ងាយណាស់បើចង់បានមនុស្សរួមសុខ បើមនុស្សរួមទុក្ខមិនងាយរកបានទេ តែបើរកបានហើយត្រូវថែរក្សាឱ្យបានល្អ!

ងាយណាស់បើចង់បានមនុស្សរួមសុខ បើមនុស្សរួមទុក្ខមិនងាយរកបានទេ តែបើរកបានហើយត្រូវថែរក្សាឱ្យបានល្អ!

ចង់បានមនុស្សដែលរួមសុខ ពិតជាងាយមែនទែន ​អ្នកអាចមានជម្រើសច្រើននៅក្នុងចំណោមមនុស្សរាប់រយលាននាក់លើពិភពលោក ប៉ុន្តែការរកមនុស្សម្នាក់ដែលព្រមទុក្ខឆ្លងកាត់រាល់ការលំបាកពិតជាមិនងាយនោះទេ សំខាន់តើមានអ្នកព្រមជ្រើសយកយើងពេលដែលយើងគ្មានអ្វីទាំងអស់ដែរឬទេ?

64704845_3352033554822189_8657268568120885248_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ត្រូវចាំថាគ្មានអ្នកណាដែលនឹងរាប់រក ​ឬស្រលាញ់យើងនៅពេលដែលយើងគ្មានអ្វីសោះនោះទេ តែ…
– គ្រាក្រស្គាល់ការលំបាក
– គ្រាលំបាករកបានមនុស្សស្មោះត្រង់
– ចរិតមនុស្សអាចបញ្ជាក់បានច្បាស់ពេលដែលយើងមិនសល់អ្វីទាំងអស់

រកបានមនុស្សត្រូវចិត្តជារឿងល្អណាស់ តែការរកបានមនុស្សម្នាក់ដែលស្មោះស្ម័គ្រពេលដែលស្ថិតនៅក្នុងក្រលំបាក មានសុខរួមសុខ មានទុក្ខរួមទុក្ខ ​ពិតជារង្វាន់ពិសេសដែលទេវត្តាប្រទានហើយ។ ដូច្នេះ ​ចូរថែរក្សាមនុស្សម្នាក់នោះឱ្យបានល្អបផុត នោះគឺមនុស្សដែលព្រមកាន់ដៃអ្នកនៅពេលដែលអ្នកមិនសល់អ្នកណាម្នាក់ក្នុងជីវិត៕

រក្សាសិទ្ធ៖ កវីលាក់ស្នេហ៍

64746453_3335408679818010_4327742633817407488_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...