ស្អាតណាស់! ​ពេជ្រ ​សូលីកា ​លេងម៉ូតសក់សេះបែបនេះ  ឡើងខ្ជូតដូចកូនតុក្កតា

ភ្នំពេញ៖  តាំងពីឈានជើងចូលផលិតកម្មធំរស្មីហង្សមាស ​កញ្ញា ​ពេជ្រ ​សូលីកា ​ហាក់ទទួលបានការងារច្រើនទាំងការច្រៀង និងសម្តែង ​ជាពិសេសសូម្បីតែស្តាយ៍តុបតែងខ្លួនក៏ផ្លាស់ប្តូរថ្មី កាន់តែស្អាត និងប្លែកជាងមុន។

ថ្មីៗនេះ ​ពេជ្រ ​សូលីកា ​ក៏បានបង្ហោះរូបភាព ​ប៉ុន្មានសន្លឹក យ៉ាងស្រស់ស្អាតបន្ថែមទៀតហើយ ​ដោយរូបភាពនេះគឺជាការតុបតែងខ្លួនសម្រាប់កម្មវិធី Concert  ពិសេសមួយនៅក្នុង​​ Studio  ផលិតកម្មរស្មីហង្សមាស នៅផ្សារទំនើប ​AEON 2 ។

ជាក់ស្តែងសម្រស់ ​ពេជ្រ ​សូលីកាប៉ុន្មានសន្លឹកនេះ  ហាក់កាន់តែស្អាតប្លែកឡើងៗ  អាចដោយសារតែយីអ៊ុនកាន់តែខ្ពស់ត្រដែតនៅក្នុងវិថីសិល្បៈផង ហើយកាន់តែមានឈ្មោះល្បីផងនោះ ​ធ្វើឱ្យ ​ពេជ្រ ​សូលីកា  រឹតតែរិះរកការតុបតែងថ្មីឱ្យកាន់តែប្លែកស្អាតជាងមុន ​ដោយការតុបតែងថ្មីជាម៉ូតសក់សេះមួយនេះ ​ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរថាស្រស់ស្អាតខ្លាំងណាស់ ​មើលទៅខ្ជូតដូចជាកូនតុក្កតាទៀតផង។

ចង់ដឹងថាសម្រស់ ពេជ្រ ​សូលីកា ស្រស់ស្អាតយ៉ាងណា ​ទស្សនារូបភាពខាងក្រោម៖

65437097_395790487697761_3778270919131136000_n

65423513_395790434364433_8029325159531806720_n

65315892_395790497697760_1952316833671413760_n

65319578_395790537697756_3534146107602894848_n