ប្តីល្អសរសើរប្រពន្ធមិនដាច់ពីមាត់! មិនដែលហាមប្រពន្ធស្លៀកពាក់ស៊ិចស៊ី ​ព្រោះដឹងថាប្រពន្ធជាមនុស្សស្គាល់កាលៈទេសៈ ស្លៀកពាក់សម័យក៏ស្អាត​ ស្លៀកពាក់បែបបុរាណក៏​ Perfect!

ភ្នំពេញ៖ ​ជាការពិតណាស់  មនុស្សប្រុសភាគច្រើនសុទ្ធតែចូលចិត្តមើលស្រីៗស្អាតៗ ​ស៊ិចស៊ី  តែពេលមានសង្សារ ​ឬប្រពន្ធបែរជាហាមឃាត់ហួងហែងមនុស្សជាទីស្រលាញ់របស់ខ្លួនទៅវិញ ​ព្រោះតែខ្លាចអ្នកដទៃវាយតម្លៃ ​ឬស្រលាញ់មនុស្សស្រីរបស់ខ្លួន។

តែថ្មីៗនេះផងដែរ បុរសដែលជាប្តីមួយរូបបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំង ​ព្រោះតែជាប្តីល្អពូកែយល់ចិត្តប្រពន្ធណាស់ ​ថែមទាំងមិនដែលហួងហែងប្រពន្ធខ្លួននៅក្នុងការសំលៀកបំពាក់ស៊ិចស៊ីឡើយ ​ដោយសារតែដឹងថាប្រពន្ធខ្លួនជានារីឆ្លាតចេះយល់កាលៈទេសៈនៅក្នុងការរស្លៀកពាក់។

តាមរយៈគណនីហ្វេសប៊ុក Tóñg Smart'Real Æ XD បានសរសេររៀបរាប់ថា៖ « ខ្ញុំជាប្តីខ្ញុំមិនដែរហាមខាត់ក្នុងការស្លៀកពាក់របស់ប្រពន្ធខ្ញុំនោះទេ​ 😁 ប្រពន្ធខ្ញុំគាត់ដឹងច្រេីនក្នុងការស្លៀកពាក់យ៉ាងមិចអីយ៉ាងមិចទៅតាម​ កាលៈទេសៈ​ ឬចូលក្នុង​ កម្មវីធី​នីមួយៗ​ 😊 គាត់ជាមនុស្សឆ្លាតដែរស្គាល់ពីការស្លៀកពាក់សង្គមបែបសម័យទំនេីប​ តែការស្លៀកពាក់បែបុរាណគាត់ក៏​ Perfect ដែរ​ 😁 មានពាក្យមួយចំនួនសួរថាមិចក៏បណ្តោយអោយប្រពន្ធស្លៀកចឹង?

សំរាប់ខ្ញុំអត់ខ្វល់ក្នុងការស្លៀកពាក់របស់គាត់ទេ​ មានតែ​ Support គាត់ថែម​ ព្រោះខ្ញុំដឹងថាគាត់ធ្វេីអ្វីមួយគាត់ដឹងគាត់យល់ច្បាស់​ 😁 Ok មុនបង្រៀន នរណា​ម្នាក់ចូលអ្នកមេីលខ្លួនរបស់អ្នកសិនទៅថាគ្រប់ជ្រុងហេីយឬនៅ​ 😊 តែបេីសិនជានៅបង្រៀនខ្លួនអ្នកសិនទៅចាំដេីរប្រាប់គេអោយធ្វេីតាម​ 😂 អស់អីនិយាយហេីយ​ សរុបរួម​ ប្រពន្ធខ្ញុំគាត់ស្លៀកអីក៏ស្អាត​ 😁 #LoveYouMyQueeN 🌝😘 Oh ភ្លេច​ អ្នកនិយាយមួយចំនួន​តូច កុំត្រឹមត្រូវនៅមុខគេ​ តែប្រហោងជាងលូរនៅ​ USA អា​ 😂🤦🏼‍♂️ Good Night 🌙💤😴😘 »៕

Sceee111

70426514_2399705943484188_1045683464080195584_n

70625142_2399705893484193_4770097065277521920_n

69819495_2390389977749118_6960444748884606976_n

70888479_2393109090810540_3905630357453537280_n

70679733_2395631383891644_7582662046945116160_n