ស្គាល់ «ផ្លែព្នៅ ​» ​ទេ? ​អត្ថប្រយោជន៍មិនធម្មតាឡើយចំពោះសុខភាព

ស្គាល់ «ផ្លែព្នៅ ​» ​ទេ? ​អត្ថប្រយោជន៍មិនធម្មតាឡើយចំពោះសុខភាព

ផ្លែព្នៅ ​ត្រូវបានប្រជាជនខ្មែរ ជាពិសេសចាស់ៗស្រុកស្រែចម្ការ​ប្រើប្រាស់ជាឱសថបុរាណជាយូរណាស់មកហើយ ជាឱសថបំបាត់អាការរាគរូស ចុកពោះ ​ហើមពោះ ​និងធ្វើឱ្យដើរខ្យល់ស្រួល។ ​ដោយឡែក ក្រៅពីនេះ តាមការស្រាវជ្រាវ បានរកឃើញថា ​ផ្លែព្នៅក៏មានអត្ថប្រយោជន៍ជាច្រើនមុខទៀត ​ដែលអាចជំនួយដល់សុខភាពបាន ​ដោយគ្រាន់តែទទួលទានវាជាតែងាយៗ ​តាមវិធីបុរាណ។

5bdcc53bc24fa5f48f91de3af6601304174bc0c2

តោះមកតាមដានគុណសម្បត្តិលម្អិតរបស់ផ្លែព្នៅទាំងអស់គ្នា៖

១.ព្យាបាលជំងឺរាគរូស និងអាសន្នរោគ​៖ ផ្លែព្នៅ ​ត្រូវបានគេដឹងថា ​អាចជួយព្យាបាលជំងឺជាច្រើនមុខដូចជា​ជំងឺអាសន្នរោគ ​រាគរូស បញ្ហាស្លេកស្លាំង ​ស្រវាំងភ្នែក  និងបញ្ហាប្ញសដូងបាតជាដើម។

២.កាត់បន្ថយជាតិអាស៊ីតក្នុងក្រពះ៖ ផ្លែព្នៅ ​សម្បូរទៅដោយសារធាតុ ​Phenolic  និងសារធាតុប្រឆាំងអុកស៊ីតកម្ម ​ដែលអាចជួយប្រឆាំងនឹងបញ្ហាក្រពះដូចជា ​រលាកក្រពះ និងដំបៅក្រពះបាន ​ដែលបណ្តាលមកពីចាល់នៃទឹកអាស៊ីតក្នុងក្រពះ ​ថែមទាំងសម្រួលឱ្យដើរខ្យល់(ផោម) ដើម្បីព្យាបាលបញ្ហាហ្គាស(ឧស្ម័ន) ក្នុងពោះ ក្រពះ ថែមទាំងមានប្រសិទ្ធភាពអាចជួយបំបាត់អាការទល់លាមក។

A60eb324893fc9b8b59dea1adfa5f993077a4c69

៣.ប្រឆាំងនឹងមេរោគ បាក់តេរី៖ ផ្លែព្នៅមានលទ្ធភាពអាចប្រឆាំងនឹងមេរោគ បាក់តេរី ផ្សិត ​និងជំងឺឆ្លងជាច្រើនមុខដែលប៉ះពាល់ដល់សុខភាពរាងរបស់យើង។ ​ជាពិសេសនោះថែមទាំងមានលទ្ធភាពអាចព្យាបាលជំងឺក្នុងខ្លួនជាច្រើនមុខផងដែរ។

៤.បញ្ហាទាក់ទងនឹងផ្លូវដង្ហើម៖ ការទទួលទានផ្លែព្នៅ ​ឬទឹកតែពីផ្លែព្នៅ ​(ទឹកព្នៅស្រស់ៗក៏បាន) ​អាចមានលទ្ធភាពជួយព្យាបាលជំងឺផ្តាសាយ ​ហឺត  និងរលាកទងសួតជាដើម។ ចំណែកប្រេងដែលចម្រាញ់ពីផ្លែព្នៅ លាបលើសក់  និងក្បាល អាចជួយការពារ  និងប្រឆាំងនឹងមេរោគផ្តាសាយទៀតផង។

Ba8807bb36d8322d5653680cfe52f9b4d7cc4417

៥.ការពារជំងឺទឹកនោមផ្អែម៖ ផ្លែព្នៅ ជួយបញ្ចុះជាតិស្ករនៅក្នុងឈាម ​ថែមទាំងអាចជួយបង្កើនថាមពលលំពែង និងការផលិតអរម៉ូនអាំងស៊ុយលីន ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឱ្យដំណើរការល្អ ​និងស្ថិតក្នុងសភាពប្រក្រតី។

៦. ​ប្រឆាំងនឹកការរលាក៖ ការយកផ្លែព្នៅ មកលាបត្រង់បរិវេណតំបន់ដែលទទួលរងផលប៉ះពាល់នៃការរលាក ​ក៏ត្រូវបានគេដឹងថាមានប្រសិទ្ធភាពជួយឱ្យរបួសឆាប់ជាសះស្បើយផងដែរ។

៧.ព្យាបាលជំងឺបេះដូង៖ ទទួលទានផ្លែព្នៅជាប្រចាំថ្ងៃ ​ក៏អាចជួយការពារ ​និងប្រឆាំងនឹងជំងឺទាក់ទងនឹងបេះដូងផងដែរ ​ដូចជាជំងឺគាំងបេះដូង ​ជំងឺសរសៃឈាមបេះដូង ​និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

3384f8b0fe16605405681a2af58fd3483e0fe7f3

# វិធីនៃការប្រើប្រាស់ផ្លែព្នៅ

-មិនខុសពីវិធីតាមបែបចាស់ៗបុរាណប៉ុន្មានទេ ជាដំបូងយកផ្លែព្នៅទុំស្រស់ៗ ​មកហាន់ជាចំណិត ​ឬបន្ទះស្តើងៗ បន្ទាប់មកយកវាទៅហាលថ្ងៃឱ្យស្ងួតល្អ

-បន្ទាប់ពីផ្លែព្នៅស្ងួតល្អហើយ យកផ្លែព្នៅស្ងួត ​៤  ទៅ៥បន្ទះ ​ទៅដាំជាមួយនឹងទឹក ២ពែងរហូតដល់ពុះរយៈពេល ​៥នាទី ​ឬលើសពីនេះដល់ទឹកប្រែក្លាយជាពណ៌លឿងចាស់ ​ឬពណ៌ត្នោតខ្ចី។

-ជាចុងក្រោយអ្នកអាចបន្ថែមស្ករសដើម្បីបង្កើនរសជាតិក៏បាន ​ឬអាចថែមទឹកកកទទួលទានជាភេសជ្ជៈត្រជាក់ៗក៏បាន។

-អ្នកអាចទទួលទានមួយថ្ងៃ ១កែវ  ឬកន្លះកែវដើម្បីទទួលបាននូវសុខភាពល្អ ​និងចៀសឆ្ងាយពីជំងឺតម្កាត់ផ្សេងៗ។

17 06 2018p8

#  បម្រាម

បើទោះបីវាជាមានប្រយោជន៍ដូចដែលបានរៀបរាប់ខាងលើក៏ពិតមែន ​តែអ្នកក៏ត្រូវតែប្រុងប្រយ័ត្ន  និងធ្វើការចៀសវាងប្រើប្រាស់ផ្លែព្នៅផងដែរ ដូចជា៖

-ហាមប្រាមក្នុងការប្រើប្រាស់ដាច់ខាតសម្រាប់ស្ត្រីដែលកំពុងតែមានផ្ទៃពោះ ​និងបំបៅដោះកូន ​ព្រោះអាចធ្វើឱ្យមានគ្រោះថ្នាក់រហូតដល់រលូត ​ថែមទាំងអាចប៉ះពាល់ដល់សុខភាពម្តាយ និងទារក។

-មិនត្រូវទទួលទានផ្លែព្នៅជាមួយនឹងឱសថផ្សេងៗព្រោះអាចធ្វើឱ្យប្រតិកម្មថ្នាំ

-អ្នកដែលកំពុងតែប្រើប្រាស់ថ្នាំទឹកនោមផ្អែម ក៏ត្រូវតែចៀសវាងដាច់ខាតក្នុងការប្រើប្រាស់ផ្លែព្នៅ ​និងត្រូវតែពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញជាសិនមុននឹងប្រើប្រាស់

-មនុស្សមួយចំនួនដែលមានជំងឺទាក់ទងនឹង ក្រពេញទីរ៉ូអ៊ីត និងកំពុងតែប្រើប្រាស់ថ្នាំប្រឆាំង ឬព្យាបាលជំងឺក្រពេញទីរ៉ូអ៊ីត ត្រូវបានហាមប្រាមក្នុងការប្រើប្រាស់ផងដែរ ​ព្រោះអាចបណ្តាលឱ្យមានប្រតិកម្ម ​មានផលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ​និងមានបញ្ហាទល់លាមកជាដើម ៕  ​

Loading...