អាណិតខ្លោចចិត្ត! ប្រជាជន ​Wuhan យប់ឡើងនាំគ្នាស្រែកច្រៀង «តស៊ូឡើង Wuhan »ឡើងទ្រហឹងពេញក្រុងដើម្បីលើកទឹកចិត្ត និងឱ្យពួកគេគេចផុតពីជំងឺដ៏កាចសាហាវ (មានវីដេអូ)

ទីក្រុង ​Wuhan  ប្រទេសចិន ​ត្រូវបានគេដឹងថាជាទីកន្លែងដំបូង ​ដែលនាំឱ្យផ្ទុះនូវវីរុសកាចសាហាវ ​Corona  ដែលជាជំងឺរលាកផ្លូវដង្ហើមថ្មី ​ដែលបានធ្វើឱ្យប្រជាជន ប្រមាណ ១១លាននាក់ ត្រូវបានអាជា្ញធរធ្វើការហាមឃាត់ចាកចេញតាមច្រកចេញចូលគ្រប់ច្រក ដោយសារតែមេរោគមួយនេះបានរាតត្បាតយ៉ាងខ្លាំង និងធ្វើឱ្យមនុស្សប្រមាណ ១០៦នាក់បានស្លាប់បាត់បង់ជីវិត ហើយមនុស្សជាង៤ពាន់នាក់ទៀតបានឆ្លងមេរោគនេះ ហេតុនេះហើយទីក្រុងដែលធ្លាប់អ៊ូអរប្រែជាស្ងាត់ជ្រងុំដោយសារតែប្រជាជនទាំងអស់ពួនសំងំនៅក្នុងផ្ទះ ​មិនហ៊ានចេញទៅណា។

File 20200124 81362 1p13jn

តែវីដេអូមួយ បានធ្វើឱ្យពិភពលោកស្រក់ទឹកភ្នែក មានចិត្តអាណិតប្រជាជន ​Wuhan  ខ្លាំង ដោយសារតែពួកគេមិនអាចចេញទៅក្រៅបានក៏ពិតមែន ​តែពេលយប់ឡើង ​ពួកគេបែរជានាំគ្នាស្រែកច្រៀងចម្រៀងមានន័យថា «តស៊ូឡើង Wuhan » ឡើងទ្រហឹងពេញក្រុង ដើម្បីលើកទឹកចិត្តខ្លួនឯង និងបន់ស្រន់ឱ្យពួកគេគេចផុតពីជំងឺដ៏កាចសាហាវនេះឆាប់ៗទៀតផង។

1

Photo_2020 01 29_00 44 43

5e3005e085f5400e26406681

ដោយនៅក្នុងវីដេអូនេះក៏បានបង្ហាញច្បាស់ ពីសំលេងស្រែកច្រៀង ចេញពីអាគារស្នាក់នៅខ្ពស់ៗ ស្របពេលដែលនៅតាមផ្លូវត្រូវបានបិទភ្លើងងងឹតឈឹង គ្មានមនុស្សដើរនោះឡើយសូម្បីតែម្នាក់ ​ពិតជាគួរឱ្យសង្វេកពិតមែន។

តែនៅក្នុងនោះបែរជាអាជ្ញាធរពួកគេបានព្យាយាមហាមឃាត់ពួកគេពីការច្រៀងទៅវិញ ​ដោយសម្អាងថាពួកគេអាចនឹងមានឱកាសខ្ពស់នៅក្នុងការឆ្លងវីរុស ​ដោយសារតែការបើកបង្អួចស្រូបខ្យល់អាកាសខាងក្រៅ និងការស្រែកច្រៀងជាដើម។ ដោយឡែកពូកគេមិនគិតដូច្នេះឡើយ ពួកគេថាការស្រែកច្រៀងបែបនេះជាការផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមកនៅក្នុងការតស៊ូនឹងវីរុសមួយនេះ ​ម្យ៉ាងទៀតទោះបីជាពួកគេស្រែកច្រៀង ​ក៏ពួកគេបានពាក់ម៉ាស់ផងដែរ។

Photo_2020 01 29_00 44 38

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

1270647

Tq4DNAPgxdOx7Ky8

Photo_2020 01 29_00 44 44

Photo_2020 01 29_00 44 41

110671917_gettyimages 1196884915