ស្រីៗយើងគួរមានជាប់កាបូប! ​ស្ព្រាយ៍ម្ទេសការពារខ្លួន ងាយធ្វើ ហើយអស់លុយតិចទៀត!

សព្វថ្ងៃនេះមានឧក្រិដ្ឋកម្មជាច្រើនបានកើតទៅលើស្ត្រី  ជាពិសេសគឺករណី  ប្លន់ ​សម្លាប់ និងរំលោភជាដើម ​ដែលភាគច្រើនកើតឡើងនៅពេលស្ត្រីនៅម្នាក់ឯង ​ឬធ្វើដំណើរយប់ព្រលប់ស្ងាត់ជាដើម។

ដូច្នេះដើម្បីការពារសុវត្ថិភាព ​ស្ត្រីគួរតែចៀសវាងការធ្វើដំណើរទៅណាមកណាម្នាក់ឯង បើមិនដូច្នោះទេគួរតែប្រយ័ត្នប្រយែង និងមានរបស់ការពារខ្លួនដូចជារបងឆក់ ​ឬស្ព្រាយ៍បាញ់មុខជនសង្ស័យដែលបំពានអ្នកជាដើម។

តែមិនបាច់បារម្ភទេ  ប្រសិនជាអ្នកពិបាករកទិញរបស់ទាំងនេះ  ថ្ងៃនេះយើងខ្ញុំនឹងណែនាំពិវិធីធ្វើស្ព្រាយ៍បាញ់ការពារខ្លួនដោយវិធីងាយៗដូចខាងក្រោម ៖

# របស់ដែលត្រូវការ

-ម្ទេសស្រស់ៗ  (ត្រូវរកម្ទេសដែលកាន់តែហឹរគឺកាន់តែល្អ)

-ដបស្ព្រាយ៍បាញ់តូបល្មម ដែលងាយដាក់ជាប់ខ្លួន

-ទឹកស្អាត ​(កាន់តែមានប្រសិទ្ធភាពអាចប្រើទឹកក្តៅ)

Photo_2019 07 10_19 08 09

# ការអនុវត្ត

-ហាន់ម្ទេសជាចំនិតតូចៗ រួចយកទៅច្រកក្នុងដបស្ព្រាយ៍ ដោយលាយជាមួយទឹក(ទឹកក្តៅក៏បាន) ហើយក្រឡុកឱ្យសព្វចូលគ្នាទុកប្រើការជាការស្រេច  តែអ្នកក៨អាចលាយនឹងម្សៅម្រេចបន្ថែមទៀតក៏បានដើម្បីឱ្យកាន់តែក្រហាយឡើង និងមានប្រសិទ្ធភាពខ្ពស់។

-អ្នកអាចយកទឹកស្ព្រាយ៍នេះជាប់តាមខ្លួន  និងកាបូប ទុកប្រើប្រាស់បានរាល់ពេលចេញក្រៅ។ ដោយទឹកនេះអាចទុកប្រើប្រាស់បានរយៈពេល ​២អាទិត្យទើបអស់ប្រសិទ្ធភាព។

Photo_2019 07 10_19 08 08

-ពេលជួបជនសង្ស័យដែលចង់បំពានអ្នក ​គ្រាន់តែទាញស្ព្រាយ៍នេះបាញ់ឱ្យចំមុខ ​ឬភ្នែកជនសង្ស័យ ​ជននោះនឹងក្តៅក្រហក្រហាយភ្នែក ​ដែលជាឱកាសអាចឱ្យអ្នករត់គេចខ្លួន ​ឬស្វែងរកជំនួយបាន៕

រក្សាសិទ្ធ៖​​ Kalib9