ហេតុអ្វីគ្មានអ្នកអើពើ? ហាងជនជាតិជប៉ុនមួយរូប បាក់បែកទាំងស្រុងក្នុងករណីបាក់រលំអគារ  ៧ជាន់ នៅក្រុងព្រះសីហនុ  សំណាងប្រពន្ធកូនមិននៅកន្លែងកើតហេតុ!

ហេតុអ្វីគ្មានអ្នកអើពើ? ហាងជនជាតិជប៉ុនមួយរូប បាក់បែកទាំងស្រុងក្នុងករណីបាក់រលំអគារ  ៧ជាន់ នៅក្រុងព្រះសីហនុ  សំណាងប្រពន្ធកូនមិននៅកន្លែងកើតហេតុ!

ខេត្តព្រះសីហនុ៖ ករណីបាក់រំលំអគារ ​៧ជាន់ បាកក្លាយទៅជាក្តីរន្ធត់ និងសោកនាដកម្មលើកទី១ ​ដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា ​ដែលបានឆក់យកជីវិតកម្មករអស់ជាច្រើនរូប ​ថែមទាំងខូចខាតទ្រព្យសម្បត្តិអ្នកដែលនៅក្បែរៗនោះផងដែរុំ

នៅក្នុងនោះថ្មីៗនេះគេបានរកឃើញថា ហាងជនជាតិជប៉ុនមួយរូបដែលមានរបងក្បែរកន្លែងកើតហេតុ បានខូចខាតទាំងស្រុងព្រោះតែការបាក់អគារនោះ ​តែជាសំណាងល្អមិនមានអ្នកនៅក្នុងហាងនោះទេ។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Chum Phearum បានបង្ហោះរូបភាពហាងរបស់ជនជាតិជប៉ុនមួយរូបនេះ ​និងសរសេររៀបរាប់ថា៖ « បុរសជនជាតិជប៉ុនឈ្មោះ Tomotaka Arai ដែលមានភរិយា និងកូនប្រុសម្នាក់ ជាម្ចាស់ភោជនីយដ្ឋាន Kukai និងបងប្រុសឈ្មោះ ក្រូច សុធា រួមនិងភរិយា និងមានកូនម្នាក់ដែរ ជាបុគ្គលិកហាង បានរួចផុតជីវិតបន្ទាប់ពីអាគារដែលមានរបងជាប់គ្នាបានបាក់រលំសង្កត់មកលើភោជនីយដ្ឋានរបស់ពួកគាត់ ។ ខាងក្រោមនេះគឺរូបជនជាតិជប៉ុនឈរនៅពីមុខភោជនីយដ្ឋានរបស់គាត់ ក្រោយបាក់រលំ និងរូបភាពមុនរលំ!​! »។

គួរឱ្យដឹងផងដែរថា ​ការបាក់រលំអគាររបស់ជនជាតិចិនដែលមានកម្ពស់ ​៧ជាន់ នៅក្រុងព្រះសីហនុ ​បានឆក់យកអាយុជីវិតកម្មករអស់ចំនួន ២៨នាក់ (ស្រី០៤នាក់) និងរងរបួសចំនួន២៦នាក់ (ស្រី០២នាក់) ៕

1111

1 220

5 150

2 240

3 213

4 199

64881701_706281979842319_2594319164868919296_n

 

Loading...