ថ្មីៗនេះអាសុីទាំងមូលបានភ្ញាក់ផ្អេីលជាមួយ វុីរុសប្រភេទថ្មី កូរ៉ូណា ដែលវាបានចម្លងមេរោគដល់មនុស្សនិងបានសម្លាប់មនុស្សជាច្រេីនរួចមកហេីយនៅប្រទេសចិនទាំងមូល ។ ហេីយពេលនេះប្រទេសទាំងអស់ជុំវិញអាសុីដែលមានកម្ពុជាក្នុងនោះក៏កំពុងតែទប់ស្កាត់ពីបញ្ហានេះដែរ ។
ស្របពេលនេះហេីយ «សមាគមន៍មគ្គុទេសទេសចរណ៍ភាសាចិនកម្ពុជា» បានចុះធ្វេីប្រតិបត្តិការណ៍ចុះធ្វេីការចែកម៉ាស់ដល់ភ្ញៀវទេសចរណ៍ដែលនៅកំសាន្តនៅឯ មុខប្រាសាទអង្គរ និង អាកាសយានដ្ឋានសៀមរាប ដេីម្បីបង្ការអំពីបញ្ហានេះផងដែរ ។
ក្នុងប្រតិបត្តិការណ៍នេះយេីងក៏បានឃេីញការចុះចែកម៉ាស់ការពារក៏ដូចជាផ្សព្វផ្សាយអំពីវុីរុសដ៏កាចសាហាវមួយនេះដេីម្បីបង្ការខ្លួនឯងក៏ដូចជាមនុស្សនៅជុំវិញខ្លួន ៕