ឈ្មោះរបស់ខ្ញុំ គឺ Dusan Krtolica ខ្ញុំមានអាយុ 16 ឆ្នាំហើយខ្ញុំរស់នៅក្នុងប្រទេសស៊ែប៊ី។ ការគូរគឺជាចំណង់ចំណូលចិត្តដ៏អស្ចារ្យបំផុតរបស់ខ្ញុំ ហើយខ្ញុំរកឃើញចំណង់ចំណូលចិត្តនេះតាមបែបធម្មជាតិ។ ខ្ញុំតែងតែចាប់អារម្មណ៍យ៉ាងខ្លាំងទៅលេី សត្វនិងភាពសម្បូរបែបរបស់ពួកគេ ក៏ដូចជាសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេ ដើម្បីសម្របខ្លួនទៅនឹងការរស់នៅក្នុងបរិស្ថានខុសគ្នាជាច្រើន។
ខ្ញុំចាប់ផ្តើមគូរគំនូរនៅពេលខ្ញុំមានអាយុ 2 ឆ្នាំ។ មកទល់នឹងពេលនេះខ្ញុំមានការតាំងពិព័រណ៍6លេីកហេីយ និងបានចូលរួមក្នុងកម្មវិធីទូរទស្សន៍ជាច្រើន ដែលជាកន្លែងដែលខ្ញុំបាននិយាយអំពីការងាររបស់ខ្ញុំ។ នៅពេលខ្ញុំមានអាយុ 13 ឆ្នាំខ្ញុំបាននិពន្ធ និងបង្ហាញពី encyclopedia មួយអំពីពិភពលោកបុរេប្រវត្តិដែលបានបោះពុម្ពផ្សាយនៅក្នុងប្រទេសរបស់ខ្ញុំ។ សៀវភៅរបស់ខ្ញុំត្រូវបានបកប្រែជាភាសាអង់គ្លេសហើយខ្ញុំនៅតែស្វែងរកអ្នកបោះផ្សាយថ្មីៗទៀត។
មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការងាររបស់ខ្ញុំ ដូច្នេះខ្ញុំលក់គំនូររបស់ខ្ញុំនៅទូទាំងពិភពលោក។ អ្វីដែលខ្ញុំសប្បាយបំផុតនោះគឺថាអតិថិជនរបស់ខ្ញុំទាំងអស់ក៏ក្លាយជាមិត្តរបស់ខ្ញុំ។
ព័ត៌មានបន្ថែម៖ Facebook | dusankrtolica.blogspot.com
ប្រភព៖ boredpanda.com