សម្ដីដកស្រង់ទាំង ១៥ របស់ Mother Teresa ដែលបំផុសគំនិតអ្នកខ្លាំងបំផុត

Tere1

Source: Crux Now

Mary Teresa Bojaxhiu ដែលជាទូទៅត្រូវបានគេស្គាល់ថា Mother Teresa (១៩១០-១៩៩៧) គឺជាដូនជីនៃសាសនាកាតូលិករ៉ូមម្នាក់ដែលបូជាជីវិតជួយដល់មនុស្សក្រីក្រ និងខ្វះខាតជុំវិញពិភពលោក ។ គាត់បានចំណាយពេលវេលាជាច្រើនឆ្នាំនៅ Calcutta ក្នុងប្រទេសឥណ្ឌាដែលជាកន្លែងគាត់បានរកឃើញសាសនទូតដែលមានចិត្តចូលរួមជួយក្នុងសកម្មភាពសប្បុរសធម៌ ។

ខាងក្រោមនេះ គឺជាសម្រង់សម្ដីទាំង ១៥របស់គាត់ដែលជួយបំផុសគំនិតរបស់អ្នក៖

១. សន្តិភាពផ្ដើមចេញពីស្នាមញញឹម ។

Tere2

Source: cnn.com

២. ត្រូវមានភាពជឿជាក់ក្នុងរឿងតូចតាចព្រោះភាពរឹងមាំសិ្ថតត្រង់ភាពជឿជាក់នេះហើយ ។

Tere3

Source: Reason Breeds Insanity

៣. ក្ដីស្រលាញ់ដ៏ខ្លាំងមិនមែនស្ថិតត្រង់ការវាស់ស្ទង់នោះទេ តែស្ថិតត្រង់ការផ្ដល់ឲ្យ ។

Tere4

Source: BBC.com

៤. មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើរឿងអស្ចារ្យបានទាំងអស់នោះទេ ប៉ុន្ដែយើងអាចធ្វើរឿងបន្ដិចបន្តួចដោយក្ដីស្រលាញ់ពិតប្រាកដ ។

Tere5

Source: asianews.it

៥. ពាក្យល្អអាចខ្លី និងងាយនិយាយ ប៉ុន្តែអត្ថន័យនៃពាក្យទាំងនោះគ្មានទីបញ្ចប់ឡើយ ។

MOTHER TERESA CANONIZATION

Source: notiziesecche.it

៦. ប្រសិនបើអ្នកមិនអាចផ្ដល់ចំណីអាហារដល់មនុស្សរាប់រយនាក់បានទេ ដូច្នេះផ្ដល់ឲ្យត្រឹមតែម្នាក់ក៏បាន ។

Tere7

Source: Fitness with Susana

៧. ខ្ញុំបានរកឃើញគំនិតដ៏ចម្លែកមួយដែលថា ប្រសិនបើអ្នកស្រលាញ់រហូតដល់ឈឺចាប់ នោះការឈឺចាប់នឹងលែងមានទៀតឡើយ គឺមានក្ដីស្រលាញ់កាន់តែខ្លាំងថែមទៀត ។

Tere8

Source: Odyssey

៨. ភាពក្រខ្សត់ដែលអាក្រក់បំផុតគឺភាពឯកា និងអារម្មណ៍ដែលគ្មានអ្នកស្រលាញ់ ។\

Tere9

Source: dailyasianage.com

៩. ប្រសិនបើអ្នកចាំតែវាយតម្លៃមនុស្សគ្រប់គ្នា នោះអ្នកនឹងគ្មានពេលវេលាផ្ដល់ក្ដីស្រលាញ់ដល់ពួកគេឡើយ ។

Tere10

Source: the advocate

១០. តើអ្នកអាចធ្វើអ្វីបានដើម្បីលើកកម្ពស់សន្តិភាពពិភពលោក? ត្រង់នោះគឺ អ្នកត្រូវផ្ដើមក្ដីស្រលាញ់ជាមួយនឹងគ្រួសារនៅផ្ទះ ។

Tere11

Source: telegraph.co.uk

១១. ព្រះមិនតម្រូវឲ្យយើងជោគជ័យនោះឡើយ ត្រឹមតែឲ្យយើងចេះព្យាយាមប៉ុណ្ណោះ ។

Tere12

Source: CBS News

១២. មិនសំខាន់ថាតើយើងផ្ដល់ឲ្យច្រើនប៉ុណ្ណានោះទេ  តែក្ដីស្រលាញ់ដែលយើងមានក្នុងការផ្ដល់ឲ្យនោះទើបសំខាន់ ។

Tere13

Source: Mother Teresa - Weebly

១៣. ភាពរីករាយគឺជាបណ្ដាញនៃក្តីស្រលាញ់ដែលអ្នកអាចពាល់ត្រូវវិញ្ញាណ ។

Tere14

Source: finansialku.com

១៤. យើងត្រូវជួបគ្នាដោយស្នាមញញឹមចំពោះគ្នាទៅវិញទៅមក ព្រោះស្នាមញញឹមគឺជាចំណុចចាប់ផ្ដើមនៃក្ដីស្រលាញ់ ។

Tere15

Source: whitneyjohnson.com

១៥. យើងមិនចាំបាច់ត្រូវការសព្វាវុធដើម្បីនាំមកនូវសន្តិភាពនោះទេ  ប៉ុន្តែយើងត្រូវការក្ដីស្រលាញ់ និងសេចក្ដីអាណិតអាសូរ ។

Tere16

Source: paulsohn.org

ប្រែសម្រួលដោយ៖ Serpent

កែសម្រួលដោយ៖ Geo & Rey

ប្រភព៖ My Mother Mary