ប្រើដៃល្អចឹងហ្ហា! ​ចឹងបានដូនតាចាស់បុរាណខ្មែរ​​ទទួលទានអាហារដោយដៃបែបនេះ

ប្រើដៃល្អចឹងហ្ហា! ​ចឹងបានដូនតាចាស់បុរាណខ្មែរ​​ទទួលទានអាហារដោយដៃបែបនេះ

ប្រទេសកម្ពុជាមានទម្លាប់ទទួលទានដោយការប្រើដៃតាំងពីបុរាណរាល់ពេលទទួលទានចំណីអាហារ។ វាប្រហែលជាមើលទៅមិនសូវជាសមភ្នែក​ឬសមរម្យរាល់ពេលដែលទទួលទានដោយការប្រើដៃ តែការពិតទៅការទទួលទានដោយប្រើដៃ ​ត្រូវបានគេរកឃើញថាមានគុណប្រយោជន៍ធំៗជាច្រើន។

តោះ! មកតាមដានអត្ថបទប្រយោជន៍នការទទួលទានអាហារដិយការប្រើដៃទាំងអស់គ្នា ៖

១. ដឹងរសជាតិអាហារខ្លាំងជាងធម្មតា៖ ការប្រើដៃញ៉ាំអាហារផ្សេងៗធ្វើឱ្យអ្នកអាចទទួលបានអារម្មណ៍ និងការដឹងរសជាតិនៃអាហារបានល្អ នោះក៏ដោយសារតែម្រាមដៃទាំង៥សុទ្ធតែតំណាងឱ្យរូបធាតុទាំង៥ដូចជា៖

-មេដៃ ​តំណាងឱ្យអាកាស

-ចង្អុលដៃតំណាងឱ្យខ្យល់

-ម្រាមកណ្តាលតំណាងឱ្យភ្លើង

-នាងដៃតំណាងឱ្យទឹក

-កូនដៃតំណាងឱ្យដី

នៅពេលដែលអ្នកប្រើដៃញ៉ាំអាហារជាការផ្សំរូបធាតុទាំង៥បញ្ចូលគ្នាផ្តល់ថាមពលឱ្យអ្នកអាចដឹងពីរសជាតិ និងប្រភេទអាហារដែលអ្នកទទួលទានចូលទៅ ​វាមានប្រយោជន៍ណាស់ដែលអាចធ្វើឱ្យអ្នកដឹងថាអាហារណាដែលអាចធ្វើឱ្យអ្នកមានកម្រិតសុខភាពល្អ។

២. រំញោចអារម្មណ៍បែបធម្មជាតិ៖ ប្រសិនជាអ្នកប្រើសម ​ឬស្លាបព្រាដើម្បីញ៉ាំអាហារផ្ទាល់ មិនអាចឱ្យអ្នកដឹងពីកម្រិតសីតុណ្ហភាពនៃម្ហូបអាហារថាក្តៅ ​ឬត្រជាក់នោះទេ។ នេះជាហេតុដែលមនុស្សជាច្រើនតែងតែរលាកមាត់  ឬអណ្តាតរាល់ពេលទទួលទានចំណីអាហារទាំងនោះ។ ​ការប្រើដៃញ៉ាំអាហារនឹងធ្វើឱ្យអ្នកអាចរំញោចអារម្មណ៍នៃការដឹងពីសីតុណ្ហភាពម្ហូបចំណីតាមរយៈសសៃវិញ្ញាណនៅត្រង់ម្រាមដៃដែលបញ្ជូនទៅកាន់ខួរក្បាល ​ថែមទាំងអាចធ្វើឱ្យអ្នកកាន់តែដឹងពីរសជាតិនៃម្ហូបអាហារដែលកំពុងតែញ៉ាំផងដែរ។

៣. ជំនួយប្រព័ន្ធរំលាយអាហារ៖ នៅលើដៃ  និងម្រាមដៃរបស់អ្នកសម្បូរទៅដោយបាក់តេរីល្អ ​និងបាក់តេរីមិនល្អ។ ​ដោយបាក់តេរីល្អអាចជួយការពារអ្នកពីជំងឺ ​និងផលប៉ះពាល់ផ្សេងៗ។ ការទទួលទានដោយប្រើដៃអាចធ្វើឱ្យបាក់តេរីល្អៗរួមជាមួយអាហារធ្លាក់ចូលទៅក្នុងក្រពះរបស់អ្នកនៅក្នុងផ្នែកផ្សេងៗគ្នាដែលមានប្រយោជន៍ចំពោះក្រពះ ​ពោះវៀន ​បំពង់ក  អាចបញ្ចេញអង់ស៊ីមនិងជាតិទឹកជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ និងអាចបង្កើនបាក់តេរីល្អនៅក្នុងរាងកាយ ​ថែមទាំងការពារអ្នកពីជំងឺផ្សេងៗថែមទៀតផង។

The Benefits Of Eating With Your Hands 2

៤. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២៖ ការប្រើស្លាបព្រា ​និងសម អាចធ្វើឱ្យអ្នកទទួលទានចំណីអាហារមានភាពងាយស្រួល  និងលឿន ​ប៉ុន្តែវាក៏ធ្វើឱ្យមានអតុល្យភាពជាតិស្ករក្នុងខ្លួនផងដែរ។  ​ តាមការស្រាវជ្រាវបានបង្ហាញថាការទទួលទានចំណិអាហារលឿនអាចបង្ករឱ្យមានហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី២បាន។ ដូច្នេះការញ៉ាំយឺតៗដោយប្រើដៃមិនត្រឹមតែអាចកាត់បន្ថយនៃការកើតជំងឺទឹកនោមផ្អែមនោះទេ ​តែអាចធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ មានអារម្មណ៍ដឹងថាឆាប់ឆ្អែតដែលអាចឱ្យញ៉ាំអាហារតិចជាងមុនថែមទៀតផង។

៥. យកចិត្តទុកដាក់ពីចំណីអាហារ៖ ការទទួលទានអាហារដែលមិនត្រឹមត្រូវគឺមិនដឹងថាខ្លួនឯងញ៉ាំអ្វីខ្លះ ​និងញ៉ាំចំនួនប៉ុន្មាន ​ដែលជាហេតុចេះតែញ៉ាំមិនចេះគិតពីសុខភាពរបស់ខ្លួនឯងជាពិសេសរាល់ពេលកំពុងធ្វើការ ​មើលកាសែត-ទស្សនាវដ្តី  និងមើលទូរទស្សន៍ជាដើម។ ​ការប្រើដៃញ៉ាំអាហារនឹងធ្វើឱ្យអ្នកយកចិត្តទុកដាក់ពីបរិមាណចំណីដែលកំពុងតែញ៉ាំច្បាស់ ​ហើយដឹងថាខ្លួនឯងកំពុងតែញ៉ាំអីដែលនឹងធ្វើឱ្យអ្នកចេះគិតគូរហើយញ៉ាំកាន់តែតិចជាងមុន។

Indian_Eat

៦. មានអនាម័យជាង៖ អ្នកខ្លះគិតថាការទទួលទានដោយប្រើដៃកខ្វក់ ​និងសម្បូរមេរោគ ​ប៉ុន្តែការពិតទៅការប្រើដៃសឹងតែមានអនាម័យជាងអ្នកប្រើសម ​ឬស្លាបព្រាញ៉ាំអាហារទៅទៀត។ ​ព្រោះរាល់ពេលដែលអ្នកដឹងថាត្រូវទទួលទានអាហារដោយប្រើដៃ  អ្នកនឹងដឹងថាត្រូវតែសម្អាតដៃឱ្យបានស្អាតជាមុនសិន ​ដូច្នេះហើយធ្វើឱ្យអ្នកដែលញ៉ាំអាហារដោយដៃមានអនាម័យជាងអ្នកដែលញ៉ាំដោយប្រើស្លាបព្រា ​និងសម ដែលពេលខ្លះស្លាបព្រាសមមួយចំនួនមិនបានលាងសម្អាតឱ្យបានល្អត្រឹមត្រូវ ​ឬសម្បូរទៅដោយមេរោគជាងការប្រើដៃទៅទៀត។ ប៉ុន្តែមិនថាតែការទទួលទានដោយដៃ​ឬស្លាបព្រាសមនោះទេ ​ដើម្បីអនាម័យខ្លួនប្រាណអ្នកគួរតែលាងសម្អាតដៃឱ្យបានច្រើនដងក្នុងមួយថ្ងៃ។

បើទោះជាការទទួលទានចំណីអាហារមានប្រយោជន៍ដូចដែលបានលើកឡើងខាងលើក៏ដោយ ​ដើម្បីសុវត្ថិភាពសុខភាព និងងាយស្រួលក្នុងការទទួលទានចំណីអាហារដោយប្រើដៃ ​អ្នកត្រូវអនុវត្តតាមគន្លឹះសំខាន់ៗដូចខាងក្រោម៖

-អ្នកត្រូវតែលាងសម្អាតដៃដោយប្រើសាប៊ូឱយបានស្អាតរាល់ពេលមុន និងក្រោយអាហារ

-កាត់អាហារជាដុំតូចៗ ឬជាបំបែកតូចៗដើម្បីងាយស្រួលទទួលទាន

-រាល់ពេលទទួលទានដោយប្រើដៃអ្នកមិនត្រូវអង្គុយកោងខ្នងទេ ​ត្រូវដាក់ខ្នងឱ្យត្រង់ ​និងដាក់កែងដៃឱ្យប៉ះនឹងតុ

-ដើម្បីចៀសវាងការទទួលទានអាហារគ្មានសណ្តាប់ធ្នាប់ ឬជ្រុះរប៉ាត់រប៉ាយអ្នកគួរតែចាប់ កាន់ ​ខាំ និងទំពារអាហារជាចំណិត ​ឬបំណែកតូចៗបានហើយ៕

Istock 469056422

Loading...