ហេតុតែជាគូ! ម្នាក់អត់ចេះអង់គ្លេស ម្នាក់ទៀតអត់ចេះខ្មែរ តែបែរជាអាចភ្ជាប់ចំណងស្នេហ៍រហូតបានក្លាយជាគូដណ្តឹងនឹងគ្នា!

ហេតុតែជាគូ! ម្នាក់អត់ចេះអង់គ្លេស ម្នាក់ទៀតអត់ចេះខ្មែរ តែបែរជាអាចភ្ជាប់ចំណងស្នេហ៍រហូតបានក្លាយជាគូដណ្តឹងនឹងគ្នា!

ភ្នំពេញ៖ ពាក្យចាស់លោកពោលថា គូព្រេងមិនព្រាត់ ទោះនៅឆ្ងាយគ្នាយ៉ាងណា បើដល់ពេលវេលាដែលត្រូវបានជួបគ្នាគង់តែជួបគ្នានោះទេ។

ជាក់ស្តែងគូស្នេហ៍ខុសជាតិ ខុសភាសាមួយគូបាននឹងកំពុងតែធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ចំពោះប្រវត្តិស្នេហារបស់អ្នកទាំង២ ទាំងដែលស្ថិតនៅប្រទេសខុសគ្នា និយាយ២ភាសាផ្សេងគ្នា តែបែរជាអាចភ្ជាប់និស្ស័យស្នេហាបានយ៉ាងគួរឱ្យភ្ញាក់ផ្អើល។

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ ហុង ស្រីពេជ្រ បានសរសេររៀបរាប់ពីរឿងរ៉ាវស្នេហារបស់ខ្លួនយ៉ាងក្បោះក្បាយថា៖ « #Friend_request 🤔 Add មកភ្លាម ខ្ញុំ accept ភ្លេត 🤣 រួចឆាតមកផ្លុក ឆាតគ្មានយល់គ្នាទេ ម្នាក់អត់ចេះEnglish ម្នាក់ទៀតអត់ចេះអានខ្មែរ 😹តែគាត់ព្យាយាមណាស់ខលមកនិយាយចេះខ្មែរបានល្មមតែយើងតឹងទ្រូងស្ដាប់យល់ 😂ខ្ញុំឆ្ងល់ណាស់រាប់អានមិចទេ បើនៅឆ្ងាយចឹងហើយឆាតមកញឹកម៉េស😒 បាន២សប្ដាហ៍សុំខ្ញុំធ្វើជាមិត្ដស្រីរបស់គាត់ 😰 ហើយគាត់ថាចាំសិក្សាពីគ្នា 😦 I say nooooo 😹រាប់អានគ្នាធម្មតាៗសិន ចាំយូរតិចទៀត🤪 គាត់ថាអោយគាត់ចាំ មួយខែ មួយឆ្នាំ ដប់ឆ្នាំ ??? I don’t know 🙂 ព្រោះតែមិនធ្លាប់គិតថាចង់ចេញពីប្រទេសនេះទេ

រំលងបានមួយអាទិត្យដល់ថ្ងៃ១៤កុម្ភះ គាត់ឆ្មក់ឱកាសនេះសុំចិត្ដម្ដងទៀត 😅មកតែផ្កា💐ហើយតុក្ដតា🐻ទេ ជួនជាយើងគ្មានអ្នកណាដែរ មើលគ្នាលេងទៅឆ្ងាយគ្នាណាស់បែបមិនឈឺចាប់ទេព្រោះមិនធ្លាប់ជួបផង 😆គេសប្បាយចិត្ត ហើយសន្យារៀបរាប់មកអស់ហើយ 😅និយាយចប់សុំមួយរឿងទៀត 😧 ខែក្រោយងៃណាទំនេរ ប្រាប់ផងចង់អោយប៉ាទៅជួបស្គាល់ចាស់ចាស់គ្នាគាត់អោយហើយ 🙀 ខ្ញុំគ្រាន់តែលឺហើយភ័យចង់រត់ចោលផ្ទះ

ថ្ងៃនឹងក៏មកដល់ ចាស់ចាស់ជួបគ្នាហើយ នៅ ឡើយកូនកូន♥️ គាត់ថាបងចងជើងអូនជាប់ហើយ ខ្លាចអូនឯងនៅចរឹកក្មេងគិតអីលេងសើច 😬ថ្ងៃ15.06.2019 បងទៅស្រុកខ្មែរ 🥰ជួបមុខផ្ទាល់បានកន្លះថ្ងៃ ភ្លឺឡើងមានគូរដណ្ដឹងបាត់ 😘my engagement 16.06.2019 #just150days 💋love you T. Nthonie Sok អានតែអង់គ្លេសពីរបីមាត់នឹងបានហើយម៉ាយបេះដូង ♥️ »។

រឿងរ៉ាវរបស់អ្នកទាំងពីរបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល មិននឹកស្មានថាហេតុតែជាគូទោះនៅឆ្ងាយរាប់ម៉ឺនយោជន៍ ឬភាសាខុសគ្នាក្តីគង់តែជួបគ្នា ហើយក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានជូនពរឱ្យអ្នកទាំង២ជួបតែសុខសុភមង្គលជារៀងរហូតតទៅផងដែរ៕

66414628_1326187334211542_4480907124712407040_n

66450722_1326187377544871_812218443553046528_n

66326398_1326187404211535_5207269824853442560_n

66785145_1326187504211525_2863906612702085120_n

66645698_1326187967544812_350168992880525312_n

66644714_1326187677544841_4579509901562216448_n

66448963_1326187814211494_2702358526033920000_n

66431362_1326187457544863_7827765204778745856_n

66427686_1326187627544846_4829345335966957568_n

66359153_1326187560878186_4419676249874497536_n

66339924_1326187540878188_5895716652489637888_n

66296533_1326187724211503_7824874666018734080_n

66178227_1326187750878167_5012520829238378496_n

65893222_10157080201915630_4548278600192753664_n

65319742_10157069716970630_5866226410602889216_n

65205594_10157046892005630_3737519066835845120_n

64435138_10157042190115630_5521160268366741504_n

Loading...