ទម្លាយរឿងពិត ​ជីវិតអ្នកលក់ឡេស៊ិចស៊ី! ពេលខ្លះគ្មានអ្នកណាចង់ទេ ​តែគឺដើម្បីក្រពះ និងជីវភាពប៉ុណ្ណោះ!

សព្វថ្ងៃនេះយើងបានដឹងហើយថា​​ អាជីវកម្មលក់ដូរផលិតផលតាមអនឡាញ ​ពិតជារីករាលដាលខ្លាំងមែនទែន ​ដោយសារតែវាជាអាជីពដែលមិនបាច់ត្រូវការជួលហាង ​ជួលបុគ្គលិកនោះឡើយ ​គ្រាន់តែធ្វើការ ​Lives  ផ្ទាល់លក់ផលិតផលឱ្យមានគេចូលមើល និងមានគេចាប់អារម្មណ៍តែប៉ុណ្ណោះ។

ជាក់ស្តែងអ្នកលក់ផលិតផលភាគច្រើនគឺសុទ្ធសឹងតែជាស្រីស្អាត ​សាច់ សខ្ចី ​ជាពិសេសគឺមានភាពស៊ិចស៊ី ​នោះគឺដើម្បីទាក់ទាញការចូលទស្សនានោះតែម្តង។ ដោយការ ​Lives  ស៊ិចស៊ីមួយនេះបាននឹងកំពុងតែទទួលបានការរិះគន់ផង  និងជនអគតិមួយចំនួនថែមទាំងមើលងាយមើលថោកថាជាស្រីលក់ខ្លួនទៀត។

ជាការពិតណាស់  ព្រោះតែមិនអាចទ្រាំនឹងការមើលងាយបាន ​មានអ្នកលក់ឡេតាមអនឡាណម្នាក់បានចេញខ្លួនមករៀបរាប់ពីប្រវត្តិផ្ទាល់ខ្លួន និងប្រាប់ហេតុផលដែលនាំឱ្យខ្លួនស្លៀកពាក់ស៊ិចស៊ីពេល ​Lives  ។ តាមរយ់ៈគណណីហ្វេសប៊ុក​អ្នកលក់ឡេម្នាក់ឈ្មោះ អូន ឆវី បានសរសេររៀបរាប់ទាំងឈឺចាប់ថា​៖ « មួយ​ជីវិត​ខ្ញុំ​គឺ​ជួប​រឿង​អយុត្តិធម៌​លើស​លប់​ពេក​ហើយ ខ្ញុំ​ជា​អតីត​ក្មេង​សំណង់​អនាធិបតេយ្យ ត្រូវ​គេ​រឹប​អូស​បណ្តេញ​ចេញ​ពី​ផ្ទះ​សំបែង កំព្រា​ឪពុក​ម្តាយ ​ប៉ា​ជា​អតីត​ទាហាន​ខំ​តស៊ូ​ តែ​ចុង​ក្រោយ​បាន​ត្រឹម​តែ​ស្លាប់។ ម្តាយ​ខំ​តស៊ូ​ឲ្យ​កូន​រៀន​បាន​ចប់​បាក់​ឌុប មិន​មាន​លុយ​រៀន​ត​បាន​ត្រឹម​តែ​ឈប់។ ទៅ​សម្ភាសន៍​ការងារ​កន្លែង​មួយ​ បាន​ត្រឹម​តែ​អ្នក​គិត​លុយ​ក្នុង​ហាង​មួយ​ក៏​រើស​ខ្សែ និយម​បក្ស​ពួក​មិន​មែន​យក​សមត្ថភាព​ត្រូវសម្ភាសន៍​ធ្លាក់។

ជីវិត​តែលតោល​គ្មាន​ជម្រើស ពេល​ខ្លះ​ក៏​បាក់​ទឹក​ចិត្ត តែ​មិន​និយាយ​ដើម្បី​ព្យាបាល​ជំងឺ​ម្តាយ​និង​ជីវភាព ខ្ញុំ​ក៏​លះបង់​កិត្តិយស​ខ្លួន​ឯង​ដើម្បី​លុយ ក្រោយ​មក​ម្ដាយ​ក៏​ស្លាប់។ ពេល​នេះ​ខ្ញុំ​បាន​សាង​កិត្តិយស​មក​វិញ ខ្ញុំ​គ្រាន់​តែ​លក់​ផលិតផល​ដើម្បី​លុយ​ចិញ្ចឹម​កូន​ស្រី​ដែល​កម្សត់​មិន​មាន​ឪពុកទទួល​ខុស ​ត្រូវ​បែរ​ជា​នាំ​គ្នា​ផ្ចាញ់​ផ្ចាល​ខ្ញុំ​ទៅ​វិញ​ កំណាច​ឃោរ​ឃៅ​ណាស់ គួរ​តែ​គិត​ផង ​គាំទ្រ​ឲ្យ​មនុស្ស​កុំ​ធ្វើ​អំពើ​អាក្រក់ កុំ​នាំ​គ្នា​ទៅ​ឆក់​ប្លន់​ពេស្យាចារ មែន​ហើយ​ភាព​សិច​ស៊ី​ខ្ញុំ​​បន្តិច​​​មែន​ហើយ មាន​តែ​ខ្ញុំ​មែន? ដែល​អីចឹង ​ចុះ​នៅ​ក្រៅ​គេ​ស្លៀក​ជាង​ហ្នឹង​មិន​និយាយ ហើយ​បើ​ចង់​រិះគន់​ម្តេច​មក​សួរ​តំលៃ​ខ្លួនខ្ញុំ?។

នៅ​ខាង​ក្រៅ​ខ្ញុំ​ហ្នឹង​ហើយ​ខ្លាច​សុិច​ស៊ី​បំផុត​មិនហ៊ាន​សូម្បី​ស្លៀក​ខ្លី​លើ​ជង្គង់​ហើយ​បើ​សក់​វិញ​ខ្មៅក្រឹប​ត្រឹម​ចង្កេះ​មិន​ដែល​មាន​ហាយឡាយ​ពណ៌​ឡើយ​តែ​ដោយ​សារផល​ប្រយោជន៍​រកសុីលក់​ផលិតផល​បើមិន​មានភាព​ទាក់ទាញ​គឺគ្មាន​ឡើយ​សូម្បី like សូម​កុំវាយ​តំលៃ​មនុស្ស​ស្រីដែល​សុិចសុី​រូប​រាង​ខាង​ក្រៅ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មានការ​ចូលចិត្ត​ផ្សេងៗ​គ្នា»។

ក្រោយពីបានដឹងរឿងរ៉ាវបែបនេះហើយ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភាគច្រើនសម្តែងក្តីអាណិតអាសូរជាងខ្លាំង ​ឯអ្នកខ្លះថែមទាំងជួយលើកទឹកចិត្តដើម្បីឱ្យនាងមានការតស៊ូនៅក្នុងជីវិតបន្តទៀតផងដែរ៕

Girl6

Girl5

Girl4 1

Girl7

Girl12

Girl9

Girl3 1

Girl2 1

Girl1

Girl14