មើល៍អ្នកណាកើតទាន់! ជំនាន់នោះទូរស័ព្ទផលិតចេញមក សុទ្ធតែជាប់ឈ្មោះថាមានរាងចម្លែកៗជាងគេ អ្នកខ្លះប្រហែលជាធ្លាប់ប្រើផងក៏ថាបាន!

មើល៍អ្នកណាកើតទាន់! ជំនាន់នោះទូរស័ព្ទផលិតចេញមក សុទ្ធតែជាប់ឈ្មោះថាមានរាងចម្លែកៗជាងគេ អ្នកខ្លះប្រហែលជាធ្លាប់ប្រើផងក៏ថាបាន!

បើនិយាយពីទូរស័ព្ទដៃ Smart Phone ពេលបច្ចុប្បន្ន គ្រប់គ្នាប្រាកដជានិយាយទៅដល់ Iphone Samsung Hauwei Vivo Oppo និងទូរស័ព្ទល្បីៗជាច្រើនទៀត។ តែអ្នកដែលកើតជំនាន់មុនខ្ទង់ឆ្នាំ ៩០ និងដើម ឆ្នាំ ២០០០ ច្បាស់ជាដឹងហើយថា ទូរស័ព្ទមានច្រើនម៉ាក និងច្រើនម៉ូតជាងពេលបច្ចុប្បន្ននេះ ថែមទាំងម៉ូតខ្លះបានជាប់ជាម៉ូតដែលចម្លែកជាងគេទៀតផង។

តោះ! ពេលនេះមកស្គាល់ម៉ូតទូរស័ព្ទដៃដ៏សែនចម្លែកជាងគេ ទាំង ១០ ដែលមនុស្សធ្លាប់បានបង្កើតឡើងកន្លងមក៖

១០. Motorola V70 (ឆ្នាំ ២០០២)

កាលពី ១៥ឆ្នាំមុន ទូរស័ព្ទនេះមានតម្លៃលើទីផ្សារអន្តរជាតិប្រមាណជាខ្ទង់ 400 $ ដែលអាចប្រើប្រព័ន្ធ GPRS និងមានកន្លែងចុចប៊ូតុងទម្រង់ ៣៦០ដឺក្រេមានលក្ខណៈបត់បែន។

10
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៩. Nokia 7600 (ឆ្នាំ ២០០៣)

ម៉ូតទូរស័ព្ទរបស់ក្រុមហ៊ុនល្បីសម័យមុនមួយនេះ គឺជាម៉ួតដែលមានភាពល្បីល្បាញមួយ ដោយសារតែទូរស័ព្ទនេះមានរូបរាងដូចដំណក់ទឹកភ្នែក ឬស្លឹកឈើ ដែលកាន់តែចម្លែកនោះគឺមានប៊ូតុងចុច ព័ទ្ធជុំវិញអេក្រង់ទូរស័ព្ទតែម្តង ដែលធ្វើឱ្យការចុចទូរស័ព្ទម្តងៗហាក់ដូចជាឆ្គងបន្តិចហើយ។ នៅក្នុងនោះទូរស័ព្ទនេះមានបំពាក់កាមេរ៉ាលើទូរស័ព្ទប្រភេទ VGA ផងដែរ ដែលសម័យនោះ គឺជាទូរស័ព្ទទាន់សម័យបំផុត និងថតរូបភាពមានគុណភាពផងដែរ។ តែមិនបាច់មកប្រៀបធៀបសម័យបច្ចុប្បន្ននេះឡើយ គឺនិយាយមិនចេញ!

9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៨. Nokia N-Gage (ឆ្នាំ ២០០៣)

សម័យនោះមនុស្សប្រុសណាមានទូរស័ព្ទ N-Gage កាន់គឺថាឡូយ និងទាន់សម័យអស់ស្ទះតែម្តង ព្រោះទោះជាការ Design ម៉ូតទូរស័ព្ទនេះរាងចម្លែកបន្តិច តែស័ក្តិសមសម្រាប់អ្នកចូលចិត្តលេងហ្គេម ពោលគឺរចនាដូចជាម៉ូតដៃហ្គេមយ៉ាងអ៊ីចឹង។

8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៧. Samsung Serene (ឆ្នាំ ២០០៥)

Samsung Serene គឺជាម៉ូតទូរស័ព្ទដែលមានប៊ូតុងចុចជារាងជារង្វង់ ត្រូវបានផលិតឡើងរួមគ្នារវាងក្រុមហ៊ុនអេឡិចត្រូនិក Samsung , Bang & Olufsen ដែលជាក្រុមហ៊ុនផលិតតែផលិតផលប្រណីតៗ។ ទោះវាមើលទៅចម្លែក និងទៅមិនសូវទាក់ភ្នែក តែក្នុងសម័យនោះទូរស័ព្ទនេះមានតម្លៃដល់ទៅ 1275$ ឯណោះ។

7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៦. Nokia 7280 (ឆ្នាំ ២០០៤)

ពិតណាស់ទូរស័ព្ទដែលមានរាងចម្លែករបស់ Nokia មួយនេះបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែវាបានរចនាឡើងដូចជាដុំទ្រវែងម្យ៉ាងដោយមានគែមសឆ្នូត លើក្រោម លើប៊ូតុងប្តូរបទចម្រៀងដូច Mp3 ថែមទាំងបានចរាចរណ៍លក់យ៉ាងសន្លឹកសន្ធាប់នៅស្រុកខ្មែរផងដែរ។ អ្នកដែលកើតខ្ទង ៩០ជាង ប្រាកដជាទាន់សម័យទូរស័ព្ទដ៏ចម្លែកនេះជាមិនខាន។

6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. BlackBerry Passport (ឆ្នាំ ២០១៤)

ព្រោះតែចង់រចនាម៉ូតថ្មីពីលើផលិតផលចាស់ដែលខ្លួនមានស្រាប់នោះ Blackberry បានបញ្ចេញម៉ូតទូរស័ព្ទនេះឡើងដើម្បីទាក់ទាញអតិថិជនរបស់ខ្លួន។ តែជាលទ្ធផលវាបានក្លាយទៅជាទូរស័ព្ទមួយដ៏ចម្លែកមកទល់បច្ចុប្បន្ន។

BRITAIN US IT BUSINESS TELECOM BLACKBERRY
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. Samsung Juke (ឆ្នាំ ២០០៧)

ទូរស័ព្ទមួយនេះរចនាឡើងជាពិសេសសម្រាប់អ្នកដែលស្រលាញ់ការស្តាប់តន្ត្រី ដោយមានផ្ទុកអង្គចងចាំ (Memory Card) ដល់ទៅ 2G និងមានប៊ូតុងពិសេសសម្រាប់ចុចប្តូរស្តាប់បទភ្លេងទៀតផង។ ទោះជាយ៉ាងនេះក្តី ទូរស័ព្ទមួយនេះបានរចនាឱ្យមានប៊ូតុង Keyboard នៅខាងក្នុងគន្លាក់ទួរស័ព្ទមួយជាន់ទៀតដោយការហូត និងទាញបង្វិលទូរស័ព្ទផងដែរ មើលទៅរៀងឆ្គង និងចម្លែកបន្តិចហើយ។

4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. Monohm Runcible (ឆ្នាំ ២០១៥)

ទូរស័ព្ទស្មាតហ្វូនមួយនេះ ត្រូវបានគេគិតថាប្រហែលជាការរចនាដូចជានាឡិកាបុរាណរាប់ពាន់ឆ្នាំ ដោយទូរស័ព្ទនេះមានរាងជារង្វង់ មានបង្ហាញ ម៉ាស៊ីនថតនៅខាងក្រោយ និងមានលក្ខណៈចាំបាច់ផ្សេងទៀតសម្រាប់អតិថិជនបច្ចុប្បន្ន។ មើលទៅវាមានភាពស្រស់ស្អាត តែទូរស័ព្ទនេះបានជាប់ឈ្មោះជាទូរស័ព្ទដ៏ចម្លែកបំផុតមួយផងដែរ។

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. Haier P7 Pen Phone (ឆ្នាំ ២០០៤)

យកទូរស័ព្ទធ្វើជាប៊ិចសរសេរអក្សរមិនមែនជារឿងស្រមើស្រមៃនោះទេ ដោយទូរស័ព្ទម៉ូតនេះអាចយកធ្វើជាប៊ិចសរសេរក៏បាន ថែមទាំងអាចប្រើជាទូរស័ព្ទខលទំនាក់ទំនង ផ្ញើសារ និងអាចប្រើប្រាស់បានច្រើនយ៉ាងដូចជាទូរស័ព្ទដទៃផ្សេងទៀតដែរ។

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១. The Golden Buddha Phone (ឆ្នាំ ២០០៩)

ទូរស័ព្ទដ៏ចម្លែកនេះ គឺជាទូរស័ព្ទដ៏មានតម្លៃបំផុតនៅក្នុងជំនាន់នោះ ដែលផលិតនៅក្នុងប្រទេសចិន។ ដោយវាត្រូវបានរចនាឡើងដោយបំណែក ថ្លើមថ្ម គជ់ខ្យង និងមាសទំហំ ២៤ការ៉ាត់ ដូច្នេះហើយបានជាវាមានតម្លៃថ្លៃខ្លាំងរហូតដលទៅ 1750$ ។ ទោះជាយ៉ាងណា វាក៏បានក្លាយទៅជាទូរស័ព្ទដែលមើលទៅចម្លែកបំផុត ហើយឥតប្រយោជន៍បំផុតមួយផងដែរនៅក្នុងបច្ចេកវិទ្យាផលិតទូរស័ព្ទដៃ៕

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រក្សាសិទ្ធ៖ ​KALIB9

Loading...