របៀបកាន់ក្មេងទាំង៦បែបដែលអាចបង្ករគ្រោះថ្នាក់ដល់សុខភាពរបស់កូន

យើងទៅតាមការសិក្សាមួយ ម្ដាយគ្រប់រូប ដែលពរកូនប៉ះសាច់និងសាច់ដោយផ្ទាល់ជាមួយកូនរបស់ពួកគេ អាចជួយអោយពួកគេកាត់បន្ថយស្ត្រេស។ ហើយគេណែនាំថា វាសំខាន់ខ្លាំងណាស់អំពីរបៀបដែលអ្នកពរកូន ដោយសារតែរបៀបដែលអ្នកតែងពរវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពពួកគេ។

Bright Side គិតថាវាចាំបាច់ខ្លាំងណាស់ដែលយើងយកចិត្តទុកដាក់ខ្លាំងពីរបៀបពរកូនអោយបានត្រឹមត្រូវនោះ។ យើងត្រូវដឹងថាសូម្បីតែការពរកូនក៏អាចបង្កគ្រោះថ្នាក់ដល់កូនដូចដែលយើងយោលកូនដោយព្យួរដៃរបស់ពួកគេដូចគ្នាដែរ អ្នកអាចអានពីវាបន្ថែមទៀតនៅក្នុងផ្នែកbonus

១ កាន់ក្មេងនៅក្រោមក្លៀករបស់គេ

ពេលដែលអ្នកបីក្មេង វាសំខាន់ណាស់ដែលអ្នកត្រូវទ្រក្បាលរបស់គេ ក្មេងដែលទើបនឹងកើត មិនមានសាច់ដុំកដែលលូតលាស់មាំទេ។ វាអាចធ្វើចលនាទន់ងិកងក់ភ្លាមៗដែលអាចបង្កអោយមានពិបាកដកដង្ហើម និងរងរបួសបើករបស់គេមិនបានទ្រត្រឹមត្រូវ។ ករបស់គេនឹងមិនអាចទ្រក្បាលរបស់គេបានទេរហូតដល់គេមានអាយុយ៉ាងហោចណាស់ ៤ ទោ៦ខែ។

២ ពរទារកនៅក្នុង កាបូបស្ពាយទារក

អ្នកអាចប្រើកាបូបស្ពាយទារក ប៉ុន្តែរឿងដែលសំខាន់អ្នកត្រូវដឹងពីរបៀបប្រើវា។ វាចាំបាច់ដែលជើងរបស់ទារកត្រូវបានទ្រដោយកាបូបស្ពាយដូចគ្នានឹងពេលដែលម្ដាយពរក្មេងដែរ។ អិញ្ចឹងហើយសន្លាក់ជើងរបស់គេនឹងស្ថិតនៅចំកន្លែង ហើយឆ្អឹងខ្នងគេនឹងមិនត្រូវធ្វើអោយមានរបួស។ បើមិនដូច្នោះទេ បើជើងរបស់ទារក យួរធ្លាក់ចុះមក វាអាចនាំអោយមានជំងឺត្រគាកធ្ងន់ធ្ងរដូចជា dysplasia ការគ្រេចថ្លោះ ឬការភ្លាត់ឆ្អឹង។

៣ ដាក់ក្បាលទារកនៅលើស្មារបស់អ្នក

បើអ្នកពរផ្អឹបទ្រូងអ្នកនឹងទ្រូងក្មេង អិញ្ចឹងអ្នកត្រូវប្រយ័ត្ននូវទីតាំងនៃមុខរបស់គេ។​ វាគួរតេដាក់អោយផុតស្មា។ បើមុខរបស់ទារកនៅផ្ទប់និងស្មារបស់អ្នក ទារកនឹងពិបាកដកដង្ហើម។ ជាមួយគ្នានេះដែរ ផ្នែកនៃសម្លៀកបំពាក់របស់អ្នកក៏អាចចូលមាត់របស់គេដែរ។

៤ អត់ប្ដូរទៅម្ខាងទៀត

វាចាំបាច់ដែលយើងប្ដូរពីម្ខាងទៅម្ខាងពេលដែលអ្នកពរក្មេង ដូចដែលនិយាយពីមុនមក ករបស់ទារកគឺទន់ខ្សោយ។ ដូច្នេះវាសំខាន់ដែលសាច់ដុំលូតលាស់សងខាង។ បើមិនផ្លាស់ប្ដូរពីម្ខាងទៅម្ខាងទេ វាបណ្ដាលអោយសាច់ដុំតែម្ខាងលូតលាស់ ដែលបណ្ដាលអោយមានបញ្ហាពេលងាកក។

៥ អ្នកមិនទ្រខ្នងរបស់គេ

អ្នកមិនគួរកាន់តែកំប៉េះគូទ និងក្បាលរបស់ទារកនោះទេ។ ទី១ ទារកអាចនឹងធ្លាក់ចុះមក។ ទី២ ឆ្អឹងខ្នងគឺទ្រធ្ងន់ខ្លាំងដោយសារតែការខ្វះនូវការទ្រខ្នងត្រឹមត្រូវ ដូច្នេះវាចាំបាច់ដែលយើងទ្រខ្នងក្មេងដោយដៃមួយចំហៀង និងទ្រក្បាលរបស់គេដោយដៃមួយចំហៀងទៀត។

៦ ពរក្មេងបែរមុខចេញមកខាងក្រៅ

វាមិនល្អទេដែលអ្នកពរក្មេងដោយអោយគេបែមុខចេញមកក្រៅ។ វាធ្វើអោយអ្នកពិបាកក្នុងការគ្រប់គ្រងក្មេង។ ជាមួយដែរ វាបង្កើតសម្ពាធលើឆ្អឹងខ្នងរបស់ទារក និងជើងដែលព្យួរចេញមក ដូចគ្នានឹងការប្រើកាបូបស្ពាយទារកមិនត្រឹមត្រូវផងដែរ។ ដូច្នេះ វាចាំបាច់ដែលអ្នកពរទារកអោយបែរមុខមករកអ្នក។ យកចិត្តទុកដាក់ និងធ្វើអោយប្រាកដចិត្តថាអ្នកបានទ្រជើងនិងខ្នងរបស់ទារក។

Bonus: យួរដៃរបស់ក្មេង

កុំទាញក្មេងដោយយួរដៃរបស់គេ វាអាចបង្កបញ្ហាកែងដៃ ឬម្យ៉ាងទៀតគេហៅថាសណ្ដកកែងដៃ  radial head subluxation។ វាមានន័យថាឆ្អឹងកែងដៃវារបូតខុសទីតាំង នៅត្រង់សន្លាក់។ ស្ថានភាពនេះតែងកើតលើក្មេងៗ ដល់អាយុ៥ឆ្នាំ។ វាក៏អាចបង្កដោយសារអ្នកទាញ ឬយួរដៃរបស់ក្មេង។ ប៉ុន្តែពេលដែលក្មេងដល់អាយុ៥ឆ្នាំ ឆ្អឹងរបស់គេក្លាយជាមាំ ហើយការសណ្ដកឆ្អឹងកែងដៃ វាមិនងាយនឹងកើតឡើងនោះទេ។

តើអ្នកធ្លាប់ពរក្មេងដូចដែលរបៀបដែលយើងបានរៀបរាប់នេះទេ? តើមានវិធីពរក្មេងបែបណាដែលអាចបង្កគ្រោះថ្នាក់ បើតាមដែលអ្នកបានដឹង? អ្នកអាចចែករំលែកបទពិសោធន៍តាមរយះខំមិនខាងក្រោមនេះ។