កាលពីមុន ស្រុកខ្មែរយើងមានសួនទឹកកម្សាន្តធំៗចំនួន ២ នោះគឺ Water Park ទឹកថ្លានិង សួនទឹកសន្តិភាព នៅផ្លូវទៅព្រែកឯង ដែលមានមនុស្សម្នាជាច្រើន ជាពិសេសយុវវ័យ និងក្មេងតូចៗមកលេងទឹកស្ទើរមិនដាច់ អាចប្រៀបថាជាកន្លែងកម្សាន្តដ៏ល្បីល្បាញមួយនៅក្នុងជំនាន់នោះ។
តែគួរឱ្យសោកស្តាយ សួនទឹកធំៗទាំង២ នេះបានបិទទ្វារជាបន្តបន្ទាប់ ដោយសួនទឹក Water Park ទឹកថ្លាបានបិទទ្វារលែងដំណើរការមុនគេ បន្ទាប់មកគឺ សួនទឹកសន្តិភាពព្រែកឯង ដោយការបិទទ្វារនេះសុទ្ធតែមិនមាននរណាដឹងពីមូលហេតុនោះឡើយ ធ្វើឱ្យអ្នកដែលមកលេងកម្សាន្តមានការសោកស្តាយជាខ្លាំង។
ថ្មីៗនេះ រូបភាព សួនទឹកសន្តិភាព ដែលត្រូវបានគេទុកចោលបច្ចុប្បន្ន ត្រូវបានគេបង្ហោះផ្សព្វផ្សាយពេញហ្វេសប៊ុក ធ្វើឱ្យអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើល មិននឹកស្មានថាបិទតែប៉ុន្មានឆ្នាំ ទីកន្លែងដ៏រីករាយ និងផ្តល់អនុស្សាវរីយ៍ជាច្រើនបានក្លាយទៅជាព្រៃស៊ុបទ្រុបបែបនេះឡើយ។
ដូច្នេះចង់ដឹងថា សួនទឹកសន្តិភាពប្រែសភាពបែបណាតាមដានទស្សនារូបភាពខាងក្រោម ៖
ប្រភពរូបភាព៖ People