ស្រឡាញ់សុខភាពស៊ែរទាំងអស់គ្នា! កើតរោគសើស្បែក កើតរោគផ្សិត ចូរប្រើរូបមន្តធម្មជាតិខាងក្រោមនេះ

ស្រឡាញ់សុខភាពស៊ែរទាំងអស់គ្នា! កើតរោគសើស្បែក កើតរោគផ្សិត ចូរប្រើរូបមន្តធម្មជាតិខាងក្រោមនេះ

ជម្ងឺរលាកស្បែក ដែលហៅជាភាសាអង់គ្លេសថា Dermatophytosis គឺជាប្រភេទផ្សិតដែលជារោគឆ្លងយ៉ាងខ្លាំងហើយយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺ (CDC) បានឱ្យដឹងថាមនុស្សជាង ៧០០.០០០ នាក់បានទៅជួបគ្រូពេទ្យជារៀងរាល់ឆ្នាំដោយមានការព្រួយបារម្ភទាក់ទងនឹងរោគសើស្បែក (ស្រែង)។

ប្រសិនបើជំងឺរបស់អ្នកមើលទៅស្រាលអ្នកគួរធ្វើតាវិធីខាងក្រោមនេះ។ ប៉ុន្តែបើជម្ងឺសើស្បែករបស់អ្នកមើលទៅមានសភាពធ្ងន់ធ្ងរ អ្នកគួរទៅព្យាបាលនៅមន្ទីពេទ្យ។

១. ម្សៅល្មៀមឬល្មៀត៖ រមៀតត្រូវបានគេស្គាល់ដោយសារវាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។ សមាសធាតុមួយដែលមានវត្តមាននៅក្នុងរមៀតដែលគេហៅថា curcumin ត្រូវបានគេជឿថាមានលក្ខណៈសម្បត្តិប្រឆាំងនឹងមីក្រុបដែលធ្វើឲ្យស្បែករបស់យើងមានបញ្ហា។

របៀបប្រើ៖

  • ប្រើរមៀតក្នុងតែដើម្បីផឹកឬប្រើវាក្នុងអាហាររបស់អ្នក។
  • ការប្រើរមៀតដោយផ្ទាល់នៅលើកន្លែងមានរោគផ្សិតនឹងមានប្រសិទ្ធភាពខ្ពស់ជាងមុន។
  • យកវាមកលាយវាជាមួយទឹកឬប្រេងដូងនិងយកវាមកលាបលើតំបន់ដែលមានមេរោគឬកន្លែងរមាស់។ទុកវាឱ្យយូរតាមដែលអាចធ្វើបាន ហើយបន្ទាប់មកលាងវាជាមួយទឹកស្អាត។

ចំណាំ: បន្ទាប់ពីអ្នកលាបរមៀតវានឹងធ្វើឱ្យស្បែករបស់អ្នកមានពណ៌លឿងប៉ុន្តែកុំបារម្ភព្រោះវានឹងបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់។

Turmeric And Turmeric Powder
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ប្រេងដូង ៖ ប្រេងដូងមានបរិមាណអាស៊ីដខ្លាញ់ជាក់លាក់ដែលជួយដល់ការកម្ចាត់មេរោគ។ ប្រេងដូងជាសារធាតុដ៏មានប្រសិទ្ធិភាពអាចជួយបានតែក្នុងករណីដែលមេរោគស្រាលនិងមធ្យមតែប៉ុណ្ណោះ។

របៀបប្រើប្រាស់៖ 

  • លាបប្រេងដូងលើតំបន់ដែលមានផ្ទុកមេរោគសើស្បែកចំនួន ៣ ដងក្នុងមួយថ្ងៃ។
  • ប្រើប្រាស់វារយៈពេល៣ទៅ៤សប្ដាហ៍ទៀតទោះបីជាកន្លែងដែលមានរោគសើស្បែកនោះជាហើយក៏ដោយ។ ហើយវាអាចជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពដើម្បីការពារការឆ្លងមេរោគនាពេលអនាគត។
Coconut Oil On Table Close Up
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ខ្ទឹមស ៖ ខ្ទឹមសគឺអាចយកមកព្យាបាលរោគសើស្បែកស្រាលៗដែលវាមានស្ទើរតែគ្រប់ផ្ទះ។

របៀបប្រើប្រាស់៖

  • អ្នកមិនគួរយកខ្ទឹមសមកដាក់លើស្បែកផ្ទាល់នោះទេ ដោយសារវាអាចធ្វើឱ្យអ្នករមាស់ជាច្រើនម៉ោង។
  • លាយខ្ទឹមសជាមួយប្រេងអូលីវឬប្រេងដូង។
  • នៅពេលដែលយកខ្ទឹមសលាយរួចហើយអ្នកត្រូវយកក្រណាត់ស្អាតមួយមកដាក់លើកន្លែងរោគសើស្បែករួចហើយចាំដាក់ខ្ទឹមពីលើ។
  • រក្សាទុកវារយៈពេល ២ ម៉ោងមុនពេលដែលអ្នកលាងចេញ។
  • ធ្វើវាពីរដងក្នុងមួយថ្ងៃរហូតដល់អ្នកឃើញភាពប្រសើរឡើងនិងជាសះស្បើយ។
Organic Garlic Whole And Cloves
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

*សូមប្រុងប្រយ័ត្ន

  • រក្សាស្បែករបស់អ្នកឱ្យស្ងួត និងស្អាត
  • ពាក់ស្បែកជើងដែលធ្វើឱ្យជើងរបស់អ្នកមានខ្យល់ចេញចូលគ្រប់គ្រាន់
  • ផ្លាស់ប្តូរស្រោមជើងនិងខោទ្រនាប់ជារៀងរាប់ថ្ងៃ
  • មិនគួរស្លៀកសំលៀកបំពាក់តឹងពេកនៅពេលចេញក្រៅនោះទេ
  • អ្នកមិនគួរប្រើរបស់រួមគ្នានោះទេ ដូចជា កន្សែង ស្រោមជើង កំរាលពោក និងខោទ្រនាម់ ល។
  • ងូតទឹកភ្លាមបន្ទាប់ពីធ្វើលំហាត់ប្រាណ
  • ត្រូវដឹងឱ្យច្បាស់ថាក្រចកដៃនិងក្រចកជើងស្អាត
2780560 39423910 2 0 1531119259 1531122515 2000 1 1531122515 728 068c17850a 1531467242
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

*អ្វីដែលត្រូវធ្វើប្រសិនបើអ្នកបានឆ្លងមេរោគរួចហើយ

  • ព្យាយាមរក្សាស្បែកឱ្យស្ងួតនិងស្អាតតាមដែលអាចធ្វើទៅបាន។ ប្រើកន្សែងទន់ដើម្បីលាងសម្អាតវាហើយត្រូវប្រាកដថាអ្នកមិនប្រើកន្សែងដដែលនោះម្ដងទៀតនៅលើផ្នែកណាមួយផ្សេងទៀត។
  • ចៀសវាងការពាក់ខោខូវប៊យឬខោរឹប។ ប្រើក្រណាត់ដែលមិនធ្វើឱ្យស្បែកឆាប់រមាស់។ សំលៀកបំពាក់រលុងនិងក្រណាត់ដែលមានគុណភាពខ្ពស់កាត់បន្ថយការកកិត បើសិនជាមានជំងឺសើស្បែកនៅភ្លៅឬក្លៀក។
  • មិនត្រូវប្រើទឹកអប់នៅលើសម្លៀកបំពាក់របស់អ្នកនៅពេលដែលអ្នកឆ្លងមេរោគនោះទេព្រោះវាអាចធ្វើអោយស្បែករបស់អ្នកកាន់តែរលាក។
Kalib9 Recovered 75
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide

Loading...