ម្ចាស់បទ “ឆ្ងាយ” បង្ហោះសារជាលើកទី២ បោះបង់ចោល MV ដែលខំថតដល់អាមេរិកព្រោះតែ…

បន្ទាប់ពីបញ្ចេញសារបាក់ទឹកចិត្តចំពោះការលួចចម្លងស្នាដៃចម្រៀង ម្ចាស់បទ "ឆ្ងាយ" បានបង្ហោះសារជាលើកទី២ដោយបង្ហាញពីខ្ទង់ចំណាយ និងការខិតខំប្រឹងប្រែងក្នុងការផលិតបទមួយនេះ។ លោកបានប្រកាសហៅអ្នកទាំងនោះដែលបានលួចស្នាដៃរបស់លោកមកចូលរួមជាមួយលោកថែមទៀតផង។​

លោកបានរៀបរាប់យ៉ាងវែងដូច្នេះថា៖

"វីដេអូចម្រៀង បទ "ឆ្ងាយ" មិនអាចបញ្ចេញជាផ្លូវការបានដោយសារព្រោះតែមានអ្មកយកបទចម្រៀងនេះទៅចែកចាយនៅលើ"YouTube" មុនខ្ញុំ ហើយពួកគាត់កំពុងតែមានឈ្មោះជាម្ចាស់លើបទចម្រៀងនេះទៀតផង (Own the YouTube content ID)។

ខ្ញុំប្រហែលជាត្រូវបោះចោល វីឌីអូ Music Video បទ «ឆ្ងាយ» ដែលបានថតនៅសហរដ្ឋអាមេរិកនេះទៅក្រោមគ្រែហើយ........។ មិនមែនគ្មានដំណោះស្រាយ ហើយមកអង្គុយរ៉ាយរ៉ាប់នៅទីនេះទេ គឺមាន!!!!

តែយ៉ាងណាសូមសារនេះទៅដល់បងប្អូនដែលយកបទចម្រៀងខ្ញុំទៅចែកចាយផង សូមកុំយករឿងនេះជាគំនុំគំគួនអី ហើយបកមកចូលរួមជាធ្លុងមួយ ដើម្បីអោយវិស័យនេះដើរទៅមុខទាំងអស់គ្នាបានទេ! ហើយមិនមែនផ្លូវច្បាប់មិនដំណើរការទេ តែខ្ញុំសួរថាតើបងប្អូនយើងរួចរាល់និងការជាប់ទោសដោយមូលហេតុ ចម្រៀងរឺនៅ ?ខ្ញុំមិនចង់អោយអ្នកមានទោសដោយមូលហេតុនេះទេ វាមិនទាន់ត្រូវធ្វើចឹង!!

នេះជាពត៌មានខ្លីៗ អំពីការផលិបទចំរៀងមួយបទ៖

ចំពោះ បទ «ឆ្ងាយ»

-និពន្ធអស់ រយៈពេលកន្លះឆ្នាំ (6ខែ)

- សមាជិកក្រុមតូចនៅជួយរាល់តម្រូវការ

- សហការជាមួយលោកគ្រូខ្ញុំ លើការសរសេរ

- យើងបានទិញ កំព្យូទ័រដើម្បីធ្វើការផលិតអស់ ( 2000$ )

- ថ្លៃភ្លើង (6ខែ) (600$ )

-កម្មវិធីផលិតតន្ត្រី Studio one 4 (400$)

-សម្លេងឧបករណ៍តន្ត្រីដែលប្រើក្នុងបទឆ្ងាយ KOMPLETE 11 ultimate (1200$ )

- សម្លេងហ្គីតា Orange Amp + EVH guitar (1600$)

- ខ្ញុំខំហាត់លេងនិងរកទំនុកហ្គីតាបទ ឆ្ងាយ 6 ខែ ទំរាំត្រូវចិត្តខ្លួនឯង

- ហើយ សហការជាមួយ សិល្បករព្យាណូដើម្បីបញ្ចូលក្នុងបទ

- ខ្ញុំត្រូវអង្គុយ មិច (Mix) រឺ ពង្រឹង បច្ចេកទេសសម្លេងដោយខ្លួនឯង ថ្ងៃ/យប់

- បន្ទាប់ពីបញ្ចប់ ការងារពេលកន្លះឆ្នាំតាមចរន្តកាងារខ្ញុំត្រូវអោយបងប្អូនស្ដាប់ក្នុង Pleng App 1 ខែ សិន ទើបខ្ញុំបញ្ចេញក្នុងYouTube ព្រោះត្រូវរកចំណូលបន្តិចបន្តួចមកវិញ។

-សរុប ចំណាយអស់ (4800$ ) មិនបានគិតថ្លៃ ទីតាំង និង សិល្ប:ករដែលបាន សហការ ។

- បង បង មិនគួរចែកចាយបទនេះដោយគ្មានការអនុញ្ញាតទេ ហើយថែមទាំងលួចយក YouTube Content ID របស់ពួកយើងទៀត។�

អាចទេ យើងមកធ្វើការជាមួយគ្នាវិញ?

ខ្ញុំបានផ្ញើរសារទៅបងអ្នកយកទៅផុសមុនហ្នឹង ដើម្បីជួបមុខនិយាយគ្នាអំពីរឿងនេះ តែផ្ទុយទៅវិញ មិនតប មិននិយាយជាមួយ ហើយគ្រាន់តែលុបបទ ឆ្ងាយចេញពី channel គាត់។ តើអ្នកណាមួយ នឹងចូលរួមជាមួយខ្ញុំ និងក្រុម ដើម្បីចាត់ការទៅលើរឿងកម្មសិទ្ធបញ្ចាលើ YouTube នេះ។ ខ្ញុំគិត ថាបើបងនិយាយថា នេះខ្មែរដូចគ្នា ជួយគ្នានោះ មោះ មកធ្វើការជាមួយគ្នាវិញ ចៀសជាងធ្វើអំពើលួចច្ចឹង។ Inbox របស់ខ្ញុំបើករហូតទេ ផ្ញើរសារមកកាន់ mail របស់ខ្ញុំ [email protected] ក៏បាន ។ តោះយើងរៀនធ្វើការជាមួយគ្នា។ ខ្ញុំរង់ចាំ រាល់បងៗ ដែលមានចំនេះលើរឿង Digital និង YouTube នេះ។

អរគុណដែលបានគាំទ្រកន្លងមក និងជារៀងរហូត

ពេជ្ជរិទ្ធ"

Capture