មិនជឿប្រយ័ត្នស្តាយក្រោយ!!! អាហារពេញនិយមទាំង ៧ មុខដែលអាចបង្កជាបញ្ហាដល់តម្រងនោមរបស់អ្នក!

តម្រងនោមដើរតួយ៉ាងសំខាន់នៅក្នុងខ្លួនរបស់អ្នក។ ពួកវាទទួលបន្ទុកក្នុងការយកកាកសំណល់ចេញ (ទឹកនោម) ហើយវាជាអ្នកផលិតអ័រម៉ូន និងច្រោះជាតិពុល ព្រមទាំងសារធាតុរាវដែលលើសនៅក្នុងឈាមផងដែរ។ នោះហើយជាមូលហេតុដែលអ្នកគួរតែថែរក្សាពួកវាអោយបានល្អ។ តែគួរឱ្យស្តាយចំពោះអាហារមួយចំនួនដែលអាចបង្កគ្រោះថ្នាក់ដល់ពួកវា និងប៉ះពាល់ដល់ដំណើរការធម្មតារបស់ពួកវាប្រសិនបើអ្នកបរិភោគលើសនោះ។

នៅទីនេះគេហទំព័រ kalib9 បានធ្វើការជ្រើសរើសអាហារពេញនិយមបំផុតទាំង ៧មុខ ដែលអាចបំផ្លាញតម្រងនោមរបស់អ្នកយ៉ាងធ្ងន់ធ្ងរមកបង្ហាញដល់អ្នកទាំងអស់គ្នា។

១. ផ្លែបឺរ

1

ទោះបីជាផ្លែបឺរមានប្រជាប្រិយភាព និងត្រូវបានគេកោតសរសើរចំពោះគុណភាពអាហារូបត្ថម្ភផ្សេងៗក៏ដោយ តែការញ៉ាំវាច្រើនពេកអាចបង្កគ្រោះថ្នាក់ដល់តម្រងនោមរបស់អ្នក ជាពិសេសប្រសិនបើអ្នកមានជំងឺតម្រងនោមរួចទៅហើយនោះ។ ហើយមូលហេតុគឺថា ផ្លែឈើនេះមានកម្រិតប៉ូតាស្យូមខ្ពស់ណាស់។

រាងកាយរបស់យើងត្រូវការជាតិរ៉ែនេះ ប៉ុន្តែប៉ូតាស្យូមច្រើនពេកនៅក្នុងឈាមអាចបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរ ដូចជាការរមួលសាច់ដុំ និងចង្វាក់បេះដូងលោតមិនទៀងទាត់។

២. សាច់

2

ការបរិភោគសាច់ច្រើនពេកអាចបណ្តាលឱ្យមានបញ្ហាតំរងនោម ពីព្រោះប្រូតេអ៊ីនរបស់សាច់សត្វអាចពិបាកក្នុងការរំលាយ ដែលធ្វើឱ្យការលុបបំបាត់ផលិតផលកាកសំណល់ជាបន្ទុកដ៏ធ្ងន់ដល់តម្រងនោម។ របបអាហារដែលសំបូរទៅដោយប្រូតេអ៊ីនរបស់សាច់សត្វក៏អាចនាំឱ្យមានការវិវត្តទៅជាគ្រួសក្នុងតំរងនោមផងដែរ។ សាច់មានបរិមាណ សារធាតុ purines ខ្ពស់ដែលជំរុញការផលិតអាស៊ីតអ៊ុយរិច ដែលជាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅនៃគ្រួសក្នុងតម្រងនោម។

អ្នកអាចញ៉ាំបន្លែ និងគ្រាប់ធញ្ញជាតិជំនួសវិញ។ អ្នកក៏នៅតែទទួលបានប្រូតេអ៊ីនដែលរាងកាយរបស់អ្នកត្រូវការដែរ។

៣. អំបិល

Salt Shaker On Wooden Table

របបអាហារដែលមានសុខភាពល្អគួរតែរួមបញ្ចូលជាតិសូដ្យូមអតិបរមា ២៣០០ មីលីក្រាមក្នុងមួយថ្ងៃ (ប្រហែលអំបិលមួយស្លាបព្រាកាហ្វេ) ។ ប្រសិនបើអ្នកញ៉ាំអំបិលច្រើនពេកក្រលៀនអ្នកត្រូវតែប្រឹងប្រែងដើម្បីបំបាត់ជាតិសូដ្យូមដែលលើស ដូច្នេះពួកវាអាចនឹងរក្សាជាតិទឹកច្រើន ដែលអាចនាំឱ្យមានសម្ពាធឈាមខ្ពស់។

ដើម្បីធ្វើឱ្យក្រលៀនរបស់អ្នកមានសុខភាពល្អអ្នកអាចបន្ថែមគ្រឿងទេស និងឱសថចូលក្នុងអាហាររបស់អ្នក ជំនួសឱ្យការប្រើប្រាស់ជាតិប្រៃច្រើន។ អ្នកក៏អាចកាត់បន្ថយការប្រើប្រាស់អាហារកែច្នៃ និងអាហារវេចខ្ចប់ ដូចជាអាហារ ឬបន្លែកំប៉ុង ព្រោះវាច្រើនតែមានជាតិអំបិលច្រើន។

៤. ចេក

4

ប្រសិនបើអ្នកសង្ស័យថាអ្នកមានបញ្ហាតម្រងនោមហើយ​នោះ អាហាររូបត្ថម្ភល្អ និងរបបអាហារដែលត្រឹមត្រូវគឺចាំបាច់បំផុតដើម្បីធ្វើអោយពួកវាមានសុខភាពល្អឡើងវិញ។ ហើយនេះមានន័យថាការប្រើប្រាស់អាហារមួយចំនួនដូចជាចេកគឺត្រូវតែមានកម្រិត ព្រោះវាមានប៉ូតាស្យូមខ្ពស់ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលមានតម្រងនោមមិនដំណើរការល្អ។

មនុស្សពេញវ័យដែលមានសុខភាពល្អគួរតែទទួលទានជាតិប៉ូតាស្យូម ៣.៥០០-៤៧០០ មីលីក្រាមក្នុងមួយថ្ងៃពីអាហារ ហើយចេកជាមធ្យម (១៥០ ក្រាម) មានផ្ទុក ៥៣៧ មីលីក្រាមរួចហើយ។ ប៉ុន្តែប្រសិនបើអ្នកទទួលរងពីជំងឺតំរងនោមការទទួលទានជាតិប៉ូតាស្យូមគួរតែទាបជាងនេះ ព្រោះរាងកាយរបស់អ្នកមិនអាចគ្រប់គ្រងការច្រោះជាតិលើសនោះបានល្អទេ នេះជាហេតុដែលអាចនាំឱ្យមានបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ។

៥. ទឹកដោះគោ

Dairy Products Include Milk, Cottage Cheese And Swiss Cheese

ទោះបីជាផលិតផលទឹកដោះគោសំបូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមក៏ដោយ ការទទួលទានទឹកដោះគោធម្មតា ឬទឹកដោះគោជូរ និងឈីសច្រើនពេកអាចបង្កគ្រោះថ្នាក់ច្រើនជាងផលល្អ។ ហើយបញ្ហានេះអាចកើតឡើងដោយសារតែបរិមាណផូស្វ័រមានបរិមាណខ្ពស់ដែលមាននៅក្នុងអាហារទាំងនេះដែលអាចធ្វើឱ្យមានភាពស្ត្រេស លើតម្រងនោមរបស់អ្នក។

លើសពីនេះទៅទៀតប្រសិនបើក្រលៀនរបស់អ្នកមិនមានមុខងារពេញលេញពួកវានឹងមិនអាចយកផូស្វ័រដែរលើសពីឈាមរបស់អ្នកបានទេ ហើយនេះអាចនាំឱ្យពួកវាស្តើង និងខ្សោយតាមពេលវេលា ព្រមទាំងបង្កើនហានិភ័យដល់ក្រលៀនរបស់អ្នកជាច្រើនទៀតផង។

៦. នំប៉័ងស្រូវសាលី

6

នំប៉័ងស្រូវសាលីជាប្រភេទអាហារដែលល្អសម្រាប់សុខភាព និងមានជីវជាតិប៉ុន្តែចំពោះអ្នកដែលមានបញ្ហាតំរងនោម វាអាចបង្កអោយមានគ្រោះថ្នាក់ដល់តម្រងនោមរបស់អ្នកបន្ថែមទៀត។ មូលហេតុគឺថាបរិមាណផូស្វ័រនិងប៉ូតាស្យូមខ្ពស់ដែលមាននៅក្នុងនំប៉័ងប្រភេទនេះ។ នំប៉័ងមួយចំណិតមានប៉ូតាស្យូម ៧០ មីលីក្រាម និងផូស្វ័រ ៥៧ មីលីក្រាមបើប្រៀបធៀបនឹងនំប៉័ងពណ៌ធម្មតាមួយដុំដែលមានតែ ២៥ មីលីក្រាមប៉ុណ្ណោះ។

៧. ផ្លែក្រូច និងទឹកក្រូច

7

ខណៈពេលដែលផ្លែក្រូច និងទឹកក្រូចមានកាឡូរីទាប ព្រមទាំងសំបូរទៅដោយវីតាមីនសេក៏ដោយ តែពួកវាក៏ផ្ទុកប៉ូតាស្យូមខ្ពស់ផងដែរ។ ផ្លែក្រូចមួយផ្លែជាមធ្យមផ្តល់នូវប៉ូតាស្យូម ២៤០ មីលីក្រាម និងទឹកក្រូចមួយកែវអាចផ្ទុកបានប្រហែល ៤៧០ មីលីក្រាម។

បើគិតពីចំនួនទាំងនេះការទទួលទានផ្លែក្រូច និងទឹកក្រូចគួរតែត្រូវមានកម្រិត ជាពិសេសចំពោះអ្នកដែលមានតម្រងនោមដំណើរការមុខងារមិនពេញលេញ។ ប្រសិនបើពួកវាមិនអាចកំចាត់ប៉ូតាស្យូមដែលលើសពីឈាមបានទេនោះ វាអាចបង្កគ្រោះថ្នាក់ដល់រាងកាយរបស់អ្នក។

តើអ្នកញ៉ាំអាហារទាំងនេះក្នុងបរិមាណច្រើនទេ? តើវាពិបាកសម្រាប់អ្នកក្នុងការកម្រិតការទទួលទានអាហារទាំងនេះដែរ ឬទេ? ចែករំលែកគំនិតរបស់អ្នកជាមួយពួកយើងនៅក្នុងមតិយោបល់ខាងក្រោម!

ប្រែសម្រួល៖ Crusher

ប្រភព៖ Bright Side