ឆ្ងល់អត់ថាហេតុអ្វីបានជាមានដប់ពីរខែក្នុងមួយឆ្នាំ?

តារាវិទូ Julius Caesar បានពន្យល់ថាវាជាតំរូវការសំរាប់ រយៈពេល ១២ ខែក្នុងមួយឆ្នាំ និងការបន្ថែមឆ្នាំបង្គ្រប់ ដើម្បីធ្វេីអោយត្រូវទៅនឹងរដូវកាល។ កាលពីមុនមានតែ ១០ ខែប៉ុណ្ណោះក្នុងប្រតិទិន ខណៈដែលមានវដ្ដច័ន្ទគតិមានប្រមាណជាង ១២ ក្នុងមួយឆ្នាំ។

ខែមករា(January) និង កុម្ភៈ(February) ត្រូវបានបន្ថែមទៅក្នុងប្រតិទិន ហើយខែទី ៥ និងទី ៦ ត្រូវបានប្តូរឈ្មោះខែកក្កដា (July) និង សីហា(August) ដែលជាការផ្តល់កិត្តិយសដល់ Julius Caesar និង អ្នកស្នងតំណែងរបស់គាត់ឈ្មោះ Augustus។

ខែទាំងនេះត្រូវបានផ្តល់ពេលវេលា ៣១ ថ្ងៃដើម្បីឆ្លុះបញ្ចាំងពីសារៈសំខាន់របស់ពួកគេ ហេីយត្រូវបានគេដាក់ឈ្មោះតាមមេដឹកនាំរ៉ូម៉ាំងទៀតផង។

តើអ្នកណាចែងថាមួយថ្ងៃ២៤ម៉ោង?

ប្រជាជនអេស៊ីបបុរាណ គឺជាមនុស្សដំបូងដែលប្រើ ២៤ ម៉ោងដើម្បីបែងចែកថ្ងៃ។ ពួកគេបានបែងចែកថ្ងៃជា ១២ ម៉ោងចាប់ពីថ្ងៃរះរហូតដល់ថ្ងៃលិច ហើយពេលយប់ជា ១២ ម៉ោងទៀតចាប់ពីថ្ងៃលិចរហូតដល់ថ្ងៃរះ។

ហេតុអ្វី១ម៉ោងមាន៦០នាទី?

នៅពេលម៉ោងត្រូវបានបែងចែកជា ៦០ នាទី ដោយស្របជាមួយ ៦០ វិនាទី លេខ ៦០ ប្រហែលជាត្រូវបានគេជ្រើសរើសសម្រាប់ភាពងាយស្រួលខាងគណនា។ វាអាចបែងចែកបានដោយចំនួនជាច្រេីនដោយគ្មានសំនល់៖ ២, ៣, ៤, ៥, ៦, ១០, ១២, ១៥, ២០ និង ៣០ ។

ប្រភពដោយ៖ rmg.co.uk