heineken_kh/

សូមទស្សនាវីដេអូពាណិជ្ជកម្មថ្មី: នៅទីនេះ