ម្ចាស់បទកុមារី ២៥ឆ្នាំ ​ត្រលប់មកវិញជាមួយនឹងបទចម្រៀង ​Cover បរទេសមួយបទស្តាប់ហើយព្រឺសម្បុរ និងស្លុងអារម្មណ៍ខ្លាំង!

កាលពីប៉ុន្មានឆ្នាំមុនខ្សែភាពយន្តខ្នាតធំ កុមារី ២៥ ឆ្នាំទទួលបានការគាំទ្រ និងមានអ្នកទស្សនាភ្លូកទឹកភ្លូកដី  ព្រោះតែខ្សែភាពយន្តនេះបានធ្វើឱ្យអ្នកទស្សនាសើចសប្បាយរីករាយ សូម្បីតែបទចម្រៀង Ost «លោកពូ» ក្នុងខ្សែភាពយន្តនេះ ក៏បង្កប់នូវភាពកំភ្លុកកំប្លែងដែរ ​ដែលត្រូវបានដឹងថាច្រៀងដោយកុមារា  ម៉ុង ម៉ានុត (ច្រៀងធ្វើជាសម្លេងស្រី) ត្រូវជាចៅប្រុសបង្កើតរបស់ អ្នកស្រី ពាន់ ភួងបុប្ផា ​អ្នកដឹកនាំរឿង កុមារី ២៥ឆ្នាំនេះផ្ទាល់តែម្តង។

23445

4678

រយៈពេលប៉ុន្មានឆ្នាំកន្លងផុតទៅ ​ម៉ុង ម៉ានុត បានកាន់តែធំពេញរូបពេញរាង ហើយថ្មីៗនេះផងដែរ ​ប្អូនបានច្រៀង ​Cover  បទចម្រៀងមួយបទមានចំណងជើងថា   God Is A Woman ដែលជាសំនៀងដើមរបស់ Ariana Grande ​ស្តាប់ទៅពិតជាពិរោះ និងព្រឺសម្បុរជាខ្លាំងទៅតាមទឹកដមសំលេងរបស់ប្អូន ​រហូតទទួលបានការសរសើរជាខ្លាំងពីសំណាក់អ្នកលេងបណ្តាញទំនាក់ទំនងសង្គម។

គួរឱ្យដឹងផងដែរថា ​ម៉ុង ​ម៉ានុត ​គឺជាប្អូនបង្កើតរបស់ តារាចម្រៀងសំនៀងធ្ងន់  ម៉ុង ម៉ានិត ​អតីតតារាចម្រៀង  Pleng  Record  និងជាកវីនិពន្ធសៀវភៅប្រលោមលោកល្បីៗផងដែរ ។ សមត្ថភាពច្រៀងមិនធម្មតារបស់ ​ម៉ានុត ​ត្រូវបានគ្រប់គ្នាសន្និដ្ឋានបានថា  ប្អូននឹងដើរតាមគន្លងបងប្រុសបស់ខ្លួននាពេលអនាគត ​តែទោះជាយ៉ាងណាយើងនឹងរង់ចាំមើលទាំងអស់គ្នាថា ​តើប្អូនម៉ានុតនឹងហក់ចូលប្រឡូកវិថីសិល្បៈដូចបងប្រុសដែរឬអត់៕

សូមទស្សនាវីដេអូបទចម្រៀង ​កុមារី ២៥ឆ្នាំ ​និងបទ  God Is A Woman ដែល Cover ដោយប្អូនម៉ានុតទាំងអស់គ្នា៖ 

26238775_1068368843302839_1817938251926550750_n

55782328_1405866999553020_1890669338415857664_n

55887876_1405867026219684_1266696249134809088_n

54729928_1405866912886362_5296987474008997888_n

41517487_1264068113732910_7976290959195373568_n

61760870_1458797284259991_3957594097320984576_n

62133367_1463844760421910_5847162588374237184_n

66886496_1496236293849423_1076587519006474240_n

48392942_1336624906477230_1966709277670244352_n