ដេីម្បីទទួលបានការអប់រំ គឺជាកត្តាសំខាន់បំផុតមួយនៃជីវិតរបស់កុមារ ដែលមានតួនាទីយ៉ាងសំខាន់ណាស់ក្នុងការកំណត់អនាគតរបស់គេ។ ទោះជាយ៉ាងនេះក្តី បេីយោងទៅតាមអង្គការសហប្រជាជាតិ ក្មេងៗប្រហែលជា 60 លាននាក់មិនអាចទៅសាលារៀនបានទេ។
មូលហេតុចម្បងមួយក្នុងចំណោមហេតុផលផ្សេងៗទៀត គឺភាពក្រីក្រ។ មានកុមារជាច្រើននៅទូទាំងពិភពលោក ដែលមិនបានទៅរៀនទេ ពួកគេត្រូវតែធ្វើការដើម្បីផ្គត់ផ្គង់គ្រួសារ ឬ មើលថែរក្សាបងប្អូនរបស់ពួកគេ។
ហេីយនេះជាអ្វីដែលអ្នកគ្រូគាត់និយាយ៖ «ក្មេងទើបតែចូលរៀនក្រោយគេ ព្រោះទើបមកពីថៃវិញកាតាបនេះគាត់ប្រាប់ថាឪពុកគាត់ជាអ្នកធ្វើឲ្យ (ធ្វើពីខ្សែដេរបាវ) ទឹកចិត្តឪពុកដើម្បីកូនបានល្អនឹងគេ»
ព័ត៌មានបន្ថែម៖ Facebook