យោងតាមគណនីហ្វេសប៊ុករបស់ប្អូនស្រីលោក អេ ភូថង ឈ្មោះ អា រីយ៉ា បានអោយដឹងថា បងប្រុសរបស់នាងគឺ លោក អេ ភូថង បានធ្លាក់ខ្លួនឈឺក្នុងសភាពធ្ងន់ធ្ងរណាស់ហើយកំពុងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ។
គេមិនទាន់ដឹងច្បាស់នៅឡើយទេថាអាការៈធ្ងន់ធ្ងររបស់លោក បង្កដោយជម្ងឺអ្វីនោះទេ។
ព័ត៍មាននេះបានធ្វើអោយអ្នកធ្លាប់គាំទ្រ នឹងអ្នកដែលស្រលាញ់លោក អេ ភូថង មានការអាណិត លោកជាខ្លាំង។
ទោះបីជាយ៉ាងណា យើងមានតែជូនពរអោយ អតីតអធិរាជកែងឆេះ ជង្គង់ហោះ ឆាប់ជាសះស្បើយពីជម្ងឺ និងឆាប់មានសុខភាពល្អដូចប្រក្រតីវិញ។