មោទកភាពណាស់! កូនខ្មែរជើងខ្លាំង ៥០រូប បាននាំមេដាយមាស​ ប្រាក់​ សំរិទ្ធិ​ និង​ពាន​ពិភពលោក​ ក្នុងការប្រលងគណិតវិទ្យាលំដាប់ពិភពលោកនៅជប៉ុន

មោទកភាពណាស់! កូនខ្មែរជើងខ្លាំង ៥០រូប បាននាំមេដាយមាស​ ប្រាក់​ សំរិទ្ធិ​ និង​ពាន​ពិភពលោក​ ក្នុងការប្រលងគណិតវិទ្យាលំដាប់ពិភពលោកនៅជប៉ុន

កន្លងមកសិស្ស និងនិស្សិតខ្មែរជាច្រើននាក់ហើយបានចូលរួមប្រកួតប្រជែងប្រលងប្រណាំងពានរង្វាន់ផ្សេងៗទាំងលំដាប់ជាតិ និងអន្តរជាតិ ​ថែមទាំងទទួលបានជ័យជំនះមិនតិចនោះទេជូនជាតិ។

​ដែលទាំងនេះបាន ស បង្ហាញឱ្យឃើញថា ​ទោះបីជាប្រទេសយើងទើបតែងើបពីសង្គ្រាម និងជាប្រទេសកំពុងតែអភិវឌ្ឍន៍ក៏ពិតមែន ​តែយុវជនទំពាំងស្នងប្ញស្សីជំនាន់ក្រោយពិតជាមានសមត្ថភាព និងជាធនធានសម្រាប់កសាងប្រទេសជាតិប្រាកដមែន។

ជាក់ស្តែងថ្មីៗនេះ កូនខ្មែរមួយក្រុមដែលបានចូលរួមប្រកួតប្រជែងផ្នែកគណីតវិទ្យានៅក្នុងប្រទេសជប៉ុនចំនួន ៥០នាក់ ​ត្រូវបានគេដឹងថាសុទ្ធសឹងតែទទួលបានភាពជោគជ័យមកជូនជាតិមាតុភូមិគ្រប់គ្នា មានទាំងមេដាយមាស ​និងមេដាយពីភពលោកផងដែរ ​ដែលជាដំណឹងដ៏គួរឱ្យមានមោទកភាពបំផុត។

យោងតាមរយៈគណនីហ្វេសប៊ុកផេក Global Education Network Cambodia  បានសរសេររៀបរាប់ថា៖ «ចូលរួមអបអរសាទរដល់សិស្សានុសិស្សកម្ពុជា​ ចំនួន​ ៥០នាក់ទទួលបានមេដាយ​ មាស​ ប្រាក់​ សំរិទ្ធិ​ និង​ ពាន​ពិភពលោក​ ក្នុងការប្រលងគណិតវិទ្យាលំដាប់ពិភពលោក​ វគ្គផ្តាច់ព្រ័ត្រ​ នៅទីក្រុង​ ហ្វូគុអូកា​ ប្រទេសជប៉ុន​ នៅថ្ងៃទី១៨​ កក្កដា​ ឆ្នាំ២០១៩នេះ។

Congratulation to 50 Cambodian students for winning medals 🏅🎖🥇 and trophy 🏆 from World Mathematics Invitational (WMI 2019 final round) on July 18, 2019 in Fukuoka City, Japan. »។

នេះពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលរំភើប និងមានមោទកភាពបំផុតដែលបានបង្ហាញថាកូនខ្មែរជំនាន់ក្រោយពិតជាពូកែ ​និងមានភាពឆ្លាតវៃមិនចាញ់ប្រទេសធំៗដទៃនោះឡើត ​ពោលគឺសុទ្ធសឹងតែមានសមត្ថភាពពិតអាចនាំមេដាយជូនប្រទេសជាមុខមាត់ជាតិមាតុភូមិប្រាកដមែន៕

ទង៣

ទង៤

ទង៥

ទង៦

ទង៧

ទង៨

ទង៩

ទង១០

ទង១១

ទង១២

ទង១៣

ទង១៤

ទង១៥

ទង១៦

ទង១៧

ទង១៨

ទង២០

Loading...