សម័យនេះជាសម័យជឿនលឿន ចង់រាប់អានមិត្តភក្តិ ឬទំនាក់ទំនងស្នេហាងាយស្រួលមែនទែន ដោយសារតែមានបណ្តាញទំនាក់ទំនងសង្គមទូលំទូលាយ ជាពិសេសមានហ្គេមអនឡាញដែលអាចនិយាយគ្នា លេងជាមួយគ្នាយ៉ាងជិតស្និទ្ធផងដែរ។
តែគូស្នេហ៍មួយគូបានធ្វើឱ្យគ្រប់គ្នាចម្លែកចិត្ត និងភ្ញាក់ផ្អើលផង ព្រោះតែគូស្នេហ៍មួយនេះ បានស្កាល់គ្នាដោយសារការលេងហ្គេម Rules ទាំងជេរគ្នាទៅវិញទៅមកផងនោះ បែរជាអាចបង្កាត់ភ្លើងស្នេហ៍ជាគូសង្សារ រហូតដល់កាន់ដៃគ្នាដល់ថ្ងៃពិសេសគួរឱ្យសរសើរ។
តាមរយៈគណនីហ្វេសប៊ុកខាងកូនក្រមុំដែលមានឈ្មោះ TaGii បានរៀបរាប់ថា៖ «លេង Rules ជេរតែគ្នាសោះ ចេះស្រលាញ់គ្នាបានដល់ថ្ងៃហ្នឹងដែរ បេីរឿងបែកគ្នាវិញលេីស1000ដងទៀត តែព្រោះតែសស់ចិត្តស្រលាញ់ យេីងក៏វិលមករកគ្នាម្ដងទៀត ត្រូវគ្នាម្ដងនេះបងមកបំពេញពាក្យសន្យាបង អាយុគឺជាតួលេខ អរគុណដែលបងធ្វេីតាមសន្យា អរគុណម៉ាក់ប៉ាសងខាង»។
នេះបានហៅថាសនិស្ស័យស្នេហ៍ប្រាកដមែន សូមជូនពរគូស្នេហ៍ទាំងពីរកាន់តែមានសុភមង្គលជារៀងរហូត៕