មនុស្សយើងគ្រប់គ្នាសុទ្ធសឹងតែមានចំណាប់អារម្មណ៍ចំពោះទិសដៅដំណើរកម្សាន្ដផ្សេងៗពីគ្នា។ មនុស្សមួយចំនួនចង់លំហែកាយតាមឆ្នេរសមុទ្រ ងូតទឹកលេង និងគេងហាលថ្ងៃលើឆ្នេរខ្សាច់។ អ្នកខ្លះមានចំណង់ចំណូលចិត្តខាងធ្វើដំណើរបែបផ្សងព្រេងតាមព្រៃព្រឹក្សា និងឡើងភ្នំតោងវល្លិ។ ឯមួយចំនួនទៀតចង់ទៅកន្លែងបែបធម្មជាតិដែលមានទឹកជ្រោះធ្លាក់ផ្គួបផ្សំដោយវាយោដ៏ត្រជាក់គួរជាទីទស្សនា ជាដើម។ មិនថាទិសដៅដំណើរកម្សាន្ដរបស់អ្នកមានលក្ខណៈបែបណានោះទេ បើអ្នកចង់ទៅវាប្រាកដអាចបំពេញនូវភាពសប្បាយរីករាយដល់អ្នកមិនខាន។ តែបើអ្នកចូលចិត្តលំហែនៅកន្លែងដែលមានទឹកជ្រោះធ្លាក់នោះ រូបភាពទាំង ១០នៃទឹកជ្រោះដែលមានសម្រស់ដ៏ស្រស់ស្អាតទាំង ១០ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាចង់ទៅទស្សនាជាក់ជាមិនខាន។ តោះយើងមើលទាំងអស់គ្នាមើថាតើទឹកជ្រោះទាំងនោះស្រស់ស្អាតប៉ុនណា ហើយថាតើអ្នកមានចំណាប់អារម្មណ៍ចង់ទៅទស្សនាទឹកជ្រោះមួយណាជាងគេ!
By: Serpent
Source: PANDOTRIP