នោះ កុំចេះតែហ៊ាន! ​ផឹកស្រា ​ឬបៀរលាយ ​អាចអន្តរាយដល់សុខភាពយ៉ាងធ្ងន់ធ្ងរ!

នោះ កុំចេះតែហ៊ាន! ​ផឹកស្រា ​ឬបៀរលាយ ​អាចអន្តរាយដល់សុខភាពយ៉ាងធ្ងន់ធ្ងរ!

ការបន្ថែម ​វូកា ​(Vodka) និងភេសជ្ជៈប៉ូវកំលាំងដូចជាគោជល់ជាដើមដើម្បីបង្កើនរសជាតិទៅលើគ្រឿងស្រវឹងត្រូវបានគេនិយមខ្លាំងណាស់ តែការធ្វើបែបនេះបែរជាត្រូវបានគេរកឃើញថា អាចផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរទៅវិញសម្រាប់សុខភាពក្នុងរាងកាយ ​ បញ្ហាសតិអារម្មណ៍ និងខួរក្បាលជាដើមទៅវិញ។  ព្រោះពេលដែលអ្នកទទួលទានរាល់គ្រឿងស្រវឹងជាមួយភេសជ្ជៈប៉ូវកម្លាំងអ្នកអាចនឹងឆាប់ស្រវឹងជាងពេលធម្មតា ​ឬអ្នកអាចនឹងមានកម្លាំងលើសដើមដោយសារឥទ្ធិពលនៃការលាយបញ្ចូលគ្នានៃធាតុផ្សំទាំងពីរ ​ដែលសុទ្ធតែប៉ះពាល់សុខភាពយ៉ាងខ្លាំង។ ​ដែលការប៉ះពាល់នោះមានដូចជា៖

Cover Alcohol

១.​​ធ្វើឱ្យអ្នកឆាប់ស្រវឹងជាងពេលធម្មតា​ និងអាចមានអាការពុលគ្រឿងស្រវឹងដូចជា  ឈឺក្បាល ​វិលមុខ ​ក្អួតចង្អោរជាដើម

២. ធ្វើឱ្យប៉ះពាល់ស្មារតីអ្នករាល់ពេលបើកបរជាងពេលធម្មតា

៣. ធ្វើឱ្យជាតិស្ករនៅក្នុងខ្លួនកើនឡើងខ្ពស់

៤. ធ្វើឱ្យរាងកាយកើនឡើងនូវកាឡូរី  និងសារធាតុកាហ្វេអ៊ីន

៥. ធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយនិងផ្លូវចិត្តដូចជា៖ មានអាការឈឺក្បាល វិលមុខខ្លាំង ខុសពីពេលធម្មតា ​រាគរូស ​ក្អូតចង្អោរ ​អស់កម្លាំង ​ល្ហិតល្ហៃ អត្រាហានិភ័យនៃការកើតជំងឺបេះដូងកើនឡើងខ្ពស់ ​ឈឺចាប់សាច់ដុំ  មានបញ្ហាការគេង និងមានបញ្ហា​ថប់អារម្មណ៍ជាដើម។

Valium And Alcohol

ប្រុងប្រយ័ត្ន៖ អ្នកមានជំងឺទឹកនោមផ្អែម ជំងឺក្រពះ និង​ដំបៅក្រពះ ត្រូវតែចៀសវាងដាច់ខាតក្នុងការ លាយភេសជ្ជៈមានជាតិអាល់កុលជាមួយនឹងភេសជ្ជៈប៉ូវកម្លាំង ​ ព្រោះវាអាចធ្វើឱ្យជាតិស្ករក្នុងខ្លួនកាន់តែកើនឡើងខ្ពស់ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ​និងអាចធ្វើឱ្យមានបញ្ហាហូរឈាមនៅក្នុងក្រពះបានថែមទៀតផង៕

 

Loading...