ចិន : លោកវេជ្ជបណ្ឌិត Li Wenliang មានអាយុ ៣៤ ឆ្នាំ ដែលលោកជាវេជ្ជបណ្ឌិតដែលគាត់បម្រេីការងារនៅឯមន្ទីរពេទ្យក្នុងទីក្រុង វូហាន បានធ្លាប់ព្រមានអំពីការកេីតឡេីងនៅជម្ងឺថ្មី វីរុសកូរ៉ូណា ក៏ប៉ុន្តែលោកត្រូវបានគេចោទប្រកាន់ថាជាមនុស្សដែលបំពុលសង្គម ។
ស្រាប់តែថ្ងៃ ទី ៧ នេះ គេក៏បានឃេីញសារព័ត៌មានល្បី CNN News បានចុះផ្សាយថាលោកបានបាត់បង់ជីវិតទៅហេីយដោយសារវីរុស កូរ៉ូណា ជ្រាបពេលខ្លួនប្រាណបណ្ដាលឱ្យលោកបាត់បង់ជីវិតតែម្ដង ។
យ៉ាងណាក្ដីដោយសារតែការអកុសលទេីបធ្វេីឱ្យរូបគាត់មិនបានបន្តជីវិតរស់ទៅមុខក្នុងនាមជាវីរៈបុរសសង្រ្គោះប្រជាជនចិនមិនតិចនាក់នោះទេហេីយប្រជាជនចិនក៏បានដឹងគុណលោកគ្រូពេទ្យជារៀងរហូតទៅ ៕