មិនធម្មតាទេណា! ​រោគសញ្ញាទាំង៧នេះ អាចប្រាប់ថាអ្នកកំពុងប្រឈមនឹងជំងឺតម្រងនោមហើយ

តម្រងនោមគឺជាសរីរាង្គដែលមានមុខងារយ៉ាងសំខាន់ ចំពោះសុខភាពទូទៅ ដូចជាទទួលខុសត្រូវ ក្នុងការរក្សាកម្រិតសម្ពាធឈាម និងត្រួតពិនិត្យសារធាតុរាវជាដើម។  បើតម្រងនោមរបស់អ្នកមាន បញ្ហា ឬកើតមានជំងឺតម្រងនោម  អ្នកនឹងជួបផលវិបាក និងបញ្ហាសុខភាពជាច្រើន។

ដូច្នេះថ្ងៃនេះមកតាមដាន រោគសញ្ញាមួយចំនួន ដែលបង្ហាញថា អ្នកកើតមានជំងឺ តម្រងនោម៖

១/ អស់កម្លាំងខ្លាំងខុសពីធម្មតា៖ ការអស់កម្លាំងរ៉ាំរ៉ៃ បណ្តាលមកពីបញ្ហាតម្រងនោម ដែលជាហេតុ ធ្វើឲ្យរាងកាយមានការពិបាកក្នុងការដឹកជញ្ជូនអុកស៊ីសែនទៅកោសិការបស់អ្នកតាមរយៈចរន្តឈាម។

២/ រមាស់ស្បែក៖តម្រងនោមជាអ្នកបញ្ចេញជាតិពុលតាមរយៈទឹកនោម ដូច្នេះបើតម្រងនោមមានបញ្ហា  កាកសំណល់ នឹងកើតឡើងនៅក្នុងជាលិកា ដែលធ្វើឲ្យអ្នកកើតមានអាការរមាស់ ឬកន្ទួលលើស្បែក។

៣/ ជើងឡើងហើម ឬមានដំបៅនៅក្រោមស្បែក៖រោគសញ្ញាមួយនៃជំងឺតម្រងនោមគឺការហើមជើង  ឬមានដំបៅនៅក្រោមស្បែក ដែលជាទូទៅវាកើតឡើងនៅលើប្រអប់ជើង ឬកជើង ប៉ុន្តែជួនកាលវា កើតឡើងនៅលើមុខ ដៃ និងផ្នែកផ្សេងៗទៀតនៃរាងកាយផងដែរ។

Babyandmom 27 10 2018 597x350

៤/ មានភាពស្លេកស្លាំង៖ភាពស្លេកស្លាំង និងមានរោគសញ្ញាជំងឺតម្រងនោមដូចដែលបានរៀបរាប់ ខាងលើ បង្ហាញថាអ្នកមានជំងឺតម្រងនោម ស្ថិតក្នុងដំណាក់កាលមួយដែលធ្ងន់ធ្ងរហើយព្រោះតែ តម្រងនោមចុះខ្សោយបាត់បង់មុខងារក្នុងការផលិតកោសិកាឈាមក្រហម ដែលជាហេតុធ្វើឲ្យអ្នក មានសភាពស្លេកស្លាំង។

៥/ ឈឺខ្នង៖ អាការឈឺខ្នងផ្នែកខាងក្រោមជារោគសញ្ញានៃជំងឺតម្រងនោមចំពោះមនុស្សវ័យចំណាស់  ហើយវាអាចបង្ហាញពីបញ្ហាគ្រួសក្នុងតម្រងនោម  ឬការឆ្លងរោគលើផ្លូវបង្ហូរទឹកនោម។  ហើយបើអ្នក មានអាការឈឺខ្នង  និងថែមទាំងមានការឈឺចាប់នៅពេលបត់ជើងតូចទៀតនោះ  អ្នកចាំបាច់ត្រូវទៅ ជួបគ្រូពេទ្យជាបន្ទាន់  ព្រោះវាអាចជាជំងឺតម្រងនោមធ្ងន់ធ្ងរ។

៦/ ទឹកនោមខុសធម្មតា៖អ្នកនឹងកើតមានភាពខុសប្រក្រតី ដូចជានោមច្រើននៅពេលយប់  ទឹកនោម មានពពុះច្រើន  ទឹកនោមមានពណ៌ស្រអាប់ មានក្លិនស្អុយ ការផលិតទឹកនោមកើនឡើង និងមាន ពណ៌ស្លាំង នោមច្រើនជាងបួនដងក្នុងមួយថ្ងៃ  នោមទាស់ (ទឹកនោមតិចហើយនោមច្រើនដង)  និងមានឈាមនៅក្នុងទឹកនោម។

៧/ ក្លិនដង្ហើមមិនល្អ៖ពេលខ្លះការមានខ្យល់ដង្ហើមមិនល្អ មិនមែនបណ្តាលមកពីអ្នកដុសសម្អាតមាត់ ធ្មេញមិនបានស្អាតល្អនោះទេ តែវាបណ្តាលមកពីបញ្ហាតម្រងនោមរបស់អ្នកមានបញ្ហា៕

1 3