ភ្នំពេញ៖ ថ្មីៗនេះរឿងរ៉ាវប្តីប្រពន្ធមួយគូធ្វើឱ្យរំជើបរំជួលពេញបណ្តាញសង្គម ដោយមិននឹកស្មានថានៅលើលោកនេះសល់បុរសជាប្តីដែលស្រលាញ់ និងគិតគូប្រពន្ធដល់ថ្នាក់នេះសោះ ព្រោះតែរាល់ខែពេលបើកលុយម្តងៗហុចលុយឱ្យប្រពន្ធមួយស្រោមសំបុត្រទាំងខ្ទាស់ ឯខ្លួនឯងចាយមួយខែត្រឹមតែ ៥០ដុល្លាតែប៉ុណ្ណោះ។
តាមរយៈគណនីហ្វេសប៊ុក John Nita Tan បានសរសេររៀបរាប់ថា៖ «ប្រាក់ខែប្តី រាល់ខែ គឺគាត់ហុចអោយទាំងស្រោមសំបុត្រចឹងម៉ង បើគាត់រកបានក្រៅអោយប្រពន្ធអស់ៗ មិនដែលបាត់ 1$ទេ និយាយរួមតាំងពីការរួច គឺគាត់ប្រគល់គ្រប់យ៉ាងមកអោយខ្ញុំ ទាំងការស្រលាញ់ ទាំងផ្តល់តំលៃ និងសិទ្ធសេរីភាព។
ប្រហែលមានអ្នកមិនជឿទេថាមានប្តីបែបហ្នឹង គាត់មិនចេះ ចាយលុយផ្តេសផ្តាស់ មិនចូលចិត្តដើរលេង មិនចូលចិត្តផឹកសុី មិនដែលអោយប្រពន្ធពិបាកចិត្តរឿងស្រី ជាពិសេសគាត់តែងតែ ជួយកាងារផ្ទះប្រពន្ធជានិច្ច ខ្លាចប្រពន្ធហត់ ប្តីខ្ញុំចាយមិនអស់ 50$ទេ ក្នុង1ខែ តែបើប្រពន្ធចាយវិញ មិនក្រោម 4k ទេ(បញ្ជាក់ ចាយ4k ហ្នឹងទាំងលុយបង់ទុងទីន)»។
ក្រោយពីដឹងរឿងរ៉ាវជីវិតប្តីប្រពន្ធមួយគូនេះ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការគាំទ្រជាខ្លាំងជាពិសេសគឺខាងមិត្តនារីៗតែម្តង ដូចពាក្យចាស់ថា មានប្រពន្ធអ្នកគីតគូទុកដាក់លុយចាយវាយទើបប្តីសល់ផ្ទហសល់ដី មានអ្វីៗគ្រប់យ៉ាងបាន៕