ល្អមែនទែន!​ វិទ្យាល័យច្បារអំពៅ ក្លាយទៅជាវិទ្យាល័យរដ្ឋដែលបំពាក់កាំមេរ៉ាសុវត្ថិភាពដំបូងគេនៅក្នុងថ្នាក់រៀន

ដោយសារតែរឿងរ៉ាវការវាយតប់គ្នារបស់ក្មេងៗនៅក្នុងសាលារៀនកន្លងមក ​បានធ្វើឱ្យអាណាព្យាបាលជាច្រើនផ្សេងទៀតមានការព្រួយបារម្ភជាខ្លាំងចំពោះកូនៗរបស់ខ្លួន ​ថែមទាំងសំណូមពរឱ្យសាលារដ្ឋទាំងអស់គួរតែចាប់ផ្តើមដាក់កាំមេរ៉ាសុវត្ថិភាពនៅតាមគ្រប់សាលាផងដែរ ​តែខាងក្រសួងអប់រំយុវជន និងកីឡាមិនទាន់ចេញសេចក្តីរាយការណ៍ណាមួយនៅឡើយនោះទេ។

32895669_982046021963083_5891009522952044544_n

តែគួរជាទីរីករាយ ​ពេលនេះមានសាលារៀនមួយហើយដែលជាសាលាដំបូងគេមានការបំពាក់នូវកាំមេរ៉ាសុវត្ថិភាព នោះគឺ ​វិទ្យាល័យច្បារអំពៅ។

នេះបើតាមរយៈគណនីហ្វេសប៊ុកផេក អតីតសិស្សវិទ្យាល័យច្បារអំពៅ បានសរសេររៀបរាប់ថា៖ « វិទ្យាល័យច្បារអំពៅបានបំពាក់កាំមេរ៉ាតាមបន្ទប់រៀនដើម្បីពង្រឹងគុណភាពការរៀននិងបង្រៀន សម្រាប់ថ្នាក់ទី7,8,10,11 សម្រាប់ថ្នាក់ទី9និង12តាមក្រោយ »។

S 367

ក្រោយពីបានឃើញថាសាលាច្បារអំពៅ ​ជាសាលាដំបួងគេដែលមានដាក់កាំម៉េរ៉ាសុវត្ថិភាព  បានធ្វើឱ្យមហាជនសម្តែងក្តីរីករាយជាខ្លាំង និងសង្ឃឹមថាសាលាដទៃនឹងមានការដាក់កាម៉េរ៉ានេះដូចគ្នាជាបន្តបន្ទាប់៕

33994745_988627914638227_2488250686886641664_o

85082512_1477730115728002_4938610231690133504_o