សព្វថ្ងៃនេះមានប្រជាជនមិនតិចអ្នកទេ ដែលសម្តែងនូវក្តីមិនពេញចិត្តចំពោះប៉ូលីសមួយចំនួនតូច រហូតរាលដាលដល់ប៉ូលីសល្អៗជាច្រើននៅក្នុងសង្គមខ្មែរយើង។
ជាក់ស្តែងដូចពាក្យចាស់ថា ត្រីមួយស្អុយ ស្អុយមួយកន្ត្រក តែយ៉ាងណាអ្នកត្រូវតែចេះរិះគន់ពិចារណាបែងចែកមនុស្សល្អ និងមនុស្សអាក្រក់ឱ្យច្បាស់ កុំឱ្យប៉ះពាល់ដល់ប៉ូលីសគេល្អៗអី ព្រោះមានប៉ូលីសជាច្រើនសុទ្ធតែល្អៗ ជួយបម្រើ និងជួយសង្គមដោយស្មោះ។
នៅក្នុងនោះរូបភាពប៉ូលីសគំរូជាច្រើនសុទ្ធតែជាអំពើល្អចេញពីចិត្ត និងមើលទៅសែនរំភើប និងក្តុកក្តួលជាខ្លាំង មើលទៅក៏ដឹងថាជាប៉ូលីសល្អពិតៗដែរ។
តោះ! មកតាមដានរូបភាពប៉ូលីសគំរូដែលលោកអ្នកប្រហែលជាមិនដែលបានដឹង និងបានឃើញដូចខាងក្រោម ៖