តើអ្នកចង់ដឹងទេថា កាលពីសម័យមុនគេផ្ញើឥវ៉ាន់អ្វីខ្លះតាមប្រព័ន្ធសេវាកម្មប្រៃសណីយ៍? ពេលដឹងហើយហួសចិត្តម៉ង់!!!

តើអ្នកចង់ដឹងទេថា កាលពីសម័យមុនគេផ្ញើឥវ៉ាន់អ្វីខ្លះតាមប្រព័ន្ធសេវាកម្មប្រៃសណីយ៍? ពេលដឹងហើយហួសចិត្តម៉ង់!!!

កាលពីសម័យមុនប្រព័ន្ធសេវាកម្មប្រៃសណីយ៍គឺជាមធ្យោបាយដ៏ល្អមួយ ដើម្បីធានាថាការផ្ញើរកញ្ចប់ឥវ៉ាន់ មានសុវត្តិភាព ហើយផ្តល់ជូនក្នុងតម្លៃសមរម្យ និងឆាប់រហ័ស។ ទោះ​ជា​យ៉ាងណាក៏ដោយ វាហាក់ដូចជាប្លែកសម្យាប់យើងទាំងអស់គ្នា ដែលការផ្ញើរទាំងនោះបានរាប់បញ្ចុលទាំងរបស់របរ​ដែលមិនធម្មតាបំផុត ដូចជាសត្វ មឈូស ស៊ុត និងសូម្បីតែមនុស្សជាដើម។

ថ្ងៃនេះគេហទំព័រ Kalib9 នឹងចែករំលែកអ្វីប្លែកៗដែលមនុស្សបានបញ្ជូនតាមរយៈប្រៃសណីយ៍។ នៅចុងបញ្ចប់នៃអត្ថបទនេះនឹងមានរង្វាន់សម្រាប់អ្នក។

១. កុមារី Mary Pierstoff ត្រូរបានគេផ្ញើតាមប្រៃសណីយ៍ដើម្បីទៅសួរសុខទុក្ខជីដូនរបស់នាង

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការប្រើប្រាស់សេវាប្រៃសណីយ៍ដែលគួរឱ្យភ្ញាក់ផ្អើលបំផុត បានកើតឡើងក្នុងឆ្នាំ ១៩១៤ នៅពេលដែលក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់ឈ្មោះម៉ារីត្រូវបានផ្ញើទៅជីដូនរបស់នាងពី ស្រុក Grangeville ទៅស្រុក Lewiston នៅរដ្ឋ Idaho។ ឪពុកម្តាយក្មេងស្រីម្នាក់នេះបានអះអាងថាប្រៃសណីយ៍មានតម្លៃថោកជាងសំបុត្ររថភ្លើងទៅទៀត។

នាងម៉ារីមានទំងន់ប្រហែល ៤៨.៥ ផោន​ ស្ថិតនៅក្រោមទំងន់ ៥០ ផោន ដែលជាដែនកំណត់ទំនង់របស់ប្រៃសណីយ៍ ហើយដោយសារតែគ្មានការរឹតត្បិតលើការផ្ញើរ ពួកគេក៏បានបោះត្រា និងបានផ្ញើរនាងទៅ។ ក្រោយមករឿងរ៉ាវបែបនេះក៏កើតឡើងជាបន្តបន្ទាប់ ហើយឪពុកម្តាយមួយចំនួនបានសរសេរសំបុត្រអរគុណដល់បុគ្គលិកប្រៃសណីយ៍ដែលបានអនុញ្ញាតឱ្យមានសេវាកម្មនេះទៀតផង។

២. គ្រាប់ពេជ្រដែលមានតម្លៃ ១ លានដុល្លារ

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គ្រាប់ពេជ្រដែលមានតម្លៃរាប់លានដុល្លារ ត្រូវបានគេប៉ាន់ស្មានថាមានទំហំ ប្រហែល ៤៥.៥២ ការ៉ាត់ ត្រូវបានផ្ញើតាមសំបុត្រក្នុងប្រអប់ពណ៌ត្នោតធម្មតាមួយ នៅពេលម្ចាស់ហាងចែកចាយត្បូង ឈ្មោះលោក Harry Winston បានទទួលមរណភាព។ គេពិតជាទុកចិត្តប្រព័ន្ធប្រៃសណីយ៍ខ្លាំងណាស់ ក្នុងការបញ្ជូនវាពីទីក្រុង ញូវយ៉កទៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ។

គេចំណាយអស់ត្រឹមតែ ២,៤៤ ដុល្លារ និងបូករួមទាំងថ្លៃធានារ៉ាប់រងបន្ថែម ១៤២,៨៥ ដុល្លារសម្រាប់ខ្សែកពេជ្រដែលមានតម្លៃរាប់លានដុល្លារនេះ។ អ្នករត់សំបុត្រ ដែលជាអ្នកទទួលខុសត្រូវកញ្ចប់ឥវ៉ាន់នោះ បានបើកឡានដោយខ្លួនឯង ហើយគាត់ធានាថា វានឹងទៅដល់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិដោយសុវត្តិភាព។

៣. ប្រជាជនបានផ្ញើត្រីឆ្លងកាត់តាមការិយាល័យប្រៃសណីយ៍

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រឿងចម្លែកមួយទៀតដែលត្រូវបានផ្ញើនោះ គឺត្រី។ ទាំងត្រីរស់ និងត្រីងាប់ត្រូវបានបញ្ជូនតាមប្រអប់សំបុត្រ។

៤.​ សត្វចិញ្ចឹមមួយក្បាលត្រូវបានគេបញ្ជូនទៅរស់នៅកន្លែងផ្សេង ចាប់តាំងពីផ្ទះរបស់ម្ចាស់វាត្រជាក់ពេក

4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅខែធ្នូឆ្នាំ ១៩៥៤ បុរសម្នាក់ឈ្មោះ ដេវីត មកពីទីក្រុង Fostoria រដ្ឋ Ohio បានផ្ញើលិខិតមួយច្បាប់ទៅ ការិយាល័យប្រៃសណីយ៍នៅ Orlando រដ្ឋ Florida។ នៅក្នុងលិខិតនោះគាត់បានបញ្ជាក់ថាគាត់បានបញ្ជូនសត្វដែលគួរអោយស្រលាញ់របស់គាត់ពីរដ្ឋ Ohio ដោយសារវាត្រជាក់ពេក​ ហើយនៅពេលដែលវាមកដល់ ទីក្រុង Orlando វានឹងត្រូវបានគេដោះលែង។ សត្វរបស់គាត់បានមកដល់ដោយសុវត្ថិភាព ហើយគាត់ក៏បានទទួលបានពាក្យជូនពរពីមេប្រៃសណីយ៍នៅថ្ងៃបុណ្យណូអែលផងដែរ។

៥. បំណែកនៃកប៉ាល់ទីតានិចត្រូវបានបញ្ជូនពី Milan ទៅ Georgia

5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បំណែកបាក់បែងជាង ៩០ តោនដែលនៅសល់ នៃកប៉ាល់ទីតានិកត្រូវបានគេរកឃើញនៅក្នុងប្រទេសអ៊ីតាលីហើយត្រូវបានបញ្ជូនពីទីក្រុង Milan​ ទៅ Georgia តាមរយៈសេវាប្រៃសណីយ៍។ កម្ទេចកម្ទីផ្សេងទៀតដែលមានតម្លៃចន្លោះពី ១ លានទៅ ៣ លានដុល្លារត្រូវបានទឹកហូរគួចយកទៅមុនពេលត្រូវបានគេរកឃើញ។

៦. គ្រូពេទ្យដឹកជញ្ជូនអ្នកជំងឺ

6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បញ្ហាមួយដែលកញ្ញា Daisy James នៅកាសែតញូវយ៉កថែមស៍ ឆ្នាំ ១៨៩៥ បានកត់សម្គាល់ថា សត្វបក្សីតូចមួយក្បាល់បានងាប់ដោយជំងឺគ្រុនក្ដៅត្រូវបានគ្រូពេទ្យបញ្ជូនទៅក្រុមប្រឹក្សាសុខភាពជាតិ ដើម្បីត្រួតពិនិត្យ ហើយវាពិតជាគ្រោះថ្នាក់ណាស់។

៧. ឆ្មាមួយត្រូវបានបញ្ជូនតាមបំពង់ខ្យល់

7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រព័ន្ធបំពង់ខ្យល់ត្រូវបានសាងសង់ឡើងនៅទសវត្សឆ្នាំ ១៨០០ ដើម្បីបញ្ជូនសំបុត្រឆ្លងកាត់ទីក្រុងញូវយ៉កក្នុងល្បឿនលឿនជាងមុន។ ប្រព័ន្ធទាំងនេះស្ថិតនៅចម្ងាយ ៤ ទៅ ៦ ហ្វីតក្រោមផ្ទៃទីក្រុង ហើយអ្នកដែលកាន់កាប់បំពង់ទាំងនោះបានប្រាប់ថា វាពិតជាមានល្បឿនលឿន។ ក្នុងឆ្នាំ ១៨៩៧ គេមានប្រតិបត្តិការណ៍សាកល្បងល្បឿននៃប្រព័ន្ធបំពង់ខ្យល់នោះ។

ពួកគេបានសំរេចចិត្តដាក់ឆ្មាមួយក្បាលនៅក្នុងបំពង់ខ្យល់នោះ ហើយបញ្ជូនវាអោយឆ្លងកាត់។ សំណាងណាស់ វាបាននៅរស់ហើយពួកគេបានបង្ហាញថា វាពិតជាអាចទៅរួច។

៨. ការបញ្ជូនស្ត្រីដែលចង់បានសិទ្ធិបោះឆ្នោតតាមរយៈសេវាប្រៃសណីយ៍

8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងអំឡុងសតវត្សរ៍ទី ២០ស្ត្រីដែលចង់បានសិទ្ធិបោះឆ្នោតបានព្យាយាមអស់ពីសមត្ថភាពដើម្បីទទួលបានការចាប់អារម្មណ៍ និងចង់អោយគេដឹងពីភាពអយុត្តិធម៌ ដែលធ្វើឡើងដោយជនមានអំណាច។ ពួកគេបានបញ្ជូលស្រ្តីមួយចំនួនតាមរយៈសេវាប្រៃសណីយ៍ ដោយហេតុថាមិនមានការរឹតត្បិតលើការផ្ញើនេះ ពួកគេត្រូវបានបញ្ជូនទៅដល់នាយករដ្ឋមន្ត្រីអង់គ្លេសដោយជោគជ័យ។

រង្វាន់៖ ការកាត់ទោសអ្នករត់សំបុត្រអោយជាប់គុកយូរជាងគេបំផុត

9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការពិតមួយទៀត គឺការកាត់ទោសជាប់ពន្ធនាគារយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រត្រូវបានផ្តល់ឱ្យអ្នករត់សំបុត្រម្នាក់ ឈ្មោះ Gabriel March Granados មកពីប្រទេសអេស្ប៉ាញ។ ការផ្តន្ទាទោសនេះគឺមានរយៈពេល ៣៨៤.៩១២ ឆ្នាំពីបទមិនបានផ្ញើរសំបុត្រចំនួន ៤២.៨៨៤ច្បាប់ ។

តើការចែកចាយមួយណាដែលធ្វើឱ្យអ្នកភ្ញាក់ផ្អើលបំផុត? តើមានការចែកចាយចម្លែកដែលអ្នកបានផ្ញើ ឬទទួលកាលពីមុនទេ? ផ្តល់មតិយោបល់នៅខាងក្រោម ហើយសូមជួយចុច Like និង Share ផងប្រសិនអ្នកពេញចិត្តអត្ថបទមួយនេះ។

ប្រែសម្រួល៖ Crusher

ប្រភព៖ Bright Side

Loading...