ឱ្យតែដល់ខែក្តៅ ឬពេលទៅលេងសមុទ្រម្តងៗ ពិតណាស់ ប្រុសៗចូលចិត្តស្លៀកខោខ្លី ដើម្បីបំបាត់ភាពស្អុះស្អាប់ តែបើចង់កាន់តែត្រជាក់ស្រួលទៀតនោះ ការកែច្នៃម៉ូតខោទម្លុះមេឃសម្រាប់បុរសថ្មីនេះពិតជាធ្វើឱ្យប្រុសៗពេញចិត្តមិនខាន។
ខោម៉ូតថ្មីមួយនេះ ត្រូវបានគេដឹងថាជាខោខ្លី តែច្នៃចេញពីក្រណាត់កៅស៊ូ តែមានភាពរឹងមាំ ជាពិសេសមិនមានភាពក្តៅហប់នោះឡើយ ដោយអាចស្លៀកយកតែម្តងគ្រាន់តែស្លៀកខោទ្រនាប់បុរសពីក្នុងតែប៉ុណ្ណោះ ។
ខោខ្លីនេះ ត្រូវបានគេដឹងថាជាម៉ាក MaverickSwim មានតម្លៃ $26.99 នៅក្នុង eBay ដោយខោនេះត្រូវបានគេពេញនិយមថាអាចស្លៀកងូតទឹកសមុទ្របាន បង្កប់នូវភាពត្រជាក់ស្រួល ងាយស្លៀក ថែមទាំងមើលទៅស៊ិចស៊ីពិសេសតែម្តង។
យ៉ាងម៉េចដែរ ប្រុសៗយើងចង់ស្លៀកខោម៉ូតថ្មីអត់?
ប្រភព៖ being