អ្នកនាង អែនជី គឺជាតារាចម្រៀងដែលមានកសាងកេរ្តិ៍ឈ្មោះល្បីជាខ្លាំងនៅក្នុងពិភពសិល្បៈ ហើយបើទោះបីជាអ្នកនាងសម្រេចចិត្តរៀបការកសាងគ្រួសារយ៉ាងណាក្តី ជីវិតឯកជនអ្នកនាងនៅតែជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រ។
បើទោះបីឆ្ងាយពីពិភពសិល្បៈ អ្នកគាំទ្រតែងតែតាមដាន និងចាប់អារម្មណ៍ខ្លាំង ថែមទាំងឃើញថា អ្នកនាង អេនជី មានជីវិតគ្រួសារពោរពេញទៅដោយសុភមង្គលខ្លាំង ត្រូវបានស្វាមីស្រលាញ់ថ្នាក់ថ្នមយកចិត្តគ្រប់បែបយ៉ាង ពិសេសគឺរាល់ឱកាសកម្មវិធីអ្វីមួយតែងតែមានកាដូជូនអ្នកនាងមើលទៅមានក្តីសុខខ្លាំងមែនទែន។
ស្រាប់តែថ្មីៗនេះ អ្នកគាំទ្រមានការភ្ញាក់ផ្អើលសារជាថ្មី ក្រោយពីអ្នកនាង អេនជី បានបង្ហោះរូបកាដូជានាឡិកាថ្មីមួយគ្រឿងលម្អទៅដោយគ្រាប់ពេជ្រ មានតម្លៃដល់ទៅជាង ៧ពាន់ដុល្លារ ដែលជាកាដូដែលស្វាមីអ្នកនាងបានអាំងប៉ាវសម្រាប់ថ្ងៃចូលឆ្នាំចិន។
គ្រាន់តែឃើញរូបភាពផ្អែមល្ហែមបែបនេះ អ្នកគាំទ្រពិតជារីករាយ សាទរ ថែមទាំងសរសើររអ្នកនាង អេនជី ថា ពិតជាមានគ្រួសារពោរពេញទៅដោយក្តីសុខ និងសំណាងបានប្តីស្រលាញ់ថ្នាក់ថ្នមគួរឱ្យច្រណែនខ្លាំងតែម្តង៕