ភ្នំពេញ៖ ក្រោយពីបានក្លាយទៅជាអ្នកចម្រៀងពេញសិទ្ធ របស់ផលិតកម្មយក្ស រស្មីហង្សមាស រួចមក ឃើញថាស្រីស្រស់សម្រស់បាន និងមានសមត្ថភាពខ្ពស់នៅក្នុងការសម្តែង និងច្រៀង កញ្ញា ពេជ្រ សូលីកា ហាក់មានរាសីកាន់តែខ្ពស់ត្រដែតនៅក្នុងវិថីសិល្បៈ។
ក្រៅពីមានការរវល់ច្រើននៅក្នុងការសម្តែងភាពយន្តភាគដ៏ធំចាប់ដៃគូជាមួយលោក នីកូ កញ្ញា ពេជ្រ សូលីកាក៏មានការងារនៅក្នុងការត្រៀមបទចម្រៀងជាច្រើនដើម្បីចេញផ្សាយនៅក្នុងផលិតកម្មរបស់ខ្លួន ជាពិសេសកញ្ញា ក៏ត្រូវប៉ាន់នៅក្នុងការថតផ្សព្វផ្សាយផលិតផលនានាជាច្រើន និងនៅក្នុងការថតសម្អាងការធំៗទៀតផង។
ជាក់ស្តែងនៅក្នុងថ្ងៃនេះ កញ្ញា ពេជ្រ សូលីកា បានបង្ហោះរូបភាពគ្រងឈុតប្រពៃណីខ្មែរមួយឈុតយ៉ាងស្រស់ស្អាតប៉ុន្មានសន្លឹក ធ្វើឱ្យអ្នកគាំទ្រមានភាពជ្រួលច្របល់ និងកោតសរសើរនូវសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញាផងដែរ។ តែអ្វីកាន់តែពិសេស កញ្ញា ពេជ្រ សូលីកា ថែមទាំងសរសេររៀបរាប់មួយឃ្លា ដ៏មួយន័យអមនឹងរូបភាពនោះយ៉ាងមានអត្ថន័យដែរថា៖ « លេងខ្លះ មែនខ្លះ សើចខ្លះ យំខ្លះ ពិបាកខ្លះ ស្រណុកខ្លះ នេះហើយទើបហៅថាជីវិតសត្វលោក មិនច្បាស់កុំធ្វើ តែបើធ្វើត្រូវទទួលខុសត្រូវ 💞 »៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូបភាពខាងក្រោមនេះ៖