ពិតជាប្រពៃ! តារាសម្តែងល្បី ​អ្នកនាង Angelina Jolie បានបង្ហោះសាររំលែកទុក្ខ ដល់ការយាងសោយទិវង្គតនៃ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​នរោត្តម​ បុប្ផា​ទេវី​

ជាទុក្ខសង្រេងរបស់ប្រជាជនខ្មែរ​ ដោយសម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ  ដោយទ្រង់មានស្នាដៃដ៏ធំធេងសម្រាប់សិល្បៈវប្បធម៌ខ្មែរជាមាតានៃរបាំព្រះរាជទ្រព្យរបស់ប្រទេសកម្ពុជា និងពាំនាំរបាំព្រះរាជទ្រព្យខ្មែរឱ្យក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។

ហើយព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក ស្តេចយាងនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាល្ងាចថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ ដោយមានការនិមន្ត យាង និងអញ្ជើញចូលរួមចាំទទួលពីសំណាក់មហាជនជាច្រើនកុះករ ដោយព្រះរាជពិធីតម្កល់ព្រះបរមសព នឹងប្រារព្ធឡើង នាវត្តបុទុមវតីរាជវរារាមខាងជើង ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានទៅតាមព្រះរាជបវេណី ។

​​ការយាងសោយទិវង្គតរបស់ទ្រង់ ​ត្រូវបានមហាជនប្រជាពលរដ្ឋខ្មែរសម្តែងមរណទុក្ខ ដ៏ក្រៀមក្រំ ដោយសូម្បីតែតារាសម្តែងល្បីអ្នកនាង Angelina Jolie  ដែលជាតារាមួយរូបដែលមានសញ្ជាតិខ្មែរ ក៏បានបង្ហោះរូបថតរបស់អ្នកនាងជាមួយ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ផងដែរ ​ថែមទាំងសរសេរសាររំលែកទុក្ខថា៖ « អនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានឡើយ « ។

នេះពិតជាទឹកចិត្តដ៏ធំធេងរបស់តារាសម្តែងល្បីលំដាប់អន្តរជាតិ ក្នុងន័យឈឺឆ្អាលប្រទេសកម្ពុជា ​ដែលជាប្រទេសមួយដែលអ្នកនាង ​Angelina Jolie   ស្រលាញ់ ពេញចិត្ត ​និងផ្តល់ជំនួយជាហូរហែរ  ជាពិសេសថែមទាំងបានយកកុមារកម្ពុជាចិញ្ចឹមជាកូនទៀតផង៕

77013929_1600997903376254_7804329861757009920_o

75561477_2478467122422409_308775262017814528_o

8 101

7 134

1 272

2 262

6 161 (1)