រឿងទាំង ៥ យ៉ាងដែលមនុស្សមានសុភមង្គលធ្វើជាប្រចាំថ្ងៃ

 

ពេលខ្លះសុភមង្គលហាក់ដូចជាមានរយៈពេលខ្លីពេក ដែលយើងមិនសូម្បីទាំងដឹងថាមានផង។ ទោះជាយ៉ាងនោះក្ដី វិធីដើម្បីទទួលបាននូវភាពសប្បាយរីករាយនោះគឺការផ្ដើមចេញពីអ្វីៗបន្ដិចបន្តួចឆ្ពោះទៅកាន់សុភមង្គល​ ជាជាងការព្យាយាមចង់សម្រេចអ្វីៗគ្រប់យ៉ាងស្របពេលតែមួយក្នុងមួយរំពេចភ្នែក។

1

ខាងក្រោមនេះគឺជារឿងទាំង ៥យ៉ាងដែលមនុស្សមានសុភមង្គលធ្វើរាល់ថ្ងៃ ជាពិសេសនៅពេលពួកគេស្ថិតក្នុងសភាពដ៏តានតឹង។

១. ការធ្វើលំហាត់ប្រាណ

2

ស្ដាប់ទៅហាក់បីដូចជាគ្មានអ្វីដែលគួរឲ្យចាប់អារម្មណ៍សោះសម្រាប់ការលើកឡើងមួយនេះ ប៉ុន្តែសុខភាពរាងកាយល្អនឹងជម្រុញឲ្យសុខភាពប្រាជ្ញាស្មារតីល្អផងដែរ។ ត្រូវប្រាកដថា អ្នកមើលថែខ្លួនឯង និងធ្វើលំហាត់ប្រាណរាងកាយជារៀងរាល់ថ្ងៃ បើទោះបីជាវាមានរយៈពេលត្រឹម ១០ ទៅ១៥នាទីក៏ដោយ។ ការព្យាយាមជាប្រចាំគឺជាគន្លឹះឆ្ពោះទៅរកអារម្មណ៍រីករាយចំពោះខ្លួនឯង អ្នកដទៃ និងអ្វីៗផ្សេងទៀតក្នុងជីវិត។

២. មានសណ្ដានចិត្តល្អ

3

ទោះបីជាពាក្យបុរាណពោលថា “មនុស្សល្អកម្រជោគជ័យ” ក៏ដោយ វាពិតជាសំខាន់ដែលអ្នកត្រូវមានចិត្តល្អចំពោះមនុស្សជុំវិញខ្លួនក្នុងការរស់នៅ។ ការធ្វើសកម្មភាពតូចតាចដូចជា ការបើកទ្វារឲ្យអ្នកដទៃដើរចេញចូល ការជួយយកអាសាដល់មិត្តរួមការងារជាដើមបង្ហាញពីទង្វើដ៏ល្អដែលអ្នកប្រហែលជាមិនធ្លាប់បានគិត។ ធ្វើខ្លួនឲ្យក្លាយជាមនុស្សដែលមានចិត្តល្អរាល់ថ្ងៃ នោះសុភមង្គលរបស់អ្នកនឹងប្រសើរឡើងយ៉ាងពិតប្រាកដ។

៣. នៅជាមួយមនុស្សដែលអ្នកចូលចិត្ត

4

ហេតុអ្វីបានជាត្រូវចំណាយពេលរស់នៅជាមួយមនុស្សដែលតែងតែមិនពេញចិត្តអ្នក ឬមនុស្សដែលមិនចង់បានអ្វីក្រៅពីចង់ឲ្យជីវិតរបស់អ្នកដុនដាបនោះ? ជ្រើសរើសមិត្តភក្ដិដោយប្រុងប្រយ័ត្ន និងស្ថិតនៅជាមួយមនុស្សដែលអ្នកចូលចិត្ត នោះអ្នកនឹងទទួលបាននូវភាពវិជ្ជមានច្រើនជាងអ្វីដែលអ្នកគិត។ មួយវិញទៀត អ្នកក៏ត្រូវកសាង និងរក្សាទំនាក់ទំនងល្អជាមួយមនុស្សដែលតែងតែខ្វល់ខ្វាយពីអ្នកផងដែរ។

៤.​ ការដឹងគុណ

5

ដូចគ្នាទៅនឹងចិត្តសណ្ដោសប្រណីដែរ ការដឹងនូវគុណូបការគុណស្ដែងចេញនូវភាពសប្បាយរីករាយជាងអ្វីដែលយើងធ្លាប់គិតទៅទៀត។ ការដឹងគុណដល់អ្នកដទៃចំពោះការងាររបស់គេ ក៏ដូចជាការបង្ហាញមនុស្សដែលអ្នកស្រលាញ់នូវការកោតសរសើររបស់អ្នកចំពោះពួកគេ ពិតជាធ្វើឲ្យពួកគេពោរពេញដោយស្នាមញញឹម ហើយពេលនោះអ្នកក៏មានអារម្មណ៍ថាខ្លួនបានធ្វើរឿងដ៏ល្អដែលនឹងនាំមកនូវសុភមង្គលផងដែរ។

៥. ធ្វើឲ្យខ្លួនឯងសប្បាយចិត្ត

6

ជួនកាល យើងខ្លួនឯងនោះហើយគឺជាឧបសគ្គដ៏ធំដែលរារាំងខ្លួនឯងមិនឲ្យមានសុភមង្គល។ ធ្វើចិត្តឲ្យសប្បាយ ហើយរីករាយជាមួយអ្វីៗគ្រប់យ៉ាង។ ស្វែងរកក្ដីសុខក្នុងក្នុងសកម្មភាពផ្សេងៗដូចជា ការសើចលេងសប្បាយ ក្ដីស្រលាញ់ ការរាប់អាន និងនៅជាមួយមនុស្សដែលអ្នកពេញចិត្ត ពេលនោះការគិត រាងកាយ និងដួងវិញ្ញាណរបស់អ្នកនឹងអរគុណអ្នក។

 

By: Serpent

Source: Inc.

Cited by: happylearnnews.com