ស្នេហាកើតពីនិស្ស័យ ឱ្យតែមាននិស្ស័យទោះនៅជើងមេឃឆ្ងាយពីគ្នា ឆ្លងទឹកឆ្លងដីជើងមេឃរាប់ម៉ឺនយោជន៍ក្តី គង់តែបានជួបគ្នាជាគូអនាគត។
ដូចជាគូស្នេហ៍២រូប ដែលកំពុងតែទទួលបានការចាប់អាម្មណ៍យ៉ាងខ្លាំងពីបណ្តាញទំនាក់ទំនងសង្គម ដោយខាងប្រុសគឺជាជនជាតិខ្មែរ តែខាងស្រីគឺជាជនជាតិបរទេស។ ពីមនុស្សមិនធ្លាប់ស្គាល់គ្នាសោះ ភាសាក៏ខុសគ្នា ប្រទេសក៏ខុសគ្នា ជាតិសាសន៍ក៏កាន់តែខុសគ្នា តែបែរជាចាប់ចិត្តនឹងគ្នាសាងជាចំណងស្នេហាយ៉ាងផ្អែមល្ហែមរហូតសម្រេចចិត្តភ្ជាប់ពាក្យនឹងគ្នាតាមទំនៀមទំលាប់ខ្មែរ។
គូស្នេហ៍ទាំង២រូប ត្រូវបានគេដឹងថាមានទំនាក់ទំនងម់ើលចិត្តមើលថ្លើមគ្នាជាង ៣ឆ្នាំមកហើយទម្រាំសម្រេចចិត្តភ្ជាប់ពាក្យជាផ្លូវការនាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៩ នេះ ដោយខាងប្រុសជាជនជាតិខ្មែរមានឈ្មោះ អ៊ិត វណ្ណា និងខាងស្រីដែលជាជនជាតិបរទេសមានឈ្មោះ ថារីអាណុអូលីវីយ៉ា ។
គួរឱ្យដឹងផងដែរថា គូស្នេហ៍ឆ្លងទឹកឆ្លងដីទាំអ២រូបនឹងគ្រោងចូលរោងការនៅថ្ងៃខាងមុខផងដែរ៕