កុំឈឺចាប់កុំច្រណែនគេ! គេរូបទូក ​យើងរូបអង្គរវត្ត ​គ្រាន់តែគ្មានអ្នកណាចាប់អារម្មណ៍ប៉ុណ្ណោះ

ជាការពិតណាស់ ​ពេលនេះរូបភាពអុំទូកនៅលើយន្តហោះ ​Airline  ប្រទេសថៃ ​បាននឹងកំពុងតែរំជើបរំជួលខ្លាំង ​ដោយអ្នកខ្លះមានការតូចចិត្តអន់ចិត្ត ​ដែលប្រពៃណីអុំទូករបស់ខ្មែរ  បានក្លាយទៅជាប្រពៃណី និងវប្បធម៌ប្រទេសជិតខាងស្ទើរតែទាំងអស់ទៅវិញ។

ដោយមានអ្នកខ្លះបានបន្តុះបង្អាប់ថា ​ស្រុកខ្មែរយើងមិនមានអ្នកណាម្នាក់ដែលមានគំនិតអភិរក្ស ​ឬជាការផ្សព្វផ្សាយសិល្បៈវប្បធម៌ និងប្រពៃណីខ្មែរដូចប្រទេសជិតខាងទាល់តែសោះ ​ដែលការពិភាក្សាវែកញែកប្រធានបទមួយនេះ ​ត្រូវបានក្លាយជាប្រធានបទសំខាន់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនាពេលនេះផងដែរ។

ជាក់ស្តែង ​ការពិតទៅ ​ការផ្តិតគំនូរសិល្បៈលើតួយន្តហោះបែបនេះ ​ខ្មែរយើងមានជាយូរណាស់មកហើយ ​ថែមទាំងរចនាជារូបភាពប្រាសាទអង្គរវត្តដ៏ល្បីល្បាញទៀតតែគ្រាន់តែគ្មានអ្នកណាចាប់អារម្មណ៍យកចិត្តទុកដាក់ទាល់តែសោះ ​ទាល់តែឃើញរូបភាពនៅស្រុកគេបែរជាផ្អើលតាមគ្នាទៅវិញ។

តាមរយៈការបង្ហោះរបស់គណនីហ្វេសប៊ុកផេក Mr Aplus បានសរសេររៀបរាប់ថា៖ « Siem Reap airline ...គេរូបទូក​ យេីងរូបប្រាសាទ​ គ្រាន់មិនសូវមានអ្នកចាប់អារម្មណ៍មេីល​ ..កុំឈឺចាប់​ កុំខឹង​ តែមកជួយរុញគ្នាវិញ​ របស់យេីងមានស្រាប់​ គ្រាន់តែរកអ្វីប្លែកបន្ថែមទៀតមក​ ដេីម្បីប្រជែងទេសចរណ៍ជាមួយគេ..មួយឆ្នាំប្តូរមួយក្បាច់​ សិល្បៈ​ វប្បធម៌យេីងមានមិនខ្វះទេ​ »។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

S 35789

80951390_1172167686324254_34983075561603072_n

80717978_1172167702990919_2142536829222518784_n

79541161_1172167646324258_6023456302791917568_n

80018032_1172167639657592_4098688119501488128_n