ជិវិតប្តីប្រពន្ធ ទម្រាំមានថ្ងៃនេះប្រាកដជាបានហែលឆ្លងនូវទុក្ខលំបាក និងឧបសគ្គច្រើនហើយ ដូច្នេះដើម្បីថែរក្សាជិវិតអាពាហ៍ពិពាហ៍មានតែក្តីស្រលាញ់ពិត ភាពស្មោះស្ម័គ្រ ការយល់ចិត្ត និងមការមើលថែគ្នាទៅវិញទៅមក។
ជាក់ស្តែងថ្មីៗនេះគូស្នេហ៍ស្វាមីភរិយាមួយគូ បើទោះបីជាវ័យកាន់តែជ្រេមានកូនដល់ទៅ ២ ក៏ដោយ តែគូស្នេហ៍ទាំង២នេះហាក់មានផ្អែមល្ហែមគ្នាដដែល ធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល និងរំភើបចំពោះស្នេហាមជ្ឈមវ័យនេះខ្លាំងណាស់។
តាមរយៈគណនី Vannarith Tan បានបង្ហោះរូបភាពជាមួយភរិយា រួចសរសេរពាក្យឃ្លាយ៉ាងមានន័យ លាយឡំនឹងភាពកំប្លុកកំប្លែងថា៖ « កាលចូលស្តីដណ្តឹងជូនថ្លៃទឹកដោះហេីយ ស្មានតែគេជាអ្នកតាមមេីលថែយេីង មានអីពេលនេះកូន២ហេីយយេីងជាអ្នកតាមមេីលថែគេអាដែលកុំអោយខុសពាក្យសន្យាជាមួយម៉ែ ឳគេ😁😂 Love You Wife❤️ »។
គួរឱ្យដឹងផងដែរថា គូស្វាមីភរិយាដែលនៅតែមានភាពផ្អែមល្ហែមចាក់ទឹកមិនលិច មិនចាញ់ស្នេហាយុវវ័យ និងអ្នកដែលទើបតែរៀបការថ្មីៗ ត្រូវបានគេស្គាល់ថាជា អគ្គនាយក និងនាយិកាក្រុមហ៊ុន T R E IMPORT EXPORT CO.,LTD នាំចូលគ្រឿងសម្អាងដ៏ល្បីមួយផងដែរ៕