ស្វីតឈ្នះអស់មារសត្រូវហ្មង! Exគេ Crushគេ Broគេ Idolគេ តែជាគូដណ្ដឹងខ្ញុំ

ជឿថា  មនុស្សមិនតិចនាក់នោះទេ ​ទម្រាំជួបស្នេហាពិត ​ស្រលាញ់គ្នាស្មោះ ​អាចចាប់ដៃគ្នាប្តូរឈ្មោះពីគូសង្សារ  មកគូដណ្តឹង ​និងឈានទៅដល់ថ្ងៃរៀបការ​ ច្បាស់ណាស់មិនមែនជាស្នេហ៍ដំបូងទាំងអស់នោះទេ ​យ៉ាងហោចក៏ធ្លាប់ឆ្លងកាត់ស្នេហា ​ឈឺចាប់ បាត់បង់ ​ឬបញ្ហាដែលមិនអាចបន្តទៅមុខជាមួយគ្នា។

ជាក់ស្តែង ​ទោះបីជាធ្លាប់មានអតីតកាលមិនល្អ ​ឬជូរចត់យ៉ាងណាក៏ដោយ ​តែពេលយើងជួបមនុស្សពិតប្រាកដហើយ  អតីតកាលមិនមែនជារឿងសំខាន់ទៀតនោះទេ  ឱ្យតែចេះស្រលាញ់គ្នា ​យល់ចិត្តគ្នា​​ស្មោះត្រង់នឹងគ្នា​ និងអាចរស់នៅជាមួយគ្នាទៅបានហើយ។

ថ្មីៗនេះផងដែរ  គូស្នេហ៍មួយគូដែលបានស្រលាញ់មើលចិត្តមើលថ្លើមគ្នារួចហើយនោះ ​បានសម្រេចចិត្តដឹកដៃគ្នាទៅប្តូរឈ្មោះជាគូដណ្តឹងស្របច្បាប់ ​ដោយក្រៅពីរូបភាពនៃកម្មវិធីដ៏ស្រស់ស្អាត ​ខាងស្រីដែលជាគូដណ្តឹងស្រាប់តែបានបង្ហោះសារមួយឃ្លា ធ្វើឱ្យអ្នកលេងបណ្តាញសង្គមអស់សំណ់ចផង  កោតសរសើរផងនូវទឹកចិត្តមិនប្រកាន់នូវរឿងអតីតរបស់គូដណ្តឹងខ្លួន។

តាមរយៈគណនីហ្វេសប៊ុក Sey Źuy  បានបង្ហោះកម្មវិធីភ្ជាប់ពាក្យរបស់ខ្លួន ​អមនឹងសារមួយឃ្លាតែខ្លឹមថា ៖ « Exគេ Crushគេ broគេ idolគេ គូដណ្ដឹងខ្ញុំ😊 ​»។

ឃើញទេ​ នេះទើបហៅស្នេហាពិត  ច្បាស់លាស់​​របស់គេមែន ​ដូចពាក្យចាស់ថា ទោះមិនបានធ្វើជាមនុស្សដំបូង ​សុំធ្វើជាមនុស្សចុងក្រោយ ៕

1

74326466_804718656626417_7967009839811395584_o

70297297_804931123271837_5161278954270621696_o

78566326_804843936613889_3276998293808218112_n

78591235_804843976613885_5494838024422293504_o

78616624_804718696626413_4212326932609499136_n

76602135_804843516613931_6549709763578429440_o

76751402_804931019938514_7247078556843376640_o

78187652_804718683293081_1215044396907495424_o