ភ្នំពេញ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយការលពីវេលាម៉ោង ខ្ទង់ ១ និង ៤០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយត្រង់ចំណុចគល់ស្ពានជ្រោយចង្វារ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រវាងឡានដឹកទំនិញធុនធំ ជាមួយនឹងរថយន្តស៊េរីទំនើបខ្ទង់លានដុល្លារ McLaren 720s ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះត្រូវបានគេដឹងថា បានធ្វើឱ្យរថយន្តស៊េរីទំនើបពាក់ស្លាកលេខ ភ្នំពេញ 2AW-0720 របស់ឧកញ៉ាមួយរូបខូចខាតយ៉ាងដំណំ ដែលគិតស្មានជាតម្លៃជួសពុលពិតជាមិនអស់តិចនោះឡើយ។
គួរឱ្យដឹងផងដែរថា តាមប្រភពបង្ហើបពីមជ្ឈដ្ឋានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក រថយន្តស៊េរិទំនើបរូបនេះគឺជារបស់លោកឧកញ្ញ៉ា លាង ឃុន ដែលគេស្គាល់ថាជា អគ្គនាយកក្រុមហ៊ុនស្រាបៀរកម្ពុជា។ យ៉ាងណាមិញក្រោយកើតហេតុយេីងមិនដឹងថាភាគីខាងណាខុស ឬភាគីខាងណាត្រូវនោះទេ ដោយសាររថយន្តម្ខាងមានតម្លៃខ្ពស់ ហេីយភាគីទាំងសងខាងដោះស្រាយគ្នាមិនត្រូវ ទេីបសមត្ថកិចជំនាញ ចុះមកធ្វេីការវាស់វែង និងបាននាំអ្នកបេីកបរទាំងសងខាង និងរថយន្ត បញ្ជូនទៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៅទៀត៕